en     km
en     km

លោក​ កឹ​ម​ សុខា​ ៖​ «​ទស្សន​នយោបាយ​របស់ខ្ញុំ​គឺ​ខ្ញុំ​រៀនសូត្រ​ពី​លោកតា​សឺ​ន​ សាន​»

Share

ភ្នំពេញ​៖​ បន្ទាប់​ពី​ស្តាប់​ទស្សន​និង​សំណូមពរ​របស់​យុវជន​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ព្រឹក​ថ្ងៃ​ទី​ ២២​ ឧសភា​នេះ​ លោក​កឹ​ម​ សុ​ខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​បញ្ជាក់​ថា​ រូប​លោក​បាន​ដើរ​តាម​កន្លង​គោ​នយោបាយ​សព្វថ្ងៃ​ដោយ​រៀនសូត្រ​ពី​លោកតា​សឺ​ន​ សាន​ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ចាត់ទុកជា​វីរៈជន​មួយ​រូប​។​

CNRP-PATRY-CAMBODIA
ជំនួបរវាងលោក កឹម សុខា ប្រធានស្តីគណបក្សសង្គ្រោះជាតិនិងយុវជនខ្មែរកម្ពុជាក្រោម

​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​អះអាង​ទៀត​ថា​ លោក​បាន​រៀនសូត្រ​ទស្សន​នយោបាយ​ពី​លោកតា​សឺ​ន​ សាន​ ចំនួ​ន​​បី​ចំនុច​ធំៗ​ គឺ​ទី​១​ អ្នកដឹកនាំ​ត្រូវ​តែ​ជា​អ្នកបម្រើ​ប្រជាពលរដ្ឋ​ ប្រជាពលរដ្ឋ​ជា​ចៅហ្វាយ​របស់​អ្នកដឹកនាំ​,​ទី​២​ មិន​ត្រូវ​យក​ខ្មែរ​​ណា​​ធ្វើ​ជាស​ត្រូវ​ឡើយ​។​ សត្រូវ​របស់​ខ្មែរ​គឺ​អំពើ​ឈ្លានពាន​ អំពើ​ផ្ដាច់​ការ​ និង​អំពើ​ពុក​រលួយ​,​ និង​ទី​៣​ បើ​ចង់​បំបាត់​អំពើ​ពុក​រលួ​យ​​ត្រូវ​បំបាត់​ពីលើ​ចុះ​ក្រោម​ត្រូវ​លុប​បំបាត់​ពី​អ្នកធំ​ជា​មុន​។​ បើ​ចង់​អភិវឌ្ឍ​ប្រទេស​ឱ្យ​ចាក​ផុត​ពី​ភាព​ក្រីក្រ​ ត្រូវ​អភិវឌ្ឍ​ពីក្រោម​ទៅ​​លើ​​គឺ​​ជួយ​អ្នក​ទន់ខ្សោយ​អ្នក​ក្រីក្រ​អ្នក​តូចតាច​មុន​។​

លោក​ កឹ​ម​ សុខា​ បញ្ជាក់​ថា​ គោលនយោបាយ​ទាំងនេះ​លោក​កំពុង​តែ​អនុវត្តន៍​នឹង​នៅ​តែ​អនុវត្ត​បន្ត​ទៅ​ទៀត​។

សូម​រម្លឹក​ថា​លោក​សឺ​ន​ សាន​ ជា​ឥស្សរជន​ខ្មែរ​មួយ​រូប​ដែល​ជា​អ្នក​បន្ត​វង្ស​ត្រកូល​ពី​ឧក​ញ៉ា​​សេនាបតី​ សឺ​ន​ គុយ​ ដែល​ជា​វីរបុរស​ជាតិ​កម្ពុជា​ក្រោម​។​ សម្ដេច​បវរ​សេដ្ឋា​ធិ​បតីសឺ​ន​ សាន បាន​បំពេញបេសកកម្ម​ជា​ច្រើន​ ដើម្បី​សន្តិភាព​ និង​ការពារ​ផលប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ប្រ​ទេស​​កម្ពុ​ជា​ ហើយ​ត្រូវ​បាន​គេ​ចាត់​ទុក​រូប​លោក​ជា​មេដឹកនាំ​ប្រកបដោយ​ភាព​ស្អាតស្អំ​។​

Share

Image
Image
Image