en     km
en     km

បទ​​សម្ភាសន៍​ ​៖​ ធ្វើ​​ដូច​​ម្ដេច​​ឱ្យ​​សេដ្ឋកិច្ច​​អាស៊ាន​ក្លាយជា​ ​កម្លាំង​​ធំ​​ជាមួយ​​ចិន​​?

Share

​លោក​អ្នក​នាង​បាន​ជ្រាប​ហើយ​ថា​ សមាគម​អាស៊ាន​បាន​ប្រកាស​ស្ថានភាព​សេដ្ឋកិច្ច​របស់​ខ្លូ​ន​ជា​សហគមន៍​សេដ្ឋកិច្ច​រួម​ ដែល​មាន​គោលដៅ​ពង្រីក​សក្ដានុពល​សេដ្ឋកិច្ច​តំបន់​ឲ្យ​បាន​ខ្លាំងក្លា​ដោយ​សំដៅ​ធ្វើ​ឲ្យ​ក្លាយជា​ កម្លាំង​ទី​៤​នៅ​ ឆ្នាំ​២០២០​ ។​ នេះ​បើ​យោង​តាម​សេចក្តីថ្លែងការណ៍​រួម​ធ្វើ​ឡើង​នៅ​ទីក្រុង​កូ​ឡា​ឡុំ​ពួរ​ ប្រទេស​ម៉ា​ឡេ​ស៊ី​ កាលពី​ចុងឆ្នាំ​២០១៥​របស់​មេដឹកនាំ​ ទាំង​១០​ប្រទេស​នៃ​សមាគម​នេះ​ ។​

​ក្នុង​បណ្ដា​ដៃគូ​សហប្រតិបត្តិការ​ធំៗ​ដែល​អាស៊ាន​ ផ្ដោត​សំខាន់​ដំបូង​គេ​គឺ​មហាអំណាច​សេដ្ឋកិច្ច​ខ្លាំង​ជាងគេ​នៅ​អាស៊ី​ និង​លេខ​ពីរ​នៅ​លើ​ពិភពលោក​នោះ​គឺ​ប្រទេស​ចិន​ ។​ ប្រទេស​នេះ​មាន​ប្រជាជន​ជាង​១៣០០​លាន​នាក់​ ។​

​អ្នក​សេដ្ឋកិច្ច​ម្នាក់​គឺ​លោក​បណ្ឌិត​ គី​ សេរី​វឌ្ឍន៍​ គឺជា​អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​នៃ​រាជបណ្ឌិត​សភា​ មាន​ប្រសាសន៍​ក្នុង​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​FM102​ ថា​អាស៊ាន​ មាន​កម្លាំង​សេដ្ឋកិច្ច​ធំ​ ប៉ុន្ដែ​សន្ទុះ​សេដ្ឋកិច្ច​មិន​មាន​កម្លាំង​ស្ទុះ​ស្មើគ្នា​ទេ​គឺ​វា​ខុស​គ្នា​បើ​ធៀប​និង​សហគមន៍​អឺរ៉ុប​ ។​

​លោក​បាន​ផ្ដល់​អនុសាសន៍​ថា​ដើម្បី​ ឲ្យ​អាស៊ាន​ក្លាយជា​សេដ្ឋកិច្ច​ធំ​ទី​៤​នៅ​លើ​ពិភពលោក​នោះ​គឺ​ ប្រជាជាតិ​អាស៊ាន​ត្រូវ​សហការ​គា្ន​ទើប​ធ្វើ​ឱ្យ​ មាន​កំណើនសេដ្ឋកិច្ច​ខ្ពស់​ និង​មាន​ស្ថេ​រ​ភាព​ចំណែកឯ​ចិន​គេ​មាន​កម្លាំង​សេដ្ឋកិច្ច​ការពារ​ខ្លួន​គេ​ខ្ពស់​រួច​ទៅ​ហើយ​។​សូម​ស្ដាប់​បទ​សម្ភាសន៍​រវាង​កញ្ញា​ ច្រឹ​ក​ ស្រី​អូន​ និង​លោក​ គី​ សេរី​វឌ្ឍន៍​ ដូច​តទៅ​៖

asean-china

Share

Image
Image
Image