en     km
en     km

CNRP​ ទទូច​ឱ្យ​គណៈប្រតិភូ​ Kofi​ Anan​ ជួយ​លោក​នី​ ចរិយា​ត្រឡប់​មក​ធ្វើការ​នៅ​គ​.​ជ​.​ប​ វិញ​

Share

​ភ្នំពេញ​៖​ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ (CNRP)​ មាន​ប្រសាសន៍​ថា​  CNRP​ បាន​ទទូច​ទៅ​គណៈប្រតិភូ​មូល​និ​ធី​កិច្ចការ​បោះ​ឆ្នោត​ Kofi​ Anan​ ជួយ​ធ្វើ​យ៉ាង​ណ​ឱ្យ​លោក​នី​ ចរិយា​ អគ្គលេខាធិការ​រង​គ​.​ជ​.​ប​ បាន​ត្រឡប់​មក​ធ្វើការ​វិញ​ ។​

WMC-CNRP-PARTY-Cambodia
លោកយឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ មានប្រសាសន៍ជាមួយអ្នកសារព័ត៌មាននា​រសៀល​ថ្ងៃ​ ចន្ទ​ទី​ ២៣​ ឧសភា​ នៅ​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ​រាជធានី​ភ្នំពេញ ​/ រូបភាព ធូ វីរៈ

​លោក​យឹ​ម​ សុវណ្ណ​  បាន​បញ្ជាក់​ដូចនេះ​ ជាមួយ​អុ្ន​ក​សារព័ត៌មាន​ដែល​បាន​សាកសួរ​ លោក​នៅ​ពេល​លោក​បាន​ជួប​ប្រជុំ​ជាមួយ​គណៈ​ប្រ​តិ​ភមូ​ល​និ​ធី​ Kofi​ Anan​ នៅ​រសៀល​ថ្ងៃ​ ចន្ទ​ទី​ ២៣​ ឧសភា​ នៅ​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ​រាជធានី​ភ្នំពេញ​។​

​លោក​យឹ​ម​ សុវណ្ណ​ បាន​បញ្ជាក់​ថា​ CNRP​ មានការ​ព្រួយបារម្ភ​អំពី​យុត្តាធិការ​របស់​តុលាការ​ដែល​ប៉ះពាល់​ដល់​សមាជិក​ជាន់ខ្ពស់​របស់​គ​.​ជ​.​ប​ ។​ បើ​តាម​លោក​យឹ​ម​ សុវណ្ណ​ គណៈប្រតិភូ​មូល​និ​ធី​ Kofi​ Anan​  នឹង​សិក្សា​សំណើ​របស់​ CNRP​ ។​

​លោក​នី​ ចរិយា​ ជា​អគ្គលេខាធិការ​រង​គ​.​ជ​.​ប​ ។​ លោក​កំពុង​ឃុំខ្លួន​នៅ​មន្ទីរឃុំឃាំង​ស្នងការដ្ឋាន​នគរបាល​រាជ​ធា​នី​​ភ្នំពេញ​ករណី​សមគំនិត​ឱ្យ​មានការ​សូកប៉ាន់​កញ្ញា​ខុ​ម​ ចាន់​តារា​ទី​ហៅ​ស្រី​មុំ​ ក្នុង​សំនុំរឿង​មួយ​ដែល​គេ​ថា​ជា​រឿ​ង​​នយោបាយ​ ។​

​លោក​ រ៉ុ​ង​ ឈុ​ន​ ជា​សមាជិក​គ​.​ជ​.​ប​ ក៏​កំពុង​រង​ការ​ហៅ​ចូលខ្លួន​សវនាការ​ដែរ​ករណី​ហិង្សា​ នៅ​ផ្លូវ​វែង​ស្រែង​ កា​ល​​ពី​​ឆ្នាំ​ ២០១៤​ ខណៈ​កម្មករ​ធ្វើ​បាតុកម្ម​តវ៉ា​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​សមរម្យ​។​ ទន្ទឹមគ្នានេះករណីរបស់​លោក​រ៉ុ​ង​ ​ឈុ​ន​ ក៏​​ត្រូវ​​បាន​​​អ្នក​​សង្កេ​ត​ការ​ណ៍​​ថា​​ជា​​រឿង​​នយោ​បាយ​​ផង​​ដែរ​ ។​

សូម​ជម្រាប​ថា​លោក​ Kofi​ Anan​ ជា​អតីត​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ដ៏​មាន​ឥទ្ធិពល​ម្នាក់​ក្នុង​ចំណោម​អតីត​អគ្គលេខាធិការ​មួយ​ចំនួន​របស់​ស្ថាប័ន​នេះ​។​

Share

Image
Image
Image