en     km
en     km

ព្រះរាជ​ពិធីបុណ្យ​ច្រត់ព្រះនង្គ័ល​

Share

​ពិធី​ច្រត់ព្រះនង្គ័ល​ គឺជា​ព្រះរាជ​ពិធី​មួយ​ ដ៏​សំខាន់​មួយ​ក្នុង​ចំណោម​ ពិធី​ផ្សេងៗ​ឯទៀត​ប្រចាំឆ្នាំ​នៃ​ប្រទេស​ប្រកាន់​របប​រាជា​និយម​ ។​ ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ការ​ប្រកប​របរ​កសិកម្ម​ជា​មុខរបរ​ចម្បង​ ដោយ​ពឹងពាក់​ទាំងស្រុង​លើ​ស្រូវ​អង្ករ​ និង​ភោគផល​ ដំណាំ​ដទៃៗ​ទៀត​ ។​

cow
គោ​ឧសភរាជ​ត្រូវ​បាន​ព្រ​លែង​ឲ្យ​បរិភោគ​អាហារ​ទាំង​៧​មុខ​ដែល​ដាក់​នៅ​លើ​ជើងពាន​រៀប​ទុកជា​ស្រេច​ រួម​មាន​ស្រូវ​ ពោត​ សណ្តែក​ ល្ង​ ស្មៅ​ ទឹក​ និង​ស្រា​

​ពិធី​ច្រត់ព្រះនង្គ័ល​ ដែល​ត្រូវ​បាន​គេ​ប្រារព្ធ​ធ្វើ​ឡើង​ ជា​រៀង​រាល់​ឆ្នាំ​ នៅ​ក្នុង​ខែ​ពិសាខ​ ឯ​វាល​ព្រះ​មេរុ​ ស្ថិត​នៅ​ពី​ខាងជើង​ នៃ​ព្រះ​បរមរាជវាំង​សព្វថ្ងៃ​ នៅ​រាជធានី​ភ្នំពេញ​ និង​ឆ្នាំ​ខ្លះ​ធ្វើ​នៅ​តាម​ខេត្ត​នោះ​ គឺ​មាន​ប្រវត្តិ​ដ៏​យូរលង់​ណាស់​ មក​ហើយ​ ។​ សម្រាប់​ឆ្នាំ​នេះ​ បាន​ធ្វើ​ឡើង​នៅ​ ខេត្តសៀមរាប​ទឹក​ ដី​អង្គរ​ ។

​​តាម​ទម្លាប់​ពិធី​នេះ​ធ្វើ​ឡើង​ក្នុង​ការ​ផ្សង​ មើល​ប្រ​ថ្នូ​ល​របស់​ស្រុក​ទេស​ ទៅ​តាម​ការ​ បរិភោគ​របស់​ “​ គោ​ឧសភរាជ​ ”​ ។​ គោ​ ដែល​ទឹម​ច្រត់ព្រះនង្គ័ល​នោះ​ គេ​ហៅ​ថា​ «​គោ​ឧសភរាជ​»​។​ ​ដើម្បី​ជ្រាប​កាន់តែ​ច្បាស់​សូម​ស្ដាប់​បទ​ពិពណ៌នា​ដែល​រៀបចំ​ដោយ​ កញ្ញា​ ច្រឹ​ក​ ស្រី​អូន​ ដូច​តទៅ​៖

