en     km
en     km

ក្រសួង​រ៉ែ​ និង​ថាមពល​៖​ ការ​ផ្ដល់​អាជ្ញាប័ណ្ណ​បើក​អាជីវកម្ម​បូម​ខ្សាច់​ គឺ​អនុវត្ដន៍​ប្រកបដោយ​តម្លាភាព​

Share

ភ្នំពេញ៖ ​ក្រសួង​រ៉ែ​ និង​ថាមពល​ បាន​ប្រកាស​ថា​ ការ​ផ្តល់​អាជ្ញាប័ណ្ណ​ឱ្យ​ក្រុមហ៊ុន​ឯកជន​បើក​អាជីវកម្ម​បូម​ ខ្សាច់​ គឺ​ ក្រសួង​អនុវត្តន៍​យ៉ាង​មាន​តម្លាភាព​ ដើម្បី​ធានា​បាន​នូវ​ការ​ការពារ​ធនធានបរិស្ថាន​។​ក្រសួងរ៉ែ និងថាមពល Ministry of Mines and Energy ( MME Logo )-

​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ AKP​ លោក​ ឌិ​ត​ ទីណា​ រដ្ឋលេខាធិការ​ និង​ជា​អ្នកនាំពាក្យ​ក្រសួង​រ៉ែ​ និង​ថាមពល​ បាន​មា​ប្រសាសន៍​ថា​ ក្រសួង​បាន​ពិនិត្យ​និង​សិក្សា​ពី​ស្ថានភាព​មេកា​និក​នៅ​ បាតទន្លេ​ អំពី​លទ្ធភាព​បាក់​ច្រាំង​ និង​ហេតុផល​ប៉ះពាល់​បរិស្ថាន​មុន​អនុញ្ញាតិ​ដេញថ្លៃ​ និង​ចេញ​អាជ្ញាប័ណ្ណ​ ឱ្យ​ក្រុមហ៊ុន​បូម​ខ្សាច់​ និង​ម្ចាស់​អាជីវកម្ម​ទាំងអស់​ដើម្បី​ធានា​ហានិភ័យ​ និង​ការ​ប៉ះពាល់​ដល់​បរិស្ថាន​។​ លោក​បាន​បញ្ជាក់​ថា​ មុន​នឹង​ក្រសួង​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ឯកជន​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​បាន​គឺ​ត្រូវ​មាន​ ការ​ត្រួតពិនិត្យ​សម្ភារៈ​បច្ចេកទេស​ និង​ដំណើរការ​បូម​យ៉ាង​ច្បាស់លាស់​ទើប​ឈាន​ទៅ​ដាក់​ដេញថ្លៃ​ជា​សាធារណៈ​ ដើម្បី​សម្រេច​ប្រគល់​សិទ្ធិ​ឱ្យ​ក្រុមហ៊ុន​ណាមួយ​ចាប់ផ្តើម​បូម​។​

​ការ​បូម​ខ្សាច់​នៅ​តាម​បាតទន្លេ​នេះ​ បាន​បំពេញតម្រូវការ​ទីផ្សារ​សំណង់​ ដែល​ទទួល​បាន​ ចំណូល​ដល់​ ថវិកាជាតិ​គិត​ត្រឹម​ត្រីមាស​ទី​១​ ឆ្នាំ​២០១៦​នេះ​ មាន​ចំនួន​ប្រមាណ​១​លាន​៦២​សែន​ដុល្លារ​។​ យោង​តាម​របាយការណ៍​ក្រសួង​រ៉ែ​និង​ថាមពល​ បាន​បង្ហាញ​ថា​ ក្រសួង​បាន​ផ្តល់​អាជ្ញាប័ណ្ណ​ឱ្យធ្វើ​អាជីវកម្ម​ បូម​ខ្សាច់​នៅ​តាម​ដង​ទន្លេ​មាន​ចំនួន​ជាង​១០​អាជ្ញា​បណ្ណ​ ក្នុង​នោះ​មាន​តំបន់​រកា​កោង​៥​អាជ្ញាប័ណ្ណ​ តំបន់​ក្រោម​រកា​កោង​១​អាជ្ញាប័ណ្ណ​ តំបន់​ជ្រោយចង្វារ​១​អាជ្ញាប័ណ្ណ​ តំបន់​ខ្សុំ​១​អាជ្ញាប័ណ្ណ​ កោះអន្លង់ចិន​ ស្ថិត​ក្នុងស្រុក​ស្អាង​ ៤​អាជ្ញាប័ណ្ណ​ និង​ជ្រៃ​ធំ​២​អាជ្ញាប័ណ្ណ​៕

Share

ព័ត៌មានទាក់ទង

Image