en     km
en     km

វិភាគ​ ៖​ អា​មេ​រិ​ក​ចាប់​យក​វៀតណាម​ ដើម្បី​តុល្យភាព​កងទ័ព​ ជាមួយ​ប្រទេស​ចិន​

Share

​អន្តរជាតិ ៖ ប្រធានាធិបតី​អា​មេ​រិ​ក​ បា​រ៉ា​ក់​ អូ​បា​ម៉ា​ បាន​មក​ដល់​ប្រទេស​វៀតណាម​ នៅ​ថ្ងៃនេះ​ ក្នុង​ដំណើរ​ទស្សនកិច្ច​ មួយ​ សំដៅ​លុប​ចោល​រឿងរ៉ាវ​ អាស្រូវ​នៃ​ ប្រវត្តិសាស្ត្រ​ល្វីង​ជូរ​ចត់​ កាលពី​សង្គ្រាម​ វៀតណាម​ ដែល​អ្នកវិភាគ​ថា​ ជា​យុទ្ធសាស្ត្រ​មួយ​របស់​អា​មេ​រិ​ក​ ចាប់​យក​អតីត​សត្រូវ​ ដើម្បី​ធ្វើ​ឱ្យ​មាន​ តុល្យភាព​កម្លាំង​ជាមួយ​ប្រទេស​ចិន​ ។​

obama-reuter
ប្រធានាធិបតី​អា​មេ​រិ​ក​ បា​រ៉ា​ក់​ អូ​បា​ម៉ា​។ រូបភាព Reuters

​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​ ទីភ្នាក់ងារសារព័ត៌មាន​ Reuters​  លោក​ Evan​ Medeiros​ អតីត​ទីប្រឹក្សា​ជាន់ខ្ពស់​របស់​លោក​ប្រធានាធិបតី​ អូ​បា​ម៉ា​ពិនិត្យ​ឃើញ​ថា​ ៖​ «ទស្សនកិច្ច​ របស់​លោក​អូ​បា​ម៉ា​ នៅ​វៀតណាម​ គឺជា​ការ​បញ្ជូន​ សញ្ញា​ ដ៏​មាន​សារសំខាន់​ ទៅ​ប្រទេស​ចិន​ អំពី​សកម្មភាព​ របស់​អា​មេ​រិ​ក​ ក្នុង​តំបន់​ និង​ការ​បារម្ភ​ កាន់តែ​កើនឡើង​ ចំពោះ​ជំហរ​របស់​ចិន​ លើ​ជំ​លោះ​សមុទ្រ​ចិន​ខាងត្បូង»​​ ។​​

​តាម​រយៈ​ទស្សនកិច្ច​របស់​លោក​ អូ​បា​ម៉ា​ នេះ​ ក៏​គេ​មើលឃើញ​ មួយ​ជ្រុង​ទៀត​ គឺ​លើកលែង​ ការ​ដាក់​ទណ្ឌកម្ម​ លក់​អាវុធ​ ទៅ​ឱ្យ​វៀតណាម​ ដែល​ជា​ផ្នែក​មួយ​ ជួយ​ពង្រឹង​ វិស័យ​ការពារ​ ជាតិ​ របស់​ប្រទេស​អតីត​សត្រូវ​នឹង​គ្នា​នេះ​ ។​​

Collin​ Koh​ អ្នកជំនាញ​ កិច្ចការ​កងទ័ព​ អំពី​ការ​សិក្សា​អន្តរជាតិ​ នៃ​សាលា​ S​ Rajaratnam​ សិង្ហ​បុរី​ មើលឃើញ​ថា​ ៖​ «ដោយសារ​ វៀតណាម​ ចាប់​ទិញ​នាវាមុជទឹក​ បំពាក់​ដោយ​ កាំជ្រួច​ ពី​ប្រទេស​ រុ​ស្ស៊ី​  គឺជា​ការ​ខិតខំ​ប្រឹងប្រែង​ ចំពោះ​អា​មេ​រិ​ក​ ដែល​ត្រូវ​លើកលែង​ ការ​ដាក់​ទណ្ឌកម្ម​ លក់​អាវុធ​ទៅ​វៀតណាម» ។​​

​លោក​ អូ​បា​ម៉ា​ មុន​មក​ដល់ទី​ក្រុង​ហាណូយ​  លោក​បាន​ប្រកាស​ថា​ វៀតណាម​ គឺជា​កម្លាំង​ពិត​មួយ​របស់​អា​មេ​រិ​ក​ បើ​ទោះជា​ធ្លាប់​ជាស​ត្រូវ​ នឹង​គ្នា​ក៏​ដោយ​ ។​​

​អ្នកវិភាគ​ Collin​ Koh​ បន្ត​ថា​ ៖​ «ជា​ការ​ពិត​ណាស់​ ដែល​អា​មេ​រិ​ក​ត្រូវការ​ វៀតណាម​ នៅ​គ្រានេះ​ គឺ​ឱ្យ​កាន់តែ​ប្រសើរ​ ផ្នែក​ការពារ​ប្រទេស»​​​ ។​​

​នេះ​គឺជា​ដំណើរ​ទស្សនកិច្ច​ ជា​លើក​ដំបូង​របស់​ មេដឹកនាំ​អា​មេ​រិ​ក​ គឺ​ចាប់តាំងពី​ ស្ដារ​ទំនាក់ទំនង​ទ្វេភាគី​ នៅ​ឆ្នាំ​ ១៩៩៥​ មក​ ។​ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ លោក​ អូ​បា​ម៉ា​ ជួប​ សម​ភាគី​  Tran​ Dai​ Quang​  នាយក​រដ្ឋ​មុំ​ន្ត្រី​ Nguyen​ Xuan​ Phuc​  និង​ ប្រធាន​គណបក្ស​ កុ​ម្មុ​យ​និ​ស្ត​ Nguyen​ Phu​ Trong​ ។​​

​តាម​ ប្រភព​របស់​ទីភ្នាកងារសារព័ត៌មាន​ Reuters​ លោក​ អូ​បា​ម៉ា​ ត្រូវ​លើក​ឡើង​ អំពី​ទំនាក់ទំនង​សេដ្ឋកិច្ច​ និង​ បញ្ហា​សិទ្ធិ​មនុស្ស​ មុន​លោក​ចាកចេញ​ទៅ​កាន់​ប្រទេស​ ជប៉ុន​ក្នុង​ ដំណើរ​ទៅ​ចូលរួម​កិច្ចប្រជុំ​ ប្រទេស​ជឿនលឿន​ G7​ ។​ បច្ចុប្បន្ន​ វៀតណាម​ កំពុង​មាន​ជំ​លោះ​ ដែនទឹក​ ជាមួយ​ប្រទេស​ចិន​ នៅ​ប្រជុំ​កោះ​ ស្ព្រា​ត​លី​ និង​ ប៉ា​រ៉ា​ហ្សែ​ល​ ដែល​ភាគច្រើន​ចិន​កាន់កាប់​  ហើយ​នោះ​ ។​​

​យ៉ាងណា​ ក៏​ដោយ​ប្រទេស​ចិន​ បាន​ចេញ​សេចក្ដីថ្លែងការណ៍​ ដោយ​ទទូច​ថា​ ទំនាក់​អា​មេ​រិ​ក​ -​វៀតណាម​ នឹង​មិន​ធ្វើ​អោយ​សន្តិសុខ​តំបន់​ ជួប​គ្រោះថ្នាក់​ទេ​ ៕​​

ប្រភព​ Reuters

Share

ព័ត៌មានទាក់ទង

Image