មេដឹកនាំនៃបណ្ដាប្រទេសជឿនលឿន G7 បានចាប់ផ្ដើមជួបប្រជុំកំពូលជាមួយគ្នានៅថ្ងៃនេះ នៅទីក្រុងតូក្យូ ដើម្បីពិនិត្យមើលហានិភ័យនៃសេដ្ឋកិច្ចសាកល។
ពួកមន្ដ្រីរដ្ឋាភិបាលជប៉ុនបានប្រាប់ទីភ្នាក់ងារសារពត៌មានរ៉ូទ័រថានៅថ្ងៃនេះ ក្រុមរដ្ឋមន្ដ្រីការបរទេសនៃប្រទេស G7 បានចាប់ផ្ដើមជួបប្រជុំគ្នានៅមុនសន្និសីទកំពូលរបស់ប្រមុខរដ្ឋនៃប្រទេសទាំងនេះចាប់ផ្ដើម។
ប្រទេស G7 ឬគេហៅថាប្រទេសឧស្សាហកម្មជឿនលឿនបំផុតគឺមាន អាមេរិក អង់គ្លេស បារាំង កាណាដា អ៊ីតាលី អាឡឺម៉ង់ និងជប៉ុន ។
ប្រទេសរុស្ស៊ី មានឈ្មោះជាប្រទេសឧស្សាហកម្មជឿនលឿនដែរ តែប្រទេសមហាអំណាចនេះត្រូវបានព្យួរដោយ បានឈ្លានពានយកតំបន់គ្រីមៀទឹកដីអ៊ុយក្រែន មកជាខេត្តរបស់ខ្លួនដែលធ្វើឱ្យមានការថ្កោលទោសយ៉ាងខ្លាំង។
ប្រធានាធិបតីឬនាយករដ្ឋមន្ត្រី ទាំង ០៧ ប្រទេនេះកំណត់ជួបប្រជុំនៅក្រុងតូក្យូនៅសប្ដាហ៍នេះ ដោយរបៀបវារៈសំខាន់ផ្ដោតលើហានិភ័យសេដ្ឋកិច្ចសាកល រយៈពេល ៣ ខែមកនេះ ៕
ប្រភព: Reuters