ភ្នំពេញ៖ បន្ទាប់ពីសមត្ថកិច្ចបានឃាត់រថយន្តលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិរួចមក សមត្ថកិច្ចក៏បានបន្តទៅស្នាក់ការការបក្សសង្គ្រោះជាតិ ដើម្បីស្វែងរកចាប់ខ្លួនលោក កឹម សុខា ។
ការស្វែងរកចាប់ខ្លួនលោក កឹម សុខា នេះ គឺបន្ទាប់ពីលោក កឹម សុខា មិនបានបង្ហាញខ្លួននៅតុលាការតបតាមដីកាកោះហៅរបស់តុលាការចំនួន៣លើក។ តែយ៉ាងណា ការស្វែងរកចាប់ខ្លួនលោក កឹម សុខា ត្រូវបានតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិរារាំង ព្រោះសំអាងថាសមត្ថកិច្ចគ្មានដីកាពីតុលាការ។
ហើយរហូតមកទល់ពេលនេះ មិនទាន់មានដំណឹងណាមួយពីលោក កឹម សុខា ថានៅទីណានៅឡើយនោះទេ។
តែក្នុងពេលសមត្ថកិច្ចមកកាន់ស្នាក់ការទីស្តីការបក្សសង្គ្រោះជាតិ ដើម្បីស្វែងរកចាប់ខ្លួនលោក កឹម សុខា សមកម្មជនគណបក្សនេះជាច្រើនរយនាក់ បានឡើងមកការពារស្នាក់ការហើយឡោមព័ទ្ធឃាឃាំងសមត្ថកិច្ច ។
តទៅនេះសូមនាង កញ្ញា លោក លោកស្រី ស្តាប់ការសាកសួររបស់លោក កែវ សុខា ជាមួយលោក លោក ធូ វីរៈ ដែលកំពុងមានវត្តនៅទីស្តីការបក្សសង្គ្រោះជាតិ ជុំវិញព័ត៌មានការស្វែងចាប់ខ្លួន លោក កឹម សុខា ដូចតទៅ៖