លោកអ្នកនាងបានជ្រាបហើយថា សមាគមអាស៊ានបានប្រកាសស្ថានភាពសេដ្ឋកិច្ចរបស់ខ្លូនជាសហគមន៍សេដ្ឋកិច្ចរួម ដែលមានគោលដៅពង្រីកសក្ដានុពលសេដ្ឋកិច្ចតំបន់ឲ្យបានខ្លាំងក្លាដោយសំដៅធ្វើឲ្យក្លាយជា កម្លាំងទី៤នៅ ឆ្នាំ២០២០ ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមធ្វើឡើងនៅទីក្រុងកូឡាឡុំពួរ ប្រទេសម៉ាឡេស៊ី កាលពីចុងឆ្នាំ២០១៥របស់មេដឹកនាំ ទាំង១០ប្រទេសនៃសមាគមនេះ ។
ក្នុងបណ្ដាដៃគូសហប្រតិបត្តិការធំៗដែលអាស៊ាន ផ្ដោតសំខាន់ដំបូងគេគឺមហាអំណាចសេដ្ឋកិច្ចខ្លាំងជាងគេនៅអាស៊ី និងលេខពីរនៅលើពិភពលោកនោះគឺប្រទេសចិន ។ ប្រទេសនេះមានប្រជាជនជាង១៣០០លាននាក់ ។
អ្នកសេដ្ឋកិច្ចម្នាក់គឺលោកបណ្ឌិត គី សេរីវឌ្ឍន៍ គឺជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៃរាជបណ្ឌិតសភា មានប្រសាសន៍ក្នុងបទសម្ភាសន៍ជាមួយវិទ្យុស្ត្រីFM102 ថាអាស៊ាន មានកម្លាំងសេដ្ឋកិច្ចធំ ប៉ុន្ដែសន្ទុះសេដ្ឋកិច្ចមិនមានកម្លាំងស្ទុះស្មើគ្នាទេគឺវាខុសគ្នាបើធៀបនិងសហគមន៍អឺរ៉ុប ។
លោកបានផ្ដល់អនុសាសន៍ថាដើម្បី ឲ្យអាស៊ានក្លាយជាសេដ្ឋកិច្ចធំទី៤នៅលើពិភពលោកនោះគឺ ប្រជាជាតិអាស៊ានត្រូវសហការគា្នទើបធ្វើឱ្យ មានកំណើនសេដ្ឋកិច្ចខ្ពស់ និងមានស្ថេរភាពចំណែកឯចិនគេមានកម្លាំងសេដ្ឋកិច្ចការពារខ្លួនគេខ្ពស់រួចទៅហើយ។សូមស្ដាប់បទសម្ភាសន៍រវាងកញ្ញា ច្រឹក ស្រីអូន និងលោក គី សេរីវឌ្ឍន៍ ដូចតទៅ៖