en     km
en     km

អតីត​​ប្រ​ធានា​ធិប​តី​ កោះ​​ម៉ា​ល់​​ឌិ​វ​ ​ទទួល​​បាន​​សិទ្ធិ​​ជ្រក​កោន​​នៅ​​អង់គ្លេស​

Share

អន្តរជាតិ ៖ ​មេធាវី​ម្នាក់​ របស់​អតីត​ប្រធានាធិបតី​នៃ​កោះ​ ម៉ា​ល់​ឌិ​វ​ បាន​អះអាង​ថា​ លោក​ Mohamed​ Nasheed​ បាន​ទទួល​សិទ្ធិ​ជ្រកកោន​ នៅ​ប្រទេស​អង់គ្លេស​ ឋានៈ​ជា​ជនភៀសខ្លួន​ខាង​នយោបាយ​ ។​

Preseident-madiv
ពីឆ្វេង ​អតីត​ប្រធានាធិបតី​នៃ​កោះ​ ម៉ា​ល់​ឌិ​វ​ លោក​ Mohamed​ Nasheed។ ប្រភព៖ BBC

​លោក​ Mohamed​ Nasheed​ ជា​មេដឹកនាំ​គណបក្សប្រឆាំង​  ដែល​ត្រូវ​បាន​ផ្ដន្ទាទោស​ ១៣​ឆ្នាំ​ នៅ​ក្រោម​ ច្បាប់​ប្រឆាំង​អំពើ​ភេរវកម្ម​ ។​ លោក​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ ធ្វើ​ដំណើរ​ទៅ​ព្យាបាល​ជម្ងឺ​ នៅ​ប្រទេស​អង់គ្លេស​ ។

​​មេធាវី​ របស់​លោក​គឺ​លោក​  Hasan​ Latheef​ បាន​និយាយ​ថា​ លោក​ Nasheed​ បាន​ទទួល​សិទ្ធិ​ជ្រកកោន​ នយោបាយ​ រួចរាល់​ហើយពី​រដ្ឋាភិបាល​ អង់គ្លេស​ ។​ លោក​Nasheed​ ជា​មេដឹកនាំ​ជាប់​ឆ្នោត​នៃ​ ប្រទេស​ ម៉ា​ល់​ឌិ​វ​ នៅ​ឆ្នាំ​ ២០០៨​ ប៉ុន្តែ​លោក​ត្រូវ​បាន​ អនុ​ប្រធានាធិបតី​ ធ្វើ​រដ្ឋប្រហារ​ទម្លាក់​នៅ​ឆ្នាំ​២០១២​ បន្ទាប់​ពី​លោក​ ត្រូវ​បាន​ចោទ​ថា​បំពាន​អំណាច​រដ្ឋ​ ៕​ ប្រភព៖ BBC

 

Share

Image
Image
Image