en     km
en     km

CIMS​ ជំរុញ​ឱ្យ​អ្នក​សារព័ត៌មាន​ សរសេរ​ព័ត៌មាន​បែប​ស៊ើបអង្កេត​ ទាក់ទង​នឹង​ធនធានធម្មជាតិ​

Share

ភ្នំពេញ ៖ ​រយៈពេល​បី​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​២៦​ ដល់​ថ្ងៃ​ទី​២៨​ខែឧសភា​នេះ​ វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការ​សិក្សា​ផ្នែក​សារព័ត៌មាន​ (​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​CIMS)​ សហការ​ជាមួយ​ក្លឹ​ប​អ្នកការ​សែត​ បាន​ធ្វើការ​បណ្តុះបណ្តាល​អ្នក​សារព័ត៌មាន​ចំនួន​២០​នាក់​ មក​ពី​បណ្តា​ខេត្ត​ក្រុង​នានា​ ស្តី​ពី​ ជំនាញ​យក​ព័ត៌មាន​ផល​ប៉ះពាល់​ផ្នែក​បរិស្ថាន​ និង​ការ​វាយតម្លៃ​ផល​ប៉ះពាល់​បរិស្ថាន​ នៅ​ឯ​សណ្ឋាគារ​រស្មី​ពេជ្រ​ ក្នុង​ទី​រួម​ខេត្តស្ទឹងត្រែង​ ។​​

cims
CIMS ​វគ្គ​សិក្ខាសាលា​បណ្តុះបណ្តាល ស្តី​ពី​ ជំនាញ​យក​ព័ត៌មាន​ផល​ប៉ះពាល់​ផ្នែក​បរិស្ថាន​ និង​ការ​វាយតម្លៃ​ផល​ប៉ះពាល់​បរិស្ថាន

​វគ្គ​សិក្ខាសាលា​បណ្តុះបណ្តាល​នេះ​ ធ្វើ​ឡើង​ក្នុង​គោលបំណង​ ដើម្បី​ជួយ​ពង្រឹង​ចំណេះដឹង​ និង​ជំនាញ​បន្ថែម​ដល់​អ្នក​សារព័ត៌មាន​កម្ពុជា​ និង​ក្នុង​តំបន់​ទន្លេមេគង្គ​ ដើម្បី​ជំរុញ​លើកទឹកចិត្ត​អ្នក​សារព័ត៌មាន​ក្នុង​ការ​ធ្វើ​សេចក្តីរាយការណ៍​ស្តី​ពី​ផល​ប៉ះពាល់​ជា​វិជ្ជមាន​ និង​អវិជ្ជមាន​នៅ​ក្នុង​តំបន់​ទន្លេមេគង្គ​ ដែល​អាច​កើត​មាន​ឡើង​ដោយ​គម្រោង​អភិវឌ្ឍ​នានា​ និង​ការ​វាយតម្លៃ​ផល​ប៉ះពាល់​បរិស្ថាន​ ។​​

​លោក​ ម៉ៃ​ ទិ​ត្យ​ថា​រ៉ា​ ការី​និពន្ធ​ សារព័ត៌មាន​ខ្មែរ​ថា​ម​ស៍​ ដែល​ជា​អ្នក​សារព័ត៌មាន​សរសេរ​ព៍​ត៌​មាន​បែប​ស៊ើបអង្កេត​ បាន​ជំរុញ​អ្នក​សារព័ត៌មាន​ផ្សេងៗ​ទៀត​ គួរតែ​បង្កើន​ការ​សរសេរ​ព័ត៌មាន​បែប​ស៊ើបអង្កេត​ ជា​ពិសេស​ទាក់ទង​នឹង​បរិ​សា្ថ​ន​។​លោក​បន្ត​ថា​ ព័ត៌មាន​បែប​ស៊ើបអង្កេត​ជួយ​ដល់​សង្គម​បាន​យ៉ាងច្រើន​ ។​​

​យ៉ាងណាមិញ​លោក​បានឱ្យ​ដឹង​ថា​ដើម្បី​សរសេរ​ព័ត៌មាន​បែប​ស៊ើបអង្កេត​ត្រូវ​ចំណាយពេល​យូ​ ហើយ​អ្នក​សារព័ត៌មាន​បែប​ស៊ើបអង្កេត​ត្រូវ​ប្រឈម​មុខ​នឹង​បញ្ហា​គ្រោះថ្នាក់​យ៉ាងច្រើន​ ជា​ពិសេស​អាច​ប្រឈម​មុខ​នឹង​ផ្លូវច្បាប់​ទៀត​ផង​។​ លើស​ពី​នេះ​ទៀត​ លោក​ថា​ អ្នក​សារព័ត៌មាន​ស៊ើបអង្កេត​ត្រូវ​តែ​ចេះ​អត់ធ្មត់​ និង​ចេះ​ស្រាវជ្រាវ​រក​ព័ត៌មាន​ឱ្យ​បាន​ច្បាស់​ ។​

​​ចំណែក​លោក​ មឿ​ន​ ឈាន​ណា​រិ​ទ្ធ​ នាយក​វិទ្យាស្ថាន​ កម្ពុជា​សម្រាប់​ការ​សិក្សា​ផ្នែក​សារព័ត៌មាន​ បានឱ្យ​ដឹង​ថា​ ព័ត៌មាន​បែប​ស៊ើបអង្កេត​ គឺជា​ព័ត៌មាន​លាតត្រដាង​ភាព​អ​យុ​ត្តិ​ ឬ​កំហុស​ ដូច​ជា​ អំពើ​ពុក​រលួយ​ និង​រំលោភ​អំណាច​ លាតត្រដាង​នូវ​អាថ៌​កំបាំង​ ឬអ្វី​ដែល​គេ​ព្យាយាម​លាក់បាំង​ បង្ហាញ​ពី​បញ្ហា​នៃ​ការ​គ្រប់គ្រង​ ឬ​ភាព​អសកម្ម​នៃ​ប្រព័ន្ធ​ការងារ​ ពន្យល់​អំពី​បញ្ហា​ស្មុ​គ្រ​ស្មាញ​ណាមួយ​នៅ​ក្នុង​សង្គម​ ជាដើម ​។​​

​សូម​ជម្រាប​ថា​ វគ្គប​ណ្តុះ​នេះ​បណ្តាល​នេះ​ដែរ​ទទួល​បាន​មូលនិធិ​គាំទ្រ​ពី​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​ តាម​រយៈ​គម្រោង​ភាព​ជា​ដៃគូ​នៃ​តំបន់​ទន្លេមេគង្គ​ ដើម្បី​បរិស្ថាន​  ហៅ​កាត់​ថា​ MPE​ ដែល​ជា​គម្រោង​រួម​គ្នា​របស់​អង្គការ​ Internews​ និង​អង្គការ​ Pact​ World៕

Share

ព័ត៌មានទាក់ទង

Image