en     km
en     km

សម្តេច​ ហ៊ុន​ សែន​ ៖​ ថ្ងៃអាទិត្យ​ ស​ប្តា​ហ៍​ទី​៤​ ខែកក្កដា​ជា​ថ្ងៃ​បោះ​ឆ្នោត​សភា​នីតិកាល​ទី​ ៦

Share

ភ្នំពេញ​៖​ សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ប្រកាស​ថា​ ៖​ «​ ច្បាប់បោះឆ្នោត​តំណាងរាស្ត្រ​ គេ​កំណត់​តែ​ម្តង​គឺ​ថ្ងៃអាទិត្យ​ នា​ស​ប្តា​ហ៍​ទី​ ៤​ ខែកក្កដា​រៀង​រាល់​ ៥​ ឆ្នាំ​ម្តង​គឺ​ត្រូវ​បោះ​ឆ្នោត​»​។​

Hun-Sen--Goverment--Cambodia
សម្តេច​នាយក​រដ្ឋ​ម​ន្ត្រី​​​នេះ​ ចូលរួម​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប​ AEU​ នា​ព្រឹក​ថ្ងៃ​ទី​ ២៥​ ខែឧសភា ឆ្នាំ ២០១៦ ​នេះ​

​​ផ្អែក​តាម​ប្រសាសន៍​របស់​សម្តេចនា​យក​រដ្ឋមន្ត្រី​ប្រកាស​នេះ​ ថ្ងៃអាទិត្យ​ស​ប្តា​ហ៍​ទី​ ៤​ គឺ​ត្រូវ​និង​ថ្ងៃ​ទី​ ២២​ ខែ​កក្ក​ដា​ ឆ្នាំ​ ២០១៨​ ជា​ថ្ងៃ​ដែល​ត្រូវ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នីតិកាល​ទី​ ៦​។​ ការ​ថ្លែង​របស់​សម្តេច​នាយក​រដ្ឋ​ម​ន្ត្រី​​​នេះ​ ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប​ AEU​ នៅ​ព្រឹក​ថ្ងៃ​ទី​ ២៥​ ខែឧសភា​នេះ​។​

​សម្តេច​ ហ៊ុន​ សែន​ថ្លែង​ទៀត​ថា​ ៖​ «​អ៊ី​ញ្ចឹ​ង​ទេ​ត្រៀមចាំ​មើលទៅ​ មើល​ក្នុង​ប្រក្រតីទិន​ទៅ​ តើ​ថ្ងៃអាទិត្យ​នា​ស​ប្តា​ហ៍​ទី​ ៤​ ឆ្នាំ​ ២០១៨​ គឺ​ថ្ងៃ​ណា​គឺ​ថ្ងៃ​នោះ​ហើយ​។​ ខ្ញុំ​ប្រកាស​ទៅ​តាម​ច្បាប់​អ៊ី​ញ្ចឹ​ង​…​។​ ខ្ញុំ​ធ្វើ​ទៅ​តាម​ច្បាប់​តើ​»​។​

​ទន្ទឹម​គ្នា​នេះ​ សម្តេច​ ហ៊ុន​ សែន​ ក៏​ស្នើ​ឲ្យ​មន្ត្រី​ទទួល​បន្ទុក​ធ្វើ​អត្តសញ្ញាណ​បណ្ណ​ ព​ន្លឿ​ន​ដំណើរការ​ចុះ​ឈ្មោះ​ដល់​ពលរដ្ឋ​ជាង​ ២​ លាន​នាក់​បន្ថែម​ទៀត​ដែល​មិន​ទាន់​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅឡើយ​នោះ​ ឲ្យ​បាន​លឿន​បំផុត​ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មាន​លទ្ធភាព​ទៅ​ចុះ​បោះ​ឆ្នោត​៕​

Share

Image
Image
Image