en     km
en     km

លោក​ ​អូ​បា​ម៉ា​ ​ធ្វើ​​ទស្សន​កិច្ច​​នៅ​​វៀតណាម​​ដែល​​ជា​​ការ​​ចាប់​ផ្ដើម​​បើក​​ទំព័រ​​ថ្មី​

Share

អន្តរជាតិ ៖ ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ លោក​ ប៉ា​រ៉ា​ក់​ អូ​បា​ម៉ា​ បាន​ទៅ​ដល់​ប្រទេស​វៀតណាម​ហើយ​ ដើម្បី​បំពេញ​ទស្សនកិច្ច​រយៈពេល​៣​ថ្ងៃ​ ដែល​ជា​លើក​ដំបូង​របស់​មេដឹកនាំ​អា​មេ​រិ​ក​ ទៅ​កាន់​ ប្រទេស​អតីត​សត្រូវ​ នៃ​សង្គ្រាម​ វៀតណាម​ ។​

Obama-VN
ប្រធានាធិបតី​សហរដ្ឋអាមេរិក​ លោក​ ប៉ា​រ៉ា​ក់​ អូ​បា​ម៉ា​ ពេលទៅ​ដល់​ប្រទេស​វៀតណាម​។ ប្រភព BBC


តាម​ BBC​ ការ​បំពេញ​ទស្សនកិច្ច​របស់​ប្រមុខ​ដឹកនាំ​កំពូល​អា​មេ​រិ​ក​លើក​នេះ​ ក្នុង​គោលដៅ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ប្រទេស​នៅ​អាស៊ី​ ទាំង​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​ ។​ ប៉ុន្តែ​មន្ត្រី​សេត​វិមាន​អា​មេ​រិ​ក​និយាយ​ថា​ បញ្ហា​ដែល​ត្រូវ​ផ្ដោត​លើ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ អូ​បា​ម៉ា​ ទៅ​កាន់​ប្រទេស​វៀតណាម​ គឺ​បញ្ហា​សិទ្ធិ​មនុស្ស​អាច​ជា​របៀបវារៈ​សំខាន់​មួយ​ដែរ​ ក្នុង​ចំណោម​បញ្ហា​ជា​ច្រើន​ ។​

​តាម​លោក​ Ben​ Rhodes​ ទីប្រឹក្សា​រង​សន្តិសុខ​ជាតិ​របស់​សេត​វិមាន​  បញ្ហា​សិទ្ធិ​មនុស្ស​អាច​ត្រូវ​បាន​លើក​ឡើង​ ស្រប​ពេល​មេដឹកនាំ​អា​មេ​រិ​ក​រូប​នេះ​ និយាយ​ទៅ​ដល់​ការ​លុប​ចោល​បំរាម​លក់​អាវុធ​ទៅ​ឱ្យ​វៀតណាម​ ។​

​ក្រោយ​ពី​បំពេញ​ទស្សនកិច្ច​រយៈពេល​៣​ថ្ងៃនេះ​ លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ នឹង​ទៅ​កាន់​ប្រទេស​ជប៉ុន​ ដើម្បី​ចូលរួម​កិច្ចប្រជុំ​ G7​ រួម​ទាំង​ទៅ​ទស្សនកិច្ច​ដែល​មិន​ធ្លាប់​មាន​ នៅ​កោះ​ ហ៊ី​រ៉ូ​ហ្ស៊ី​ម៉ា​ ។​

​អា​មេ​រិ​ក​និង​វៀតណាម​ មាន​ទំនាក់​ទំនងជា​ធម្មតា​ជាមួយ​គ្នា​ឡើង​វិញ​ នៅ​ចុង​ទស​វត្ស​ ១៩៩០​ គឺ​បន្ទាប់​ពី​ ប្រទេស​អតីត​សត្រូវ​សង្គ្រាមត្រជាក់​នឹង​គ្នា​នេះ​ បាន​យល់ព្រម​ស្ដារ​ទំនាក់ទំនង​ទ្វេភាគី​ដើម្បី​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​២​ ៕​

ប្រភព​:BBC


Share

Image
Image
Image