en     km
en     km

សម្ដេច​ហ៊ុន​ សែន​ ចង់​ឃើញ​ការ​បោះ​ឆ្នោត​មាន​តម្លាភាព​ជា​ជាង​ចោទ​ថា​បាត់ឈ្មោះ​អ្នកបោះឆ្នោត​

Share

​ភ្នំពេញ​៖​ សម្ដេច​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ បង្ហាញ​ឆន្ទៈ​ចង់ឱ្យ​ការ​បោះ​ឆ្នោត​ឆ្នាំ​ ២០១៧​ និង​ ២០១៨​ ប្រ​ក​បដោយ​សុក្រឹតភាព​ ត្រឹមត្រូវ​ តម្លាភាព​ មានការ​ទុកចិត្ត​ពី​គ្រប់​មជ្ឈដ្ឋាន​ ដែល​ជា​ការ​ធានា​សេរីភាព​រប​ស់​ប្រជាជន​ជ្រើសរើស​តំណាង​របស់​ខ្លួន​។​ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ សម្ដេច​បាន​លើក​ឡើង​ថា​ ការ​បាត់​ឈ្មោះ​អ្នកបោះឆ្នោត​ជាង​ ១​ លាន់​នាក់​ ថា​តើ​បាត់​ទៅ​ណា​ អ្នក​ណា​ធ្វើ​ឱ្យ​បាត់​ ?​ ប៉ុន្តែ​បក្ស​ប្រឆាំង​ថា​មិន​មែ​ន​​ជា​អ្វី​ដែល​ងឿងឆ្ងល់​នោះ​ទេ​ក្នុង​រឿង​នេះ​ ព្រោះ​ប្រជាជន​គឺជា​សាក្សី​។​

Hun-Sen--Gavoment-WMC
សម្ដេចហ៊ុន​ សែន​ ​នាយក​រដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា

សម្តេ​ច​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ នៅ​ថ្ងៃ​ពុធ​នេះ​បាន​ចោទសួរ​អ្នក​រិះគន់​ដែល​ធ្លាប់​ថា​ ការ​បាត់ឈ្មោះ​អ្នកបោះ​ឆ្នោ​ត​ ១​ លាន​ ៥​ សែន​នាក់​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​ ២០១៣​ ខណៈ​សម្ដេច​ចង់ឱ្យ​មានការ​បោះ​ឆ្នោត​ថ្មី​លើក​ក្រោយ​នេះ​​ មាន​សុក្រឹតភាព​និង​ធានា​ដំណើរការ​ប្រជាធិបតេយ្យ​។​

សម្ដេច​ហ៊ុន​ សែន​ បាន​លើក​ឡើង​បែប​នេះ​នៅ​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​អាស៊ី​អឺ​រ៉ុប​​ធ្វើ​ឡើង​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​។​

​ប្រសាសន៍​របស់​សម្ដេច​ហ៊ុន​ សែន​ ដូចនេះ​គឺ​បន្ទាប់​ពី​រដ្ឋាភិបាល​បាន​កំណត់​យក​ថ្ងៃ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹ​ក្សា​ឃុំ​-​សង្កាត់​ អាណត្តិ​ទី​ ៤​ គឺ​ត្រូវធ្វើ​នៅ​ថ្ងៃ​ទី​ ០៤​ ខែមិថុនា​ ឆ្នាំ​២០១៧​ និង​ការ​បោះ​ឆ្នោត​សភា​អាណត្តិ​ទី​ ៦​ នៅ​ថ្ងៃអាទិត្យ​ស​ប្ដា​ហ៍​ទី​ ៤​ ខែ​ក​ក្ដ​ដា​ ។​

សម្ដេច​នាយក​រដ្ឋមន្ត្រី​បញ្ជាក់​ថា​ លោក​ចង់​ឃើញ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​មួយ​សុក្រឹត​និង​ពុំ​មានការ​ចោទប្រកាន់​ថា​បាត់ឈ្មោះ​អ្នកបោះឆ្នោត​ដែល​សម្ដេច​ចោទ​ជា​សំនួ​រថា​ ៖​ “​ព្រោះ​ខ្លះ​ថា​បាត់​មនុស្ស​ ១​ លាន​កន្លះ​ ដល់​ទៅ​ពេ​ល​ចុះ​ឈ្មោះ​បន្ថែម​បាន​ជាង​ ២០​ ម៉ឺន​ អ៊ី​ញ្ចឹ​ង​ទេ​អា​ ១​ លាន​ ៥​ សែន​វា​ទៅ​ណា​ ថា​បាត់​ ១​ លាន​ ៥​ សែន​ …”​។​

