en     km
en     km

យុវជន​បង្ហាញ​បញ្ហា​ប្រឈម​ពី​ការ​បញ្ចេញមតិ​តាម​ប្រព័ន្ធ​អន​ទ្បា​ញ​

Share

​ភ្នំពេញ​៖​ យុវជន​មួយ​ចំនួន​បាន​បង្ហាញ​ក្តី​កង្វល់​របស់​ខ្លួន​ជុំវិញ​ការ​បញ្ចេញមតិ​តាម​រយៈ​ប្រព័ន្ធ​អន​ទ្បា​ញ​ នា​ថ្ងៃ​ទី​ ២២​ ឧសភា​ ក្នុង​វេទិកា​ស្តី​ពី​វិធីសាស្ត្រ​ស្វែងរក​ការ​គាំទ្រ​មតិ​តាម​រយៈ​យុទ្ធនាការ​អន​ទ្បា​ញ​ និង​ការ​ផ្សព្វផ្សាយ​ពី​គេហទំព័រ​ «​សំឡេង​យុវជន​»​ នៅ​សា​កល​វិទ្យា​ល័​យអាស៊ី​អ៊ឺរ៉ុប។​ ការ​ព្រួយបារម្ភ​នេះ​ខណៈ​ដែល​មាន​យុវជន​មួយ​ចំនួន​បាន​បង្ហោះ​​រឿង​នយោបាយ​នៅ​ក្នុង​បណ្តា​ញ​សង្គម​នា​ពេល​កន្លង​មក​ ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ​ ជា​ហេតុ​ធ្វើ​ឱ្យ​ពួក​គេ​មានការ​ភ័យ​ខ្លាច​។​

Youth--YRDP-CAMBODIA
យុវជនជាង ២០០ មកពីសាកលវិទ្យាល័យនានាក្នុងរាជធានីភ្នំពេញ ចូលរួមក្នុង​វេទិកា​ស្តី​ពី​វិធីសាស្ត្រ​ស្វែងរក​ការ​គាំទ្រ​មតិ​តាម​រយៈ​យុទ្ធនាការ​អន​ទ្បា​ញ​និង​ការ​ផ្សព្វផ្សាយ​ពី​គេហទំព័រ​ «​សំឡេង​យុវជន​»​ ​ នា​ថ្ងៃ​ទី​ ២២​ ឧសភា​ ២០១៦ ។

​យុវជន​ចំនួន ៣១១ នាក់​ បាន​ចូលរួម​វេទិកា​មួយ​ស្តី​ពី​​វិធីសាស្ត្រ​ស្វែងរក​ការ​គាំទ្រ​មតិ​តាម​រយៈ​យុទ្ធនាការ​អន​ទ្បា​ញ​និង​ការ​ផ្សព្វផ្សាយ​ពី​គេហទំព័រ​ «​សំឡេង​យុវជន​»​  ដោយ​ពួក​គេ​បាន​លើក​ទ្បើ​ង​ថា​ ការ​ចូលរួម​របស់​យុវជន​បញ្ចេញមតិ​តាម​រយៈ​ប្រ​ព័ន្ធ​​អន​ទ្បា​ញ​ មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​រួមចំណែក​អភិវឌ្ឍន៍​សង្គម​ជាតិ​។​ ទន្ទឹម​នឹង​សារៈសំខាន់​នេះ​ យុវជន​មួយ​ចំនួន​បាន​បង្ហាញ​ក្តី​កង្វល់​របស់​ខ្លួន​នៅ​ពេល​បញ្ចេញមតិ​តាម​ប្រព័ន្ធ​អន​ទ្បា​ញ​។​

​យុវជន​ម្នាក់​ក្នុង​ចំណោម​យុវជន​ជា​ច្រើន​រយ​នាក់​លោក​នាង​ ស៊ី​ណេ​ន​ ដែល​បច្ចុប្បន្ន​ជា​និស្សិត​ឆ្នាំ​ទី​ ០៤​ នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​ ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​ បាន​លើក​ទ្បើ​ង​ថា​ លោក​ចូលរួម​វេទិកា​នៅ​ថ្ងៃនេះ​ដើម្បី​ចង់​ដឹង​ពី​ការ​បញ្ចេញមតិ​របស់​យុវជន​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា​ តើ​គួរ​ធ្វើ​យ៉ាងណា​ដើម្បី​បញ្ចេញមតិ​ទៅ​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​សង្គម​ជាតិ​ ?​

