en     km
en     km

លោក​អ៊ុំ​ សំ​អាន​ បដិសេធ​សំណួរ​របស់​តុលាការ​ដោយ​ទាមទារ​ឱ្យដក​អភ័យឯកសិទ្ធិ​លោក​មុន​

Share

ភ្នំពេញ​៖​ អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ កំពុង​ជាប់​ឃុំ​ករណី​ព្រំដែន​ជាមួយ​ប្រទេស​វៀត​ណា​ម​ បាន​ថ្លែង​បដិសេធ​មិន​ឆ្លើយ​អ្វី​ទាំងអស់​ចំពោះ​សំណួរ​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំ​ពេញ​ ព្រោះ​លោក​ទាមទារ​ឱ្យ​ដក​អភ័យឯកសិទ្ធិ​លោក​ជា​មុន​សិន​។​ នេះ​បើ​យោង​តាម​មេធាវី​របស់​លោ​ក​​គឺ​មេធា​វីហែម​ សុ​ជាតិ​ ដែល​បាន​អមដំណើរ​ លោក​អ៊ុំ​ សំ​អាន​ ទៅ​ចូល​បំភ្លឺ​នៅ​តុលាការ​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ពុធ​ ទី​ ២៥​ ឧសភា​នេះ​។​

um-saman-pre
លោក​អ៊ុំ​ សំ​អាន​ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ កំពុង​ជាប់​ឃុំ​ករណី​ព្រំដែន​ជាមួយ​ប្រទេស​វៀត​ណា​ម​

​លោក​មេធាវី​ហែម​ សុ​ជាតិ​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ លោក​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចោទសួរ​លោក​អ៊ុំ​ សំ​អាន​ ចំនួន​ ៦​ សំណួរ​ដែល​លោក​ថា​សុទ្ធតែ​សំណួរ​សំខាន់ៗ​ពាក់ព័ន្ធ​រឿង​បង្ហោះ​ឯ​ក​សារ​​ផែនទី​ និង​ រូបភាព​ផែនទី​កម្ពុជា​នៅ​លើ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​អ៊ុំ​ សុំ​អាន​ ប៉ុន្តែ​កូនក្ដី​បដិសេធ​ការ​បំភ្លឺ​ដោយ​ទាមទារ​ឱ្យ​ដកអភ័យឯកសិទ្ធិ​លោក​ជា​តំណាងរាស្ត្រ​ជា​មុន​សិន​។​

​នៅ​ថ្ងៃនេះ​លោក​អ៊ុំ​ សំ​អាន​ ត្រូវ​បាន​តុលាការ​រាជធានី​ភ្នំពេញ​ កោះហៅ​មក​សាកសួរ​បន្ថែម​ ទាក់ទិន​បទ​ចោទ​មួយ​ចំនួន​ករណី​ផែនទី​ និង​ ករណី​ចោទ​លោក​ថា​ការ​ញុះញុង​បង្ក​អ​ន្តិ​សុខ​ និង​រើសអើង​ បង្ក​ឱ្យ​មាន​ជម្លោះ​ជា​មួយប្រទេស​ជិតខាង​។​ តំណាងរាស្ត្រ​បក្ស​ប្រឆាំង​រូប​នេះ​ ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​ ១០​ មេ​សា​ គឺ​នៅ​កណ្ដាល​យប់​នៅ​ខេត្តសៀមរាប​  ភ្លាមៗ​បន្ទាប់​ពី​លោក​ចុះ​ពី​យន្តហោះ​មក​ពី​អា​មេ​រិ​ក​ ។​

​ក្រុម​អ្នក​ច្បាប់និងអ្នក​វិភាគ​ឯករាជ្យ​បាន​ហៅ​ការ​ចាប់ខ្លួន​ លោក​ អ៊ុំ​ សំ​អាន​ ថា​ជា​ការ​រំលោភ​លើ​មាត្រា​ ៨០​ នៃ​រដ្ឋធម្មនុញ្ញ​ដែល​ធានា​ការពារ​ អ្នកតំណាង​រាស្ត្រ​ពី​ការ​ចាប់ចង​ឬ​ចោទប្រកាន់​ណាមួយ​ដែល​មិន​ទាន់​ដក​អភ័យ​សិទ្ធិ​សភា​ដោយ​មាន​សំឡេង​គាំទ្រ​ឱ្យ​ដក​ជាង​ ៨០​ នាក់​ឡើង​ទៅ​ ៕

Share

Image
Image
Image