en     km
en     km

អាជ្ញាធរ​ឃាត់​រថយន្ដ​របស់​លោក​ កឹ​ម​ សុខា​ ខណៈ​លោក​មិន​ចូលខ្លួន​ទៅ​តុលាការ​នៅ​ថ្ងៃនេះ

Share

​ភ្នំពេញ ៖​គណបក្ស​សង្គ្រោះ​ជាតិប្រកាសព័ត៌មានបានអោយដឹងថា​ អាជ្ញាធរ​បាន​ឃាត់​រថយន្ដ​របស់​លោក​ កឹ​ម​ សុខា​ ដែលបើកបរនៅលើមហាវិថីព្រះនរោត្តម ។​

kemsokha
​សេច​ក្តីប្រកាសព័ត៌មានរបស់គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់​ថា​ អាជ្ញាធរ​នៅ​លើ​ផ្លូវ​នរោត្ដម​ក្បែរ​សាលា​ពញា​ហុ​ក​ នៅ​វេលា​ម៉ោង​ ១១​ និង​ ៣៥​នាទី​ ។​ ប៉ុន្ដែ​សេចក្តីប្រកាសព័ត៌មាននេះ មិន​បាន​សរសេរ​បញ្ជាក់​ថា​ឃាត់​រថយន្ដ​របស់​លោក​ កឹ​ម​ សុខា​ ដោយ​មូលហេតុ​អ្វី​នោះ​ទេ​។​  ​យ៉ាងណា​ក៏​ដោយ​លោក​ កឹ​ម​ សុខា​មិន​ស្ថិត​ក្នុង​រថយន្ត​នេះ​ទេ​។​ នេះ​បើ​យោង​តាម​ប្រភព​ដែល​តាមដាន​ ហេតុការណ៍​នេះ​។​​

​លោក​ កឹ​ម​ សុខា​ នៅ​ថ្ងៃ​ទី​ ២៦​ ឧសភា​ នេះ​ត្រូវ​រដ្ឋ​អាជ្ញា​រាជធានី​ភ្នំពេញ​បាន​កោះហៅ​លោក​ជា​ថ្មី​ម្ដងទៀត​ក្នុង​នាម​ជា​សាក្សី​មក​បំភ្លឺ​ករណី​មួយ​ដែល​តុលាការ​ថា​ សញ្ជារកម្ម​ ទាក់ទិន​សំណុំរឿង​របស់​នាង​ ខុ​ម​ ចាន់​តា​រ៉ា​ទី​ ហៅ​ ស្រី​មុំ​។​ លោក​ កឹ​ម​ សុខា​ បាន​ខកខាន​ការ​ឡើង​បំភ្លឺ​នៅ​តុលាការ​ករណី​នេះ​ ២​ លើក​មក​ហើយ​ ដោយ​រូ​ម​ទាំង​បណ្ដឹង​បរិហា​កេរ្ដិ៍​ដែល​ប្ដឹង​ដោយ​កញ្ញា​ ធី​ សុវណ្ណ​ថា​ គឺ​សរុប​ចំនួន​ បី​លើក​មក​ហើយ​។​ អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក​ លី​ សុ​ផា​ណា​ បាន​ប្រាប់​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ក្នុងស្រុក​មួយ​ចំនួន​ថា​ តុលាការ​នៅ​តែ​បន្ដ​រក​នីតិវិធី​ដើម្បី​ឲ្យ​លោក​ កឹ​ម​ សុខា​ មក​កាន់​តុលាការ​តាម​ដីកា​កោះហៅ​ ។​​

​យ៉ាងណា​ក៏​ដោយ​អ្នក​ច្បាប់​ដែល​ធ្វើការ​នៅ​អង្គការ​សង្គម​ស៊ី​វិល​ និង​មេធាវី​មួយ​ចំនួន​តែងតែ​បកស្រាយ​ថា​ អ្វី​ដែល​តុលាការ​កោះហៅ​លោក​ កឹ​ម​ សុខា​ មក​ឆ្លើយ​បំភ្លឺ​ទាំង​មាន​អភ័យឯកសិទ្ធិ​សភា​នោះ​ គឺជា​ការ​រំលោភ​លើ​មាត្រា​ ៨០​ នៃ​រដ្ឋធម្មនុញ្ញ​ដែល​ចែង​ពី​ការ​ការពារ​អ្នកតំណាង​រាស្ដ្រ​ ៕

Share

Image
Image
Image