en     km
en     km

អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ៥០០​នាក់​បន្ត​ឡើង​មក​ការពារ​ស្នាក់​ការ​បក្ស​

Share

ភ្នំពេញ ៖ ​អ្នករាយការណ៍​ព័ត៌មាន​របស់​ វិទ្យុ​ស្ត្រី​FM102​ រាយការណ៍​ថា​ពលរដ្ឋ​កាន់តែ​ច្រើន​ឡើងៗ​ បាន​ មក​ប្រមូលផ្ដុំ​គ្នា​នៅ​ ខាង​មុខ​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​សង្កាត់​ចាក់​អង្រែ​លើ​ ដើម្បី​ការពារ​ មិន​ឱ្យ​សមត្ថកិច្ច​ ចូល​នាំ​ខ្លួន​លោក​ កឹ​ម​ សុខា​ ។​

cnrp-supporter-27-1
ប្រជាពលរដ្ឋ​​ បាន មក​ប្រមូលផ្ដុំ​គ្នា​នៅ​ ខាង​មុខ​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​សង្កាត់​ចាក់​អង្រែ​លើ​ ដើម្បី​ការពារ​ មិន​ឱ្យ​សមត្ថកិច្ច​ ចូល​នាំ​ខ្លួន​លោក​ កឹ​ម​ សុខា

​អ្នករាយការណ៍​ បន្ត​ថា​ពលរដ្ឋ​ទាំងនោះ​មក​ពី​ខេត្ត​ និង​នៅ​រាជធានី​ភ្នំពេញ​ ដែល​មាន​ចំនួន​ ពី​ ៤០០​ ទៅ​ ៥០០​នាក់​ ដោយ​បាន​ឈរ​ខាង​មុខ​ ស្នាក់​ការ​របៀប​ជា​រនាំង​ ការពារ​ ។​​

​ក្នុង​ចំណោម​ ពួក​គេ​ ដែល​វិទ្យុ​ស្ត្រី​បាន​សាកសួរ​ គឺ​ពួក​គេ​ និយាយ​ប្រហាក់ប្រហែល​គ្នា​ថា​ មក​ទី​នេះ​ ដើម្បី​ការពារ​លោក​ កឹ​ម​ សុខា​ និង​អ្នកខ្លះ​ មក​សង្កេត​មើល​ពី​សកម្មភាព​របស់​សមត្ថកិច្ច​ ។​​

​ក្នុង​ចំណោម​ពួក​គេ​ គឺ​មាន​អ្នក​សម្ដែង​មតិ​ ដោយ​រិះគន់​សមត្ថកិច្ច​ ថា​កំពុង​បំពាន​អំណាច​ និង​ច្បាប់​ ដូច​ជា​ បំពាន​អភ័យឯកសិទ្ធិ​សភា​ របស់​អ្នកតំណាង​រាស្ត្រ​ ។​ តែ​បែប​នេះ​ក្ដី​ តុលាការ​ រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្ដីថ្លែងការណ៍​ ដោយ​អះអាង​ថា​ លោក​ កឹ​ម​ សុខា​ បាន​ប្រព្រឹត្ត​បទល្មើស​ មួយ​ដោយ​មិន​ចូលខ្លួន​មក​បំភ្លឺ​ នៅ​តុលាការ​ ។​​

cnrp-supporter-27
ប្រជាពលរដ្ឋ​​ បាន មក​ប្រមូលផ្ដុំ​គ្នា​នៅ​ ខាង​មុខ​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​សង្កាត់​ចាក់​អង្រែ​លើ​ ដើម្បី​ការពារ​ មិន​ឱ្យ​សមត្ថកិច្ច​ ចូល​នាំ​ខ្លួន​លោក​ កឹ​ម​ សុខា

​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ទី​២៦​ឧសភា​ ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​កម្ពុជា​បាន​ចេញ​សេចក្ដី​ ថ្លែង​ ដោយ​សម្ដែង​ការ​ព្រួយបារម្ភ​ពី​ការ​នាំ​ខ្លួន​លោក​ កឹ​ម​ សុខា​ ហើយ​បាន​ទទូច​ឱ្យ​មានការ​ចរចារ​ឡើង​វិញ​រវាង​ភាគី​នយោបាយ​នៅ​កម្ពុជា​ ។​​

​ករណី​នេះ​លោក​ កឹ​ម​ សុខា​ បាន​បដិសេធ​ មិន​ចូលខ្លួន​ទៅ​តុលាការ​រាជធានី​ភ្នំពេញ​ ចំនួន​បី​លើក​មក​ហើយ​ ទាក់ទិន​ទៅ​នឹង​ការ​បំភ្លឺ​ សញ្ជារកម្ម​ ករណី​កញ្ញា​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​ ។​ ក្រុម​មេធាវី​របស់​លោក​ កឹ​ម​ សុខា​ បាន​អះអាង​ថា​កូនក្ដី​ខ្លួន​មាន​អភ័យឯកសិទ្ធិ​សភា​ ដែល​មិន​ចាំបាច់​ ចូលខ្លួន​ ឬ​អោយ​មានការ​ចាប់ខ្លួន​នោះ​ទេ​ ហើយ​ពួក​គេ​ អះអាង​បែប​នេះ​ ដោយ​ យោង​លើ​ មាត្រា​ ៨០​ នៃ​រដ្ឋ​ធម្ម​នុ​ញ្ញា​ ចែង​ការពារ​អភ័យឯកសិទ្ធិ​របស់​អ្នកតំណាង​រាស្ដ្រ​ ៕

Share

Image
Image
Image