អន្តរជាតិ ៖ មេធាវីម្នាក់ របស់អតីតប្រធានាធិបតីនៃកោះ ម៉ាល់ឌិវ បានអះអាងថា លោក Mohamed Nasheed បានទទួលសិទ្ធិជ្រកកោន នៅប្រទេសអង់គ្លេស ឋានៈជាជនភៀសខ្លួនខាងនយោបាយ ។
លោក Mohamed Nasheed ជាមេដឹកនាំគណបក្សប្រឆាំង ដែលត្រូវបានផ្ដន្ទាទោស ១៣ឆ្នាំ នៅក្រោម ច្បាប់ប្រឆាំងអំពើភេរវកម្ម ។ លោកត្រូវបានអនុញ្ញាតឱ្យ ធ្វើដំណើរទៅព្យាបាលជម្ងឺ នៅប្រទេសអង់គ្លេស ។
មេធាវី របស់លោកគឺលោក Hasan Latheef បាននិយាយថា លោក Nasheed បានទទួលសិទ្ធិជ្រកកោន នយោបាយ រួចរាល់ហើយពីរដ្ឋាភិបាល អង់គ្លេស ។ លោកNasheed ជាមេដឹកនាំជាប់ឆ្នោតនៃ ប្រទេស ម៉ាល់ឌិវ នៅឆ្នាំ ២០០៨ ប៉ុន្តែលោកត្រូវបាន អនុប្រធានាធិបតី ធ្វើរដ្ឋប្រហារទម្លាក់នៅឆ្នាំ២០១២ បន្ទាប់ពីលោក ត្រូវបានចោទថាបំពានអំណាចរដ្ឋ ៕ ប្រភព៖ BBC