ទំន​ងជា​សម្ដេច​ចង់​និយាយ​ថា​ គ្មាន​នរណា​មើល​ត្រី​ឃើញ​ទេ​ បើ​ទឹក​វា​ល្អក់​។​ តែ​សម្ដេច​ថា​ នៅ​ពេល​ទឹក​ថា្ល​គឺ​គេ​អាច​មើលឃើញ​អ្វី​ទាំងអស់​ ។​ ត្រង់​ចំណុច​នេះ​ សម្ដេច​ពន្យល់​បន្ថែម​ថា​ ៖​ “​ ទឹក​កាន់តែ​ថ្លា​ មើលឃើញ​ត្រី​ មើល​ឃើញ​បាតដី​ មើលឃើញ​សារាយ​ស្អីៗ​ទាំងអស់​។​ នេះ​ហើយ​ជា​បញ្ហា​ដែល​យើង​ចង់​ឃើញ​ទាំងអស់​។​ អ្នក​ណា​ទទួលខុសត្រូវ​លើ​ការ​ចោទ​ថា​បាត់ឈ្មោះ​ ១​ លាន​ ២​ សែន​…”។​

​សម្ដេច​ហ៊ុន​ សែន​ បញ្ជាក់​ថា​លោក​ចង់​ឲ្យ​ការងារ​បោះ​ឆ្នោត​មាន​តម្លាភាព​ទាំងអស់​គ្នា​និង​ធានា​ដំណើរការ​ប្រជា​ធិ​បតេយ្យ​។​

លោក​យឹ​ម​ សុវណ្ណ​ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ មាន​ប្រសាសន៍​ថា​ រឿង​តម្លាភាព​ឬ​មិន​តម្លាភាព​ និង​ការ​បាត់​​អ្នកបោះឆ្នោត​គឺ​ពលរដ្ឋ​គេ​ដឹង​អស់ហើយ​ ។​ លោក​ថា​ លោក​មិន​ចង់​ធ្វើ​អធិប្បាយ​ច្រើន​ទេ​។​

​លោក​យឹ​ម​ សុវណ្ណ​  ៖​ “​ខ្ញុំ​មិន​ចាំបាច់​និយាយ​ច្រើន​ដង​ ម្ដង​ហើយ​ម្ដងទៀត​ទេ​ សូម​អោយ​សង្គម​ស៊ី​វិល​ ប្រជា​ពល​រដ្ឋ​ ជា​សាក្សី​ទៅ​ចុះ​ ព្រោះ​រឿង​ហ្នឹង​វា​បាន​កន្លង​ម​ផុត​ហើយ​ មាន​បញ្ហា​ស្មុគស្មាញ​ជា​ច្រើន​ណាស់​…​ ឥឡូវ​ហ្នឹង​គិ​ត​​ពី​បញ្ជី​ឈ្មោះ​ថ្មី​។​ បើសិនជា​បញ្ជី​ឈ្មោះ​វា​អត់​មាន​បញ្ហា​ទេ​ គេ​មិន​ធ្វើ​ប​ញ្ជឺ​ឈ្មោះ​ថ្មី​ទេ​ ឥលូវ​ហ្នឹង​យើង​កំពុង​តែ​រៀ​ប​ចំ​ធ្វើ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​ហើយ​។​ ដូច្នេះ​ សូម​ផ្ដោតអារម្មណ៍​ទៅ​លើ​អ្វី​ដែល​ជា​អនាគត​ ហើយ​ជំរុញ​ឱ្យ​បាន​​ឆាប់​បំផុត​ ដើម្បី​ធ្វើ​ម៉េច​ ឱ្យទាន់​ពេលវេលា​ ក្នុង​ការ​បោះ​ឆ្នោត​ ខែ​ ៦​ ឆ្នាំ​ ២០១៧​ ខាង​មុខ​នេះ​ ”​។​

ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​ ២០១៣​ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចោទ​គណបក្ស​ប្រជាជន​កម្ពុជា​ លួច​បន្លំ​សន្លឹក​ឆ្នោ​ត​​និង​ទាមទារ​ឲ្យ​បោះ​ឆ្នោត​ឡើង​វិញ​ ដែល​គណបក្ស​នេះ​ថា​បាត់ឈ្មោះ​អ្នកបោះឆ្នោត​ ជាង​ ១​ លាន​នាក់​  ។

ចំណែក​អ្នក​ឃ្លាំមើល​ការ​បោះ​ឆ្នោត​មក​ពី​អង្គការ​មួយ​ ធ្វើការ​លើ​ការងារ​បោះ​ឆ្នោត​ លោកសំ​ គ​ន្ធា​មី​ នាយក​ប្រតិ​បត្ដិ​​គណកម្មាធិការ​អ​ព្យា​ក្រឹត្យ​និង​យុ​ត្ដិ​ធ​ម៍​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​ត្រឹមត្រូវ​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ NICFEC​ មាន​ប្រសាសន៍​ថា​ ដើម្បី​ឱ្យ​ការ​បោះ​ឆ្នោត​ មាន​តម្លាភាព​ និង​ត្រឹមត្រូវ​ សេរី​ គឺ​ស្ថាប័ន​ត្រូវរៀបចំ​បោះ​ឆ្នោត​មាន​​ជំហរ​ឯករាជ្យ​ ​អ​ព្យា​ក្រិ​ត្យ​ ឥត​លម្អៀង​។​

លោក​សំ​ គ​ន្ធា​មី​ មានប្រសាសន៍ថា ៖ “​ ទី​មួយ​ពាក់ព័ន្ធ​និង​តម្លាភាព​ហ្នឹង​ ទី​មួយ​បើសិនជា​ស្ថាន​ប័ន​គ​.​ជ​.​ប​ ហ្នឹង​ប្រព្រឹត្ត​ទៅ​ធម្មតា​ កុំឱ្យ​មាន​ប៉ះពាល់​ ដូច​ជា​មាន​ចាប់ខ្លួន​សមាជិក​គ​.​ជ​.​ប​ នោះ​ការ​បំពេញភារកិច្ច​មន្ដ្រី​របស់​គ​.​ជ​.​ប​ វា​អត់​សូវ​មានការ​បារម្ភ​ទេ​ផ្នែក​ស​ន្ថិ​សុខ​។​ ទី​ពីរ​ ការ​រៀបចំ​និង​កុំអោយ​មាន​អន្ដរាគមន៍​ពី​ក្រៅ​ឥទ្ធិពល​ពី​ក្រៅ​ បើ​ចង់​មាន​តម្លាភាព​កុំឱ្យ​មានការ​ជ្រៀតជ្រែក​ពី​ក្រៅ​ទៅ​លើ​ស្ថាប័ន​ហ្នឹង​  ព្រោះ​ស្ថាប័ន​នឹង​ជា​ស្ថាប័ន​ជំនាញ​ ”​​។​

​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​និង​កំណែទម្រង់​គ​.​ជ​.​ប​  ត្រូវ​បាន​ជួយ​គាំទ្រ​ដោយ​សហភាព​អឺរ៉ុប​និង​ប្រទេស​ជប៉ុន​ តាម​រយៈ​​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ដើម្បី​ចុះ​ឈ្មោះ​ការ​បោះ​ឆ្នោត​។​

​បើ​​តាម​គ​.​ជ​.​ប​ អ្នកមាន​សិទ្ធិចុះ​ឈ្មោះ​បោះ​ឆ្នោត​អាច​កើនឡើង​ដល់​ជាង​ ១០​ លាន​នាក់​។​ គេ​រំពឹង​ថា​ការ​បោះ​ឆ្នោត​ ឆ្នាំ​ ២០១៧​ និង​ ២០១៨​ មាន​អ្នក​សង្កេតការណ៍​អន្តរជាតិ​ ជា​ច្រើន​នឹង​មក​កាន់​ប្រទេស​កម្ពុជា​ជា​ថ្មី​ម្ដងទៀត​ ដូច​ការ​បោះ​ឆ្នោត​សភា​អាណត្តិ​ទី​ ១​ កាលពី​ឆ្នាំ​ ១៩៩៣​ ៕​

Share

Image
Image
Image