en     km
en     km

គ​.​ជ​.​ប​ ​និង​អង្គការ​សង្គម​ស៊ី​វិល​​សាទរ​​ការ​កំណត់​ថ្ងៃ​ បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​/​សង្កាត់​ឆ្នាំ​២០១៧

Share

ភ្នំពេញ ៖ ​ប្រទេស​កម្ពុជា​ នឹង​មាន​ព្រឹត្តិការណ៍​បោះ​ឆ្នោត​ មូលដ្ឋាន​មួយ​ ដ៏​សំខាន់​គឺ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​/​សង្កាត់​ដែល​នឹង​ប្រព្រឹត្តិ​នៅ​ថ្ងៃអាទិត្យ​ទី​៤​មិថុនា​ ឆ្នាំ​២០១៧​ ដែល​អាណត្តិ​មុនៗ​ ធ្វើ​ឡើង​នៅ​ថ្ងៃ​៣​មិថុនា​ ឆ្នាំ​២០១២​ ។​ ការ​កំណត់​ថ្ងៃ​បោះ​ឆ្នោត​នេះ​ ធ្វើ​ឱ្យ​មាន​ភាព​ជាក់លាក់​នៃ​ការ​រៀបចំ​ការ​បោះ​ឆ្នោត​ ដែល​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ គ​.​ជ​.​ប​ ជា​អ្នក​ចាត់ចែង​ឡើង​ និង​ក្រោម​ការ​ឃ្លាំមើល​ពី​អង្ក​ការ​ជាតិ​និង​អន្តរជាតិ​ ធ្វើ​ការងារ​ កិច្ចការ​បោះ​ឆ្នោត​ ។​ ទាំង​ គ​.​ជ​.​ប​ និង​អង្គការ​សង្គម​ស៊ី​វិល​សាទរ​ ។​ លោក​ ធូ​ វិ​រៈ​ ជូន​សេចក្ដីរាយការណ៍​ ៖

 

Election-cambodia
រូបភាពការបោះឆ្នោតនៅកម្ពុជានាពេលកន្លងមក។ រូបភាព៖ goolge.com

​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ និង​អង្គការ​សង្គម​ស៊ី​វិល​ធ្វើ​លើ​ការ​បោះ​ឆ្នោត​បាន​សាទរ​ចំពោះ​កាល​បរិ​ច្ឆេ​ត​ សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​/​សង្កាត់​ នៅ​ដើមខែ​មិថុនា​ ឆ្នាំ​ក្រោយ​នេះ​ ខាង​មុខ​ថា​ជា​ សញ្ញាណ​មួយ​ដ៏​ល្អ​សម្រាប់​ឲ្យ​គណបក្ស​នយោបាយ​ទាំងអស់​ត្រៀមខ្លួន​ទុកជា​មុន​ ។​​

​តាម​សេចក្ដី​ប្រកាស​ របស់​រាជរដ្ឋាភិបាល​  គឺ​ថ្ងៃ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​/​សង្កាត់​ អាណត្តិ​ទី​៤​ នៅ​ថ្ងៃ​ទី​ ០៤​ខែមិថុនា​ ២០១៧​ ត្រូវ​និង​ថ្ងៃអាទិត្យ​ ។​​

​លោក​ ហង្ស​ ព​ទ្ធា​ អ្នកនាំពាក្យ​ គណៈកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គ​.​ជ​.​ប​)​មាន​ប្រសា​ស​ថា​ ការ​កំណត់​ថ្ងៃ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​/​សង្កាត់​នៅ​ពេល​នេះ​ជា​ សញ្ញា​ល្អ​សម្រាប់​ឲ្យ​ គណៈកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត​ និង​គណបក្ស​នយោបាយ​ទាំងអស់​បាន​ត្រៀមខ្លួន​ទុក​មុន​ ។​