​ជា​វប្បធម៌​ប្រពៃណី​ទៅ​ហើយ​ដែល​ប្រទេស​កម្ពុជា​ រៀបចំ​ព្រះរាជ​ពិធីបុណ្យ​ច្រត់ព្រះនង្គ័ល​គឺ​តាំង​សម័យកាល​យូរ​ឆ្នាំ​មក​ហើយ​ ។​ ពិធី​ដ៏​សំខាន់​មួយ​នេះ​គឺ​តែងតែ​ប្រារព្ធ​នៅ​ថ្ងៃ​៤​រោច​ ខែ​ពិសាខ​ រៀង​រាល់​ឆ្នាំ​ ។​ ពិធី​នេះ​តែងតែ​ធ្វើ​ឡើង​ក្រោម​ព្រះរាជ​អធិបតីភាព​នៃ​ ព្រះមហាក្សត្រ​ ។​ ​ពិធី​នេះ​គឺ​ប្រៀប​បានជា​ការ​ប្រកាស​ឲ្យ​ប្រជា​កសិករ​ដឹង​ថា​ ចប់​ខែប្រាំង​ចូល​ខែវស្សា​ដល់​ពេល​ចាប់ផ្តើម​ដាំ​ស្រូវ​ធ្វើស្រែ​សម្រាប់​ឆ្នាំ​ថ្មី​ទៀត​ហើយ​ ។​ សម្រាប់​ឆ្នាំ​នេះ​ ពិធី​ច្រត់ព្រះនង្គ័ល​បាន​ធ្វើ​ឡើង​ នៅ​លើ​ទឹកដី​ខេត្តសៀមរាប​ នៅ​ទីតាំង​លានជល់ដំរី​ ដោយ​ក្រោម​ព្រះរាជ​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​នៃ​ព្រះករុណា​ ព្រះបាទ​សម្តេច​នរោត្តម​សីហ​មុនី​ ព្រះមហាក្សត្រ​កម្ពុជា​ ។​

​ប្រជាពលរដ្ឋ​ខ្មែរ​តែងតែមាន​ជំនឿ​និង​រង់ចាំ​ ផ្សង​ចំពោះ​លទ្ធផល​នៃ​ការ​ផ្សង​ប្រផ្នូល​ គោ​ឧសភរាជ​ បង្ហាញ​ថា​យ៉ាងណា​ នោះ​គេ​នឹង​ដាំ​ដុះ​ដំណាំ​នោះ​ ។​ បើសិនជា​ លទ្ធផល​នៃ​ការ​ផ្សង​ប្រផ្នូល​ គោ​ឧសភរាជ​បង្ហាញ​ថា​សោយ​ អាហារ​ណា​ច្រើន​ជាង​គឺ​មាន​ ស្រូវ​ ពោត​ សណ្តែក​ ល្ង​ ទឹក​ ស្រា​ ស្មៅ​ ។​

​ក្រោយ​ពី​ភ្ជួរ​បាន​ចំនួន​៣​ជុំ​ គោមួយ​នឹម​ដែល​គេ​ហៅ​ថា​គោ​ឧសភរាជ​ត្រូវ​បាន​ព្រ​លែង​ឲ្យ​បរិភោគ​អាហារ​ទាំង​៧​មុខ​ដែល​ដាក់​នៅ​លើ​ជើងពាន​រៀប​ទុកជា​ស្រេច​ រួម​មាន​ស្រូវ​ ពោត​ សណ្តែក​ ល្ង​ ស្មៅ​ ទឹក​ និង​ស្រា​ ។​ សម្រាប់​ពិធី​ផ្សង​ប្រ​ថ្នូ​ល​ឆ្នាំ​នេះ​ គឺ​គោ​ឧសភរាជ​ បាន​បរិភោគ​ អាហារ​៣​ប្រភេទ​ច្រើន​ជាងគេ​ ។​

​លទ្ធផល​នៃ​ការ​ផ្សង​ប្រផ្នូល​ គឺ​បង្ហាញ​ថា​ សណ្តែក​៩៥%​ ពោត​៩០%​ ស្រូវ​៩០%​ដែល​គោ​ឧសភរាជ​ បាន​បរិភោគ​។​
​លទ្ធផល​នៃ​ការ​ផ្សង​ប្រផ្នូល​ តាម​រយៈ​ការ​បរិភោគ​របស់​គោ​ឧសភរាជ​គឺ​ ក្នុង​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល​ដែល​ធ្វើ​នៅ​ខេត្តសៀមរាប​បង្ហាញ​ថា​ ឆ្នាំ​នេះ​ភោគផល​កសិកម្ម​នឹង​ទទួល​បាន​ផល​ល្អ​ប្រសើរ​ ។​ ​នៅ​ចំពោះ​ព្រះ​ភ័​ក្រ​ព្រះមហាក្សត្រ​ព្រះបាទ​បរមនាថ​ នរោត្តម​ សីហ​មុនី​ អាចារ្យ​ព្រា​ហ្មប​រោហិត​ បាន​ប្រកាស​ពី​ទិន្នផល​ល្អ​សម្រាប់​កសិករ​ធ្វើស្រែ​ចំការ​ ។

