en     km
en     km

ប្រធាន​សហជីព​មូ​យ​អំពាវនាវ​ឱ្យ​កម្មក​ធ្វើ​បាតុកម្ម​ ប្រសិនបើ​មានការ​ចាប់ខ្លួន​មេ​បក្ស​ប្រឆាំង​

Share

​ភ្នំពេញ ៖ សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ជូនដំណឹង​ដល់​កម្មករ​ កម្មការិនី​ទាំងអស់​ឱ្យ​ត្រៀមខ្លួន​ ធ្វើ​បាតុកម្ម​ករ​អហឹ​ង្សា​ ប្រសិនបើ​មានការ​ចាប់ខ្លួន​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ កឹ​ម​ សុខា​ ទាំង​មាន​អភ័យឯកសិទ្ធិ​ ។​​សេចក្តីជូនដំណឹង​នេះ​ បន្ទាប់​ពី​មាន​កងកម្លាំងប្រដាប់អាវុធ​ ឃាត់​រថយន្ត​លោក​ កឹ​ម​ សុខា​ និង​ចុះ​ទៅ​ដល់​ទីស្នាក់ការ​កណ្តាល​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ កាលពី​ម្សិលមិញ​ ។​

chea-mani
រូបកណ្តាល លោក ជា​ មន្នី ប្រធានសហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

​ក្នុង​សេចក្តីជូនដំណឹង​របស់​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ជូនដំណឹង​ដល់​សមាជិក​ សមាជិកា​ សហជីព​នៅ​តាម​បណ្តា​រោងចក្រ​ ទូ​ទាំង​រាជធានី​ខេត្ត​ ឱ្យ​ចូលរួម​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​ឱ្យ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ធ្វើ​កូដកម្ម​ មិន​ចូល​ធ្វើ​ការងារ​របស់​ខ្លួន​ បើ​មានការ​ចាប់​ឃាត់ខ្លួន​ លោក​ កឹ​ម​ សុខា​ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម​ ដែល​កំពុង​មាន​អភ័យ​ឯក​សិទ្ធ​សភា​នោះ​ ។​


«​ សូម​បងប្អូន​ កម្មករ​ កម្មការិនី​មេត្តា​ជ្រាប​ និង​ត្រៀមខ្លួន​ប្រើប្រាស់​សិទ្ធិ​ស្របច្បាប់​របស់​ខ្លួន​តាម​ការ​ជូនដំណឹង​នេះ​ ដើម្បី​ជំរុញ​ឱ្យ​មានការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា​ ពាក់ព័ន្ធ​នឹង​អភ័យឯកសិទ្ធិ​សភាតំណាងរាស្ត្រ​»​ ។​


​ឆ្លើយ​តប​ទៅ​នឹង​ការ​អំពាវនាវ​នេះ​ រដ្ឋមន្ត្រីក្រសួង​ការងា​លោក​ អ៊ិ​ត​ សំ​ហេង​ បាន​ប្រកាស​ តាម​រយៈ​ Fresh​ News​ ថា​ លោក​នឹង​រំលាយ​ក្រុម​សហជីព​នេះ​ចោល​ បើ​មានការ​ធ្វើ​កូដកម្ម​ពិតមែន​នោះ​ ។​ លោក​បាន​ទ​ទួ​ច​ឱ្យ​កម្មករ​ កម្មការិនី​ទាំងអស់​រក្សា​ភាព​ស្ងប់ស្ងាត់​ ក្នុង​ការ​បំពេញការងារ​ ដើម្បី​បញ្ជៀ​ស​ចលាចល​នានា​ ។​


​ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ​ កញ្ញា​ធី​ សុវណ្ណ​ថា​ ក៏​បាន​ប្រកាស​នៅ​លើ​បណ្តាញ​សង្គម​ផង​ដែរ​ ថា​ កញ្ញា​នឹង​ដឹកនាំ​ក្រុម​បាតុកម្ម​ធ្វើការ​គាំទ្រ​ ចំពោះ​ចំណាត់ការ​របស់​តុលាការ​ ទៅ​លើ​លោក​ កឹ​ម​ សុខា​ ដោយ​អះអាង​ថា​ មាន​សមាជិក​ គាំទ្រ​ប្រមាណ​១​ម៉ឺន​នាក់​ ៕

Share

ព័ត៌មានទាក់ទង

Image