en     km
en     km

Q​ and​ A​ ៖​ ស្ថានការណ៍​ឡោម​ព័ទ្ធ​សា្ន​ក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ​ ស្វែងរក​ចាប់ខ្លួន​លោក ​កឹ​ម​ សុខា​

Share

ភ្នំពេញ៖ បន្ទាប់​ពី​សមត្ថកិច្ច​បាន​ឃាត់​រថយន្ត​លោក​ កឹ​ម​ សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​រួច​មក​ សមត្ថកិច្ច​ក៏​បាន​បន្ត​ទៅ​ស្នាក់​ការ​ការ​បក្ស​សង្គ្រោះ​ជាតិ​ ដើម្បី​ស្វែងរក​ចាប់ខ្លួន​លោក​ កឹ​ម​ សុខា​ ។​

 

CNRP-office
សកម្មជនគណបក្សសង្គ្រោះជាតិកំពុងប្រមូលគ្នានៅមុខទីស្នាក់ការបក្សសង្គ្រោះជាតិ នៅចាក់អង្រែលើ ខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

​ការ​ស្វែងរក​ចាប់ខ្លួន​លោក​ កឹ​ម​ សុខា​ នេះ​ គឺ​បន្ទាប់​ពី​លោក​ កឹ​ម​ សុខា​ មិន​បាន​បង្ហាញខ្លួន​នៅ​តុលាការ​តប​តាម​ដីកា​កោះហៅ​របស់​តុលាការ​ចំនួន​៣​លើក​។​ តែ​យ៉ាងណា​ ការ​ស្វែងរក​ចាប់ខ្លួន​លោក​ កឹ​ម​ សុខា​ ត្រូវ​បាន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​រារាំង​ ព្រោះ​សំអាង​ថា​សមត្ថកិច្ច​គ្មាន​ដីកា​ពី​តុលាការ​។​
​ហើយ​រហូត​មក​ទល់​ពេល​នេះ​ មិន​ទាន់​មាន​ដំណឹង​ណាមួយ​ពី​លោក​ កឹ​ម​ សុខា​ ថា​នៅ​ទីណា​នៅឡើយ​នោះ​ទេ​។​

​តែ​ក្នុង​ពេល​សមត្ថកិច្ច​មក​កាន់​ស្នាក់​ការ​ទីស្តីការ​បក្ស​សង្គ្រោះ​ជាតិ​ ដើម្បី​ស្វែងរក​ចាប់ខ្លួន​លោក​ កឹ​ម​ សុខា​ សម​កម្ម​ជន​គណបក្ស​នេះ​ជា​ច្រើន​រយ​នាក់​ បាន​ឡើង​មក​ការពារ​ស្នាក់​ការ​ហើយ​ឡោម​ព័ទ្ធ​ឃា​ឃាំង​សមត្ថកិច្ច​ ។​

​តទៅ​នេះ​សូម​នាង​ កញ្ញា​ លោក​ លោកស្រី​ ស្តាប់​ការ​សាកសួរ​របស់​លោក​ កែវ​ សុខា​ ជាមួយ​លោក​ លោក​ ធូ​ វី​រៈ​ ដែល​កំពុង​មាន​វត្ត​នៅ​ទីស្តីការ​បក្ស​សង្គ្រោះ​ជាតិ​ ជុំវិញ​ព័ត៌មាន​ការ​ស្វែង​ចាប់ខ្លួន​ លោក​ កឹ​ម​ សុខា​ ដូច​តទៅ​៖

Share

Image
Image
Image