en     km
en     km

សកម្មជន​ CNRP​ រាប់រយ​នាក់​ឡើង​ការពារ​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ភ្នំពេញ​

Share

ភ្នំពេញ៖ ​អ្នករាយការណ៍​ព័ត៌មាន​ឱ្យ​វិទ្យុ​ស្ដ្រី​ FM102​ បាន​ធ្វើ​សេចក្ដីរាយការណ៍​ថា​ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ច្រើន​រយ​នាក់​នៅ​ខណៈ​នេះ​ បាន​ឡោម​ព័ន្ធ​ការពារ​ស្នាក់​ការ​របស់​ពួក​គេ​ នៅ​សង្កាត់​ចាក់​អង្រែ​លើ​ ដើម្បី​ ឃា​ឃាំង​មិន​អោយ​សមត្ថកិច្ច​ចូល​លុកលុយ​​ទីស្នាក់ការ​នេះ​​ ដែល​គេ​ថា​ស្វែងរក​ការ​ចាប់ខ្លួន​លោក​ កឹ​ម​ សុខា​ ។​

People-CNRP
អ្នកគ្រាំទ្រគណបក្សសង្គ្រោះជាតិ មកជួបជុំគ្នានៅមុខទីស្នាក់ការបក្ស ពេលដឹងថា អាជ្ញាធររកចាប់ខ្លួនលោក កឺម សុខា។

​អ្នករាយការណ៍​ព័ត៌មាន​បញ្ជាក់​ទៀត​ថា​ សមត្ថកិច្ច​ជា​ច្រើន​សិប​នាក់​ព្រឹក​មិ​ញ​នេះ​ បាន​ដាក់​ពង្រាយ​កម្លាំង​នៅ​មុខ​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ​ ដោយ​ស្វែងរក​លោក​ កឹ​ម​ សុខា​ ប៉ុន្ដែ​ បាន​រំសាយ​ទៅ​វិញ​នៅ​ពេល​មុន​នេះ​ ដោយ​មិន​អាច​រក​ឃើញ​ លោក​ កឹ​ម​ សុខា​ បាន​ឡើយ​។​

ប្រភព​ដដែល​បាន​បញ្ជាក់​ទៀត​ថា​ សមត្ថកិច្ច​បាន​អះអាង​ប្រាប់​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ​ ថា​ គេ​មាន​ដីកានាំខ្លួន​លោក​ កឹ​ម​ សុខា​ រួចរាល់​ហើយ​ ។​ ទោះជា​យ៉ាងណា​ មិន​មាន​ប្រភព​ណា​អះអាង​ថា​ លោក​ កឹ​ម​ សុខា​ នៅ​ទីណា​នោះ​នៅឡើយ​ទេ​។​

​លោក​ កឹ​ម​ សុខា​ នៅ​ថ្ងៃ​ទី​ ២៦​ ឧសភា​ នេះ​ត្រូវ​រដ្ឋ​អាជ្ញា​រាជធានី​ភ្នំពេញ​ បាន​កោះហៅ​លោក​ជា​ថ្មី​ម្ដងទៀត​ក្នុង​នាម​ជា​សាក្សី​មក​បំភ្លឺ​ករណី​មួយ​ដែល​តុលាការ​ថា​ សញ្ជារកម្ម​ ទាក់ទិន​សំណុំរឿង​របស់​នាង​ ខុ​ម​ ចាន់​តា​រ៉ា​ទី​ ហៅ​ ស្រី​មុំ​។​ លោក​ កឹ​ម​ សុខា​ បាន​ខកខាន​ការ​ឡើង​បំភ្លឺ​នៅ​តុលាការ​ករណី​នេះ​ ២​ លើក​មក​ហើយ​ ដោយ​រូ​ម​ទាំង​បណ្ដឹង​បរិហា​កេរ្ដិ៍​ដែល​ប្ដឹង​ដោយ​កញ្ញា​ ធី​ សុវណ្ណ​ថា​ គឺ​សរុប​ចំនួន​ បី​លើក​មក​ហើយ​។

អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក​ លី​ សុ​ផា​ន់ណា​ បាន​ប្រាប់​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ក្នុងស្រុក​មួយ​ចំនួន​ថា​ តុលាការ​នៅ​តែ​បន្ដ​រក​នីតិវិធី​ដើម្បី​ឲ្យ​លោក​ កឹ​ម​ សុខា​ មក​កាន់​តុលាការ​តាម​ដីកា​កោះហៅ​ ។​

​យ៉ាងណា​ក៏​ដោយ​អ្នក​ច្បាប់​ដែល​ធ្វើការ​នៅ​អង្គការ​សង្គម​ស៊ី​វិល​ និង​មេធាវី​មួយ​ចំនួន​តែងតែ​បកស្រាយ​ថា​ អ្វី​ដែល​តុលាការ​កោះហៅ​លោក​ កឹ​ម​ សុខា​ មក​ឆ្លើយ​បំភ្លឺ​ទាំង​មាន​អភ័យឯកសិទ្ធិ​សភា​នោះ​ គឺជា​ការ​រំលោភ​លើ​មាត្រា​ ៨០​ នៃ​រដ្ឋធម្មនុញ្ញ​ដែល​ចែង​ពី​ការ​ការពារ​អ្នកតំណាង​រាស្ដ្រ​ ៕

Share

Image
Image
Image