​យុវជន​ ស៊ី​ណេ​ន​ បន្ត​ថា​ ការ​ចូលរួម​របស់​យុវជន​តាម​រយៈ​ប្រព័ន្ធ​អន​ទ្បា​ញ​មាន​សារៈសំខាន់​ណាស់​ ក្នុង​ការ​រួមចំណែក​អភិវឌ្ឍ​ន៍​​ប្រទេស​ជាតិ​ឱ្យ​កាន់តែ​មានការ​រីក​ចម្រើន​។​ «​យើង​រស់នៅ​ក្នុង​សង្គម​ហ្នឹង​ពិតជា​មានការ​ព្រួយបារម្ភ​មែនទែន​ដោយសារ​តែ​ហេ​តុ​អ្វី​ ទី​០១​ គឺ​ច្បាប់រដ្ឋធម្មនុញ​យើង​បាន​ផ្តល់​សិទ្ធិ​ឱ្យ​ពលរដ្ឋ​គ្រប់គ្រាន់​ក្នុង​ការ​បញ្ចេញមតិ​ឬ​ក៏​យោបល់​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វ​ផ្សា​យ​អី​ប៉ុន្តែ​ជាក់ស្តែង​នៅ​ក្នុង​សង្គម​យើង​រាល់​ការ​បញ្ចេញមតិ​តាម​ប្រព័ន្ធ​អន​ទ្បា​ញ​ឬ​តាម​ប្រព័ន្ធ​ Media​ មាន​ហានិភ័យ​..»​។​

​ចំណែកឯ​យុវតី​ដែល​ជា​និស្សិត​ឆ្នាំ​ទី​ពីរ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ផ្នែក​គ្រប់គ្រង​អភិវឌ្ឍន៍​ធនធានធម្មជាតិ​គឺ​យុវតី​ម៉​ន​ ច​ន្ធូ​ បាន​លើក​ទ្បើ​ង​ដែរ​ថា​ ការ​បញ្ចេញមតិ​រិះគន់​ទៅ​លើ​អ្វីមួយ​នៅ​ក្នុង​សង្គម​តាម​ប្រព័ន្ធ​អន​ទ្បា​ញ​របស់​យុវជន​ បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ផ្លាស់​ប្តូរ​ពី​ផល​អវិជ្ជមាន​ ដែល​មាននៅ​ក្នុង​សង្គម​ឱ្យទៅ​ជា​ផល​វិជ្ជា​មាន​វិញ​។​

​យុវតី​រូប​នេះ​ក៏​មានការ​ព្រួយបារម្ភ​ចំពោះ​ការ​បញ្ចេញមតិ​តាម​ប្រព័ន្ធ​អន​ទ្បា​ញ​ផង​ដែរ​ ជា​ពិសេស​ការ​ចែករម្លែក​ព័ត៌មាន​ទាក់ទង​នឹង​រឿង​នយោបាយ​ជាដើម​ ។​ «​ពេល​ខ្លះ​យើង​ក៏​មាន​អារម្មណ៍​ថា​យើង​គួរ​ឱ្យ​ភ័យ​ខ្លាច​ដែរ​ដោយសារ​តែ​ដូច​ជា​យើង​បានឃើញ​ហើយ​ឥលូវ​ហ្នឹង​ អ​ញ្ចឹ​ង​ពេល​បញ្ចេញ​អ្វី​ ភាគច្រើន​ល្មមៗ​គឺ​តែងតែមាន​គំនិត​វិជ្ជមាន​ពី​ខាងគេ​ សុំ​សំណូមពរ​វិញ​ខ្ញុំ​គិត​ថា​រាជ​រដ្ឋា​ភិ​បាល​​គួរ​លើកទឹកចិត្ត​ទៅ​ដល់​ពួក​គេ​នៅ​ពេល​ដែល​ពួក​គេ​បញ្ចេញមតិ​យោបល់​តាម​ហ្វេ​ស​ប៊ុ​ក​..​ »​​។​

​ជុំវិញ​បញ្ហា​នេះ​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន​ ហៅ​កាត់​ថា​ (YRDP)​ លោក​ជាង​ សុខា​ បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌​មាននៅ​ថ្ងៃនេះ​ថា​ ការ​ចែករម្លែក​ព័ត៌មាន​តាម​រយៈ​ប្រព័ន្ធ​អន​ទ្បា​ញ​ពិតជា​មាន​សារៈសំខាន់​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ទៅ​ដល់​ប្រជាពលរដ្ឋ​ ។​