​លោក​ ហង្ស​ ព​ទ្ធា​  បញ្ជាក់​ថា​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គ​.​ជ​.​ប​)​ តួនាទី​ទទួលខុសត្រូវ​ក្នុង​ការ​រៀបចំ​បោះ​ឆ្នោត​ ធ្វើ​យ៉ាងណា​រៀបចំ​ការ​ចុះ​ឈ្មោះ​ពលរដ្ឋ​មាន​អាយុ​១៨​ឆ្នាំ​ឡើង​ទៅ​ គិតដល់​ថ្ងៃ​បោះ​ឆ្នោត​ ឲ្យ​បាន​គ្រប់​ឃុំ​សង្កាត់​ និង​ធ្វើ​ប​ញ្ចី​ចុះ​ឈ្មោះ​បោះ​ឆ្នោត​មួយ​តាម​ប្រព័ន្ធ​អ៊ិ​ន​ធឺ​ណែ​ត​ ដើម្បី​ធានា​នៅ​ទំនុកចិត្ត​ដល់​អ្នកបោះឆ្នោត​ និង​គណបក្ស​នយោបាយ​ដែល​ចូលរួម​ប្រកួតប្រជែង​គ្នា​ ។​​

​លោក​ ហង្ស​ ព​ទ្ធា​ ៖«​ គ​.​ជ​.​ប​ នៅ​តែ​ប្រកាន់​តួនាទី​របស់​ខ្លួន​ទទួលខុសត្រូវ​ក្នុង​ការ​រៀបចំ​បោះ​ឆ្នោត​ ដោយ​ឯករាជ្យ​ និង​ធ្វើ​លទ្ធិ​ផល​បោះ​ឆ្នោត​អាច​ទទួលយក​បាន​ដោយ​គន​បក្សនយោបាយ​ដែល​ប្រកួតប្រជែង​»​ ។​​

​ដូច​គ្នា​នេះ​ដែរ​ លោក​ សំ​ គ​ន្ធា​មី​ នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត​ និង​យុត្តិធម៌​ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​ត្រឹមត្រូវ​នៅ​កម្ពុជា​ មាន​ប្រសាសន៍​ថា​ ការ​សម្រេច​យក​ ថ្ងៃអាទិត្យ​ ទី​០៤​ខែមិថុនា​ ២០១៧​ សម្រាប់​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​/​សង្កាត់​គឺ​ពេលវេលា​មួយ​ដ៏​ស័​ក្ត​សម​ ។​​

​លោក​ សំ​ គ​ន្ធា​មី​ ៖«​វា​ជា​រដូវភ្លៀង​ក៏​ពិតមែន​ ប៉ុន្តែ​គ្រាន់តែ​ថា​ បោះ​ឆ្នោត​លើក​មុនៗ​ក៏​នៅ​ក្នុង​ខែ​ ៦​ដែរ​ ឆ្នាំ​ ២០១២​ក្តី​ ក្រុមប្រឹក្សា​ឃុំ​/​សង្កាត់​ បើ​យើង​ចង់​ដូរ​មក​ខែ​ខាង​មុខ​ទៀត​ក៏​អត់​បាន​ដែរ​ពេលវេលា​គៀក​ »​។​​

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ សម​ រ​ង្ស៊ី​ បាន​សរសេរ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​លោក​នៅ​ថ្ងៃ​អង្គារ​នេះ​ ដោយ​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឱ្យ​បាន​គ្រប់ៗ​គ្នា​ ដើម្បី​មានឈ្មោះ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នៅ​ឆ្នាំ​ក្រោយ​នេះ​ ។​ ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​គឺជា​ការ​ជ្រើសរើស​ មន្ត្រី​អត្រានុកូលដ្ឋាន​ ប៉ុន្តែ​គឺជា​ ប្រជាធិបតេយ្យ​មូលដ្ឋាន​ ឬ​ អំណាច​ មូលដ្ឋាន​ របស់​គណបក្ស​នយោបាយ​ ៕

Share

Image
Image
Image