en     km
en     km

លោក​​ ឈាង​ វុន​​៖​ ​«​​បើ​លោក​ ​កឹ​ម​ ​សុខា​ ​ចូល​​បំភ្លឺ​​តុលាការ​ ​ទោះ​​មិន​​ឆ្លើយ​​ក៏​​គ្មាន​​អ្នក​​ណា​ចាប់​ខ្លួន​​ដែរ​»

Share

ភ្នំពេញ ៖ ​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិ​ន្រៃ្ត​យ៍​រដ្ឋសភា​ នៅ​ព្រឹក​ថ្ងៃ​ទី​ ២៧​ខែឧសភា​នេះ​ តំណាងរាស្ត្រ​សំលេង​ភាគច្រើន​ ក្នុង​រដ្ឋសភា​ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ ឈាង​ វុន​ មាន​ប្រសាសន៍​ជុំវិញ​ករណី​សម្ថ​កិច្ច​ស្វែងរក​ចាប់ខ្លួន​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ថា​ ប្រសិនបើ​ លោក​ កឹ​ម​ សុខា​ ចូលខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ​ តាម​ការ​កោះហៅ​របស់​ព្រះរាជ​អា​ជ​អាជ្ញា​ នោះ​គ្មាន​អ្នក​ណា​ចាប់ខ្លួន​លោក​ឡើយ​ ។​ លោក​បញ្ជាក់​ថា​ ដោយសារ​តែ​លោក​ កឹ​ម​ សុខា​ រឹងទទឹង​ទើប​ធ្វើ​អោយអំនាច​តុលាការ​មិន​អាច​ទៅ​មុខ​បាន​ ។​​

Chean-vun
លោក​ ឈាង​ វុន តំណាងរាស្រ្ត​គណបក្ស​ប្រជាជន​កម្ពុជា​

​លោក​ ឈាង​ វុន​ លើក​ឡើង​ទៀត​ថា៖​ «​ យើង​មើល​ច្បាប់​ចែង​ច្បាស់​ហើយ​ ក្រុម​នីតិវិធី​ព្រហ្មទណ្ឌ​ មាត្រា​ ៥៣៨​ បាន​និយាយ​ច្បាស់​ហើយ​ តែ​កាលណា​គាត់​(​កឹ​ម​ សុខា​)​ មិន​ចូល​ទៅ​ គាត់​បង្កើត​បញ្ហា​ខ្លួន​គាត់​ តាម​ផ្លូវ​តុលាការ​ចោទ​ថា​  ជា​អំពើ​ព្រហ្មទណ្ឌ​ជាក់ស្តែង​ ។​ តែ​កាលណា​ អំពើ​ព្រហ្មទណ្ឌ​ជាក់ស្តែង​ គឺ​រត់​ចូល​មាត្រា​ ៨០​ហើយ​ មាត្រា​៨០​ បាន​និយាយ​ច្បាស់​ថា​ អាជ្ញាធរ​អាច​ចាប់ខ្លួន​បាន​ ឃុំខ្លួន​បាន​ ដោយសារ​បទល្មើស​នេះ​ ជា​បទល្មើស​ជាក់ស្តែង​»​ ។​​

​លោក​ កឹ​ម​ សុខា​ បាន​បដិសេធ​ មិន​ចូលខ្លួន​ទៅ​តុលាការ​រាជធានី​ភ្នំពេញ​ ចំនួន​បី​លើក​មក​ ហើយ​ ទាក់ទិន​ទៅ​នឹង​ការ​បំភ្លឺ​ សញ្ចារ​កម្ម​  ករណី​ កញ្ញា​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​ ។​ ក្រុម​មេធាវី​របស់​លោក​ កឹ​ម​ សុខា​ បាន​អះអាង​ថា​ កូនក្ដី​ខ្លួន​ មាន​អភ័យឯកសិទ្ធិ​សភា​ ដែល​មិន​ចាំបាច់​ ចូលខ្លួន​ ឬ​អោយ​មានការ​ចាប់ខ្លួន​នោះ​ទេ​ ហើយ​ពួក​គេ​អះអាង​បែប​នេះ​ ដោយ​ យោង​លើ​ មាត្រា​៨០​ នៃ​រដ្ឋ​ធម្ម​នុ​ញ្ញា​ ចែង​ការពារ​អភ័យឯកសិទ្ធិ​របស់​អ្នកតំណាង​រាស្ដ្រ​ ៕​

Share

ព័ត៌មានទាក់ទង

Image