​លោក​ជាង​ សុខា​ បន្ត​ទៀត​ថា​ យុវជន​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ចែករំលែក​ព័ត៌មាន​តាម​អន​ទ្បា​ញ​ទៅ​គ្រប់​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ​មាន​ដូច​ជា​រាជរដ្ឋាភិបាល​និង​គ​បក្សនយោបាយ​ជាដើម​ ។​ លើស​ពី​នេះ​ទៀត​លោក​បន្ថែម​ថា​ យុវជន​មិន​ត្រូវ​មាន​ក្តី​កង្វល់​ពី​បញ្ហា​នេះ​ពេក​ទេ​ មិន​មាន​ក្តី​កង្វល់​ដោយ​លោក​បញ្ជាក់​ថា​ប្រសិនបើ​យុ​ជន​ចែករំលែក​ព័ត៌មាន​ពិតប្រាកដ​ និង​ចែករំលែក​ព័ត៌មាន​ប្រកបដោយ​ក្រមសីលធម៌​នោះ​នឹង​មិន​ធ្វើ​ឱ្យ​មាន​បញ្ហា​នោះ​ទេ​។​

​ទោះបីជា​យ៉ាងនេះ​ក្តី​លោក​ក៏​ទទួលស្គាល់​ថា​ ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​អាច​នឹង​ធ្វើ​ឱ្យ​ប៉ះពាល​ទៅ​ដល់​ការ​អារម្មណ៍​របស់​យុវជន​ដែល​នាំ​ឱ្យ​ពួក​គេ​រារែក​ក្នុង​ការ​ចែករំលែក​ព័ត៌មាន​តាម​ប្រព័ន្ធ​អន​ទ្បា​ញ​។​ «​បើ​យើង​ក្រ​ទ្បែ​ក​ទៅ​មើល​នៅ​ក្នុង​ក្រប​ខណ្ឌ​ច្បាប់​វា​មិន​មាន​គួរ​អី​ព្រួយបារម្ភ​ខ្លាំង​នោះ​ទេ​ព្រោះ​កាលណា​យើង​ប្រើប្រាស់​ឈរ​ទៅ​លើ​ក្រមសីលធម៌​ត្រឹមត្រូវ​ យើង​ឈរ​ទៅ​លើ​មូលដ្ឋាន​ច្បាប់​ រាល់​ព័ត៌មាន​ដែល​យើង​ប្រើប្រាស់​សុទ្ធតែ​ព័ត៌មាន​ដែល​មាន​វិទ្យាសាស្ត្រ​..»​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា​វេទិកា​ ស្តី​ពី​វិធីសាស្ត្រ​ស្វែងរក​ការ​គាំទ្រ​មតិ​តាម​រយៈ​យុទ្ធនាការ​អន​ទ្បា​ញ​ និង​ការ​ផ្សព្វផ្សាយ​ពី​គេហទំព័រ​ «​សំឡេង​យុវជន​»​ ធ្វើ​ទ្បើ​ង​ក្នុង​គោលបំណង​ដើម្បី​ពង្រឹង​និង​កសាង​សមត្ថភាព​យុវជន​ពី​របៀប​ប្រើប្រាស់​និង​បង្កើត​យុទ្ធនាការ​អន​ទ្បា​ញ​តាម​រយៈ​គេហទំព័រ​សំឡេង​យុ​ជន​។​ ក្នុង​នោះ​ដែរ​មាន​ដូច​ជា​ ការ​កំណត់​បញ្ហា​ជា​អាទិ៍ភាព​ និង​បង្ហាញ​ពី​របៀប​រៀបចំ​យុទ្ធនាការ​អន​ទ្បា​ញ​ប្រកបដោយ​ប្រសិទ្ធភាព​ ផ្តល់​ឱកាស​ឱ្យ​យុវជន​លើក​ទ្បើ​ង​ពី​បញ្ហា​របស់​ពួក​គេ​នៅ​លើ​ប្រព័ន្ធ​អេ​ទ្បិ​ច​ត្រូ​និ​ច​ ដើម្បី​បង្កើន​ការ​យកចិត្តទុកដាក់​ពី​ភាគី​ពាក់ព័ន្ធ​៕

Share

Image
Image
Image