អន្តរជាតិ ៖ បេក្ខជនប្រធានាធិបតី នៃគណបក្សសាធារណរដ្ឋ មហាសេដ្ឋី Donald Trump បានទទួលចំនួន ប្រតិភូគ្រប់គ្រាន់ហើយ ដែលជាការធានាថានឹងក្លាយជា បេក្ខជនប្រធានាធិបតីជាផ្លូវការ នៅខែកក្កដា ។
តាមបណ្ដាញផ្សាយព័ត៌មាន BBC លោក Donald Trump ទទួលបានប្រតិភូ ១២៣៨ ដែល ជាចំនួនគ្រប់គ្រាន់សម្រាប់លោក ទទួលបានការតែងតាំង ជាផ្លូវការជាបេក្ខជនតំណែងប្រធានាធិបតី ពីគណបក្សសាធារណរដ្ឋនៅពេលគណបក្សនេះធ្វើមហាសន្និបាត នៅខែកក្កដា ។
ប្រសិនបើ ត្រូវបានតែងតាំងជាផ្លូវការ គឺលោក Donald Trump និងជាបេក្ខជន របស់គណបក្សសាធារណរដ្ឋ ក្នុងការប្រកួតប្រជែង តំណែងសេតវិមាន ជាមួយលោកស្រី Hillary Clinton អតីតរដ្ឋមន្ត្រីការបរទេស មកពីគណបក្សប្រជាធិបតេយ្យ ។
លោក Donald Trump ដែលជាមនុស្សមិនមានបទពិសោធការងាររដ្ឋ គឺជាមហាសេដ្ឋកិច្ច ដំបូងគេរបស់អាមេរិក ដែលចូលខ្លួនមក យកតំណែងសេតវិមាន នៅក្នុងការបោះឆ្នោត ថ្ងៃទី៨ វិច្ឆិកា ហើយដៃគូប្រកួតគឺ លោកស្រី Hillary Clinton ។
បណ្ដាញផ្សាយព័ត៌មាន BBC បានរាយការណ៍ថាប្រជាជនអាមេរិក មួយចំនួនមកដល់ពេលនេះ នៅមិនទាន់សម្រេចចិត្តថាត្រូវបោះឆ្នោត ឱ្យលោកTrump ឬ លោកស្រី Hillary Clinton យ៉ាងណាដោយពួកគេ ថានឹងរង់ចាំថ្ងៃបោះឆ្នោត ៕