​​តាម​ពិត​ទៅ​ ការ​បង្កើត​ផលិតផល​ស្រូវ​អង្ករ​ ឬ​ក៏​ផលដំណាំ​ផ្សេងៗ​ ដូច​ជា​ពោត​ សណ្តែក​ ល្ង​ ដោយ​ព្រះរាជា​តាម​រយៈ​ព្រះរាជ​ពិធី​ខាងលើ​នេះ​ បណ្តាល​មក​ពី​កត្តា​ចម្បង​មួយ​ គឺ​លក្ខណៈ​ស័ក្តិសិទ្ធិ​របស់​តួអង្គ​ «​ស្តេច​»​ ក្នុង​ក្រសែភ្នែក​របស់​ប្រជានុរាស្ត្រ​ ព្រោះ​ពិធី​ធ្វើ​ឡើង​ក្រោម​ព្រះរាជ​អធិបតីភាព​របស់​ព្រះមហាក្សត្រ​ ។​

​ទាក់ទិន​នឹង​ការ​ផ្សង​គោ​ឧសភរាជ​ គឺ​ព្រាហ្មណ៍​ព្រះរាជ​គ្រូ​ សូត្រ​ពាក្យ​អធិដ្ឋាន​ផ្សង​គោ​ឧសភរាជ​ ដែល​ទឹម​ច្រត់ព្រះនង្គ័ល​នោះ​ ឱ្យ​ស៊ីផឹក​អាហារ​៧​យ៉ាង​ ដែល​រៀបចំ​ដាក់​ តាំងតុ​ដោយ​ទុក​នៅ​ទី​មុខ​ព្រះ​ពន្លា​ គឺ​គ្រាប់ស្រូវ​១​តុ​ គ្រាប់សណ្ដែក​១​តុ​ គ្រាប់ពោត​១​តុ​ គ្រាប់ល្ង​១​តុ​ ស្មៅ​ស្រស់​១​តុ​ ទឹក​១​តុ​ ស្រា​១​តុ​ ។​ ​

ក្នុង​ពិធី​នេះ​ គឺ​ព្រាហ្មណ៍​ព្រះរាជ​គ្រូ​ ជា​អ្នក​សូត្រ​ ធ្វើ​ពិធី​ប្រកាស​ ប្រ​ថ្នូ​ល​ ។​ ​នៅ​ពេល​សូត្រ​ចប់​  គឺ​ព្រាហ្មណ៍​ នេះ​យក​ទឹកមន្ដ​ប្រោះ​ក្បាល​គោ​ឧសភរាជ​ ទាំង​ពីរ​ហើយ​មន្ដ្រី​ម្នាក់​ដែល​កាន់​នង្គ័ល​ស្ដេច​មាឃ​ ដឹកគោ​ឧសភរាជ​ទាំង​ពីរ​ទៅ​ឱ្យ​ស៊ីផឹក​ របស់​ទាំង​៧​យ៉ាង​ គឺ​ដឹក​ទៅ​ជិត​របស់​៧​យ៉ាង​ស្រេច​ហើយ​ បើ​គោ​ឧសភរាជ​ចូល​ចិត្ដ​ស៊ីផឹក​អ្វី​ ក៏​ស៊ីផឹក​ទៅ​គេ​មិន​បង្ខំ​ឱ្យ​ស៊ីផឹក​ចំពោះ​អាហារ​ណា​នីមួយៗ​ទេ​ ។​ កាលណា​គោ​ឧសភរាជ​ ស៊ីផឹក​អ្វីមួយ​យ៉ាង​ ឬ​ពីរ​យ៉ាង​គឺ​ព្រាហ្មណ៍​ក៏​ទាយ​ផល​ប្រផ្នូល​ទៅ​ខាង​មុខ​គឺ​ដូច​ការ​ពោល​ខាងលើ​នេះ​ ៕​

Share

Image
Image
Image