en     km
en     km

លោក​ Donald​ Trump​ នឹង​ក្លាយជា​បេក្ខជន​ ប្រធានាធិបតី​អា​មេ​រិ​ក​ជា​ផ្លូវការ​ នៅ​ខែកក្កដា​

Share

អន្តរជាតិ ៖ ​បេក្ខជន​ប្រធានាធិបតី​ នៃ​គណបក្ស​សាធារណរដ្ឋ​ មហាសេដ្ឋី​ Donald​ Trump​ បាន​ទទួល​ចំនួន​ ប្រតិភូ​គ្រប់គ្រាន់​ហើយ​ ដែល​ជា​ការ​ធានា​ថា​នឹង​ក្លាយជា​ បេក្ខជន​ប្រធានាធិបតី​ជា​ផ្លូវការ​ នៅ​ខែកក្កដា​ ។​

Donal-Trump-clinton
​ពីឆ្វេង លោកស្រី​ Hillary​ Clinton​ និង​ លោក Donald​ Trump​ ។ ​ប្រភពពី៖BBC​

​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ លោក​ Donald​ Trump​ ទទួល​បាន​ប្រតិភូ​ ១២៣៨​ ដែល​ ជា​ចំនួន​គ្រប់គ្រាន់​សម្រាប់​លោក​ ទទួល​បានការ​តែងតាំង​ ជា​ផ្លូវការ​ជា​បេក្ខជន​តំណែង​ប្រធានាធិបតី​ ពី​គណបក្ស​សាធារណរដ្ឋ​នៅ​ពេល​គណបក្ស​នេះ​ធ្វើ​មហាសន្និបាត​ នៅ​ខែកក្កដា​ ។​

​ប្រសិនបើ​ ត្រូវ​បាន​តែងតាំង​ជា​ផ្លូវការ​ គឺ​លោក​ Donald​ Trump​ និង​ជា​បេក្ខជន​ របស់​គណបក្ស​សាធារណរដ្ឋ​ ក្នុង​ការ​ប្រកួតប្រជែង​ តំណែង​សេត​វិមាន​ ជាមួយ​លោកស្រី​ Hillary​ Clinton​ អតីតរដ្ឋមន្ត្រី​ការ​បរទេស​ មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ ។​

​លោក​ Donald​ Trump​ ដែល​ជា​មនុស្ស​មិន​មាន​បទ​ពិសោធ​ការងារ​រដ្ឋ​ គឺជា​មហា​សេដ្ឋកិច្ច​ ដំបូង​គេ​របស់​អា​មេ​រិ​ក​ ដែល​ចូលខ្លួន​មក​ យក​តំណែង​សេត​វិមាន​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ ថ្ងៃ​ទី​៨​ វិច្ឆិកា​ ហើយ​ដៃគូ​ប្រកួត​គឺ​ លោកស្រី​ Hillary​ Clinton​ ។​

​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ បាន​រាយការណ៍​ថា​ប្រជាជន​អា​មេ​រិ​ក​ មួយ​ចំនួន​មក​ដល់​ពេល​នេះ​ នៅ​មិន​ទាន់​សម្រេចចិត្ត​ថា​ត្រូវ​បោះ​ឆ្នោត​ ឱ្យ​លោក​Trump​  ឬ​ លោកស្រី​ Hillary​ Clinton​  យ៉ាងណា​ដោយ​ពួក​គេ​ ថា​នឹង​រង់ចាំ​ថ្ងៃ​បោះ​ឆ្នោត​ ៕​

Share

Image
Image
Image