en     km
en     km

CNRP៖​ ​ការ​បោះ​ឆ្នោតជាតិ​២០១៨​ ​នឹង​​មិន​​ត្រឹម​ត្រូវ​យុត្តិធម៌​​បើ​គ្មាន​​វត្ត​មាន​​ លោក​ សម​ រ​ង្ស៊ី

Share

ភ្នំពេញ៖​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ អះអាង​ថា​ លោក​ សម​ រ​ង្ស៊ី​ នឹង​អាច​ចូលរួម​ក្នុង​ការ​បោះ​ឆ្នោត​សម្រាប់​ ឆ្នាំ​ ២០១៧​ និង​ ២០១៨​ ខាង​មុខ​នេះ​ ក្រោម​ហេតុផល​សម្របសម្រួល​ផ្នែក​នយោបាយ​ហើយ​បើ​គ្មាន​វត្តមាន​ គឺ​អន្តរជាតិ​មិន​អាច​ទទួលស្គាល់​ការ​បោះ​ឆ្នោត​នេះ​ ត្រឹមត្រូវ​ឡើយ​ ។​

Yem-sovan
លោក​ យឹ​ម​ សុវណ្ណ​ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ

​លោក​ យឹ​ម​ សុវណ្ណ​ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ អះអាង​ដូចនេះ​ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ បន្ទាប់​ពី​បញ្ចប់​កិច្ច​ពិភាក្សា​ជាមួយ​តំណាង​មូល​និ​ធី​ កូ​ហ្វី​អាណា​ន់​កាលពី​រសៀល​ថ្ងៃ​ទី​ ២៣​ ខែ​ ឧសភា​ ឆ្នាំ​ ២០១៦​នេះ​ ។​

​លោក​ យឹ​ម​ សុវណ្ណ​ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ បញ្ជាក់​ទៀត​ថា​ ប្រសិនបើ​គ្មាន​វត្តមាន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ សម​ រ​ង្ស៊ី​ ចូលរួម​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ និង​បោះ​ឆ្នោតជាតិ​នោះ​ មាន​ន័យ​ថា​ ការ​បោះ​ឆ្នោត​និង​មិន​ត្រឹមត្រូវ​ សេរី​ និង​ យុត្តិធម៌​ឡើយ​ ។​ លោក​បង្ហាញ​ក្ដី​សង្ឃឹមថា​ លោក​ សម​ រ​ង្ស៊ី​ ពិតជា​អាច​វិល​ត្រឡប់​ចូល​ស្រុក​វិញ​នៅ​មុន​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​/​ឃុំ​សង្កាត់​ ឆ្នាំ​ ២០១៧​ និង​បោះ​ឆ្នោតជាតិ​ ឆ្នាំ​ ២០១៨​ ខាង​មុខ​នេះ​ ។​

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ សម​ រ​ង្ស៊ី​ កំពុង​រស់នៅ​និរទេស​ខ្លួន​ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​នៅ​ក្នុង​ដែន​អំណាច​របស់​តុលាការ​ ក្រោម​ការ​ចាប់ខ្លួន​ និង​ចោទប្រកាន់​ក្នុង​សំណុំរឿង​ចំនួន​៥​ដាច់​ដោយឡែក​ពី​គ្នា​ដែល​គេ​ហៅ​ថា​បទ​ ចោទ​បរិហារកេរ្តិ៍​ មន្ត្រីជាន់ខ្ពស់​បក្ស​កាន់​អំណាច​ ៕

Share

Image
Image
Image