en     km
en     km

​លោក​អូ​បា​ម៉ា​ ទទូច​ថា​ចិន​ជា​ប្រទេស​ធំ​មិន​ត្រូវ​រំលោភ​បំពាន​ប្រទេស​តូច​ជាង​ខ្លួន​

Share

ប្រធានាធិបតី​សហរដ្ឋអាមេរិក​បា​រ៉ា​ក់​ អូ​បា​ម៉ា​ ជា​មេដឹកនាំ​អា​មេ​រិ​ក​លើក​ដំបូង​ដែល​បាន​ធ្វើ​ទស្ស​នៈ​កិច្ច​នៅ​ប្រទេ​ស​​វៀត​ណាម​​បាន​​អំពាវនាវ​ឲ្យ​ភាគី​មាន​ជម្លោះ​ទាំងអស់​នៃ​ដែនទឹក​សមុទ្រ​ចិន​ខាងត្បូង​ចូ​លរួម​ដោះស្រាយជម្លោះ​​ជាមួយ​គ្នា​ដោយ​សន្ដិវិធី​ខណៈ​លោក​ថា​ចិន​ជា​ប្រទេស​ធំ​មិន​ត្រូវ​រំលោភ​ប្រទេ​ស​​តូច​ជាង​ខ្លួន​។​

OBAMA-CHINA-VITNAM-WMC
​លោកបា​រ៉ា​ក់​ អូ​បា​ម៉ា ប្រធានាធិបតីសហរដ្ឋអាមេរិក / រូបភាព ៖ Reuter

​ការ​អំពាវនាវ​របស់​លោក​អូ​បា​ម៉ា​ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​ជាមួយ​និង​ប្រធានាធិបតី​វៀតណាម​កាលពី​ថ្ងៃ​អង្គារ៍​​​ទី​ ២៤​ ឧសភា​ នៅ​ទីក្រុង​ហាណូយ​និង​នៅ​ចំពោះ​មុខ​សមាជិក​ជាន់ខ្ពស់​នៃ​បក្ស​កុ​ម្មុនី​ស​វៀតណាម​ប្រ​មា​ណ​ជាង​ ២​ ពាន់​នាក់​ដែល​បាន​ចូលរួម​ស្ដាប់​សុន្ទ​កថា​របស់​លោក​។​

​ការ​ថ្លែង​របស់​លោក​អូ​បា​ម៉ា​ បាន​ទទួល​ការ​ទះដៃ​អបអរសាទរ​ពី​សមាជិក​បក្ស​កុ​ម្មុ​យ​នី​ស​វៀតណាម​ទាំងនោះ​។​ លោក​អូ​បា​ម៉ា​បាន​ថ្លែង​ថា​៖​ «​ប្រទេស​ធំ​មិន​គួរ​រំលោភ​លើ​ប្រទេស​តូច​ជាង​ខ្លួន​នោះ​ទេ​ហើយ​ជំ​លោះ​គួរតែ​បាន​ដោះស្រាយ​ដោយ​សន្ដិវិធី​»​។​

​ប្រទេស​ដែល​មាន​ជម្លោះ​ដែនទឹក​សមុទ្រ​ជាមួយ​ចិន​មាន​ វៀ​ណា​ម​ ហ្វី​លី​ពី​ន​ ម៉ា​ឡេ​ស៊ី​ និង​ព្រុយ​ណេ​។​ លោក​អូ​បា​ម៉ា​បាន​ថែ​ង​ទៀត​ថា​ បន្ទាប់​ពី​សង្គ្រាមត្រជាក់​គឺ​អា​មេ​រិ​កបាន​ដាក់ចុះ​នៃ​ការ​ហាម​លក់​អាវុធ​ទៅ​ឲ្យ​ប្រទេស​នេះ​ ប៉ុន្តែ​​ពេល​នេះ​អា​មេ​រិ​កបាន​លុប​ចោល​បម្រាម​នេះ​ដោយ​បើក​ឲ្យ​មានការ​នាំ​អាវុធ​ចូល​ប្រទេស​វៀតណាម​ឡើង​វិញ​​ដែល​​លោក​ជា​ផ្នែក​មួយ​នៃ​ការ​ជួយ​ពង្រឹង​សន្ដិសុខ​ជាតិ​ចំពោះ​ប្រទេស​វៀតណាម​។​

​ទីក្រុង​ហាណូយ​និង​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ដែល​បង្ហាញ​នូវ​ភាព​ស្និទ្ធស្នាល​នេះ​ក៏​ផ្ដើម​ឲ្យ​មានការ​ព្រួយបារម្ភ​ផង​ដែរ​ពី​សំណាក់​​​ទីក្រុង​ប៉េ​កាំ​ង​។​ ទីក្រុង​ប៉េ​កាំ​ង​បាន​ប្រកាស​ស្វាគមន៍​ដំណើរ​ទស្សនៈកិច្ច​របស់​លោក​អូ​បា​ម៉ា​មក​កាន់​ទី​ក្រុ​​​​ង​​​​ហាណូយ​ប៉ុន្ដែ​នៅ​គ្រានេះ​ចិន​ទទូច​ឲ្យ​អា​មេ​រិ​ក​កុំ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​នៃ​ជំ​លោះ​តំបន់​៕​

​ប្រភព​:CNA

Share

Image Not Found
Image

ព័ត៌មានទាក់ទង