en     km
en     km

លោក​ ស៊ុន​ ចាន់​ថុ​ល​៖​ ការ​គាំទ្រ​របស់​ពលរដ្ឋ​ជា​សារសំខាន់​នៃ​ការ​ធ្វើ​កំណែទម្រង់របស់​ក្រសួង

Share

​ភ្នំពេញ​ ៖​ លោក​ ស៊ុន​ ចាន់​ថុ​ល​ រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ បាន​សរសេរ​នៅ​លើ​គេហទំព័រ​ក្រសួង​នៅ​ថ្ងៃ​ទី​ ២២​ ឧសភា​នេះ​ថា​ «​ ការ​ទទួល​បាន​ LIKE​ គាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​ ១០​ ម៉ឺន​នាក់​ បាន​ឆ្លុះ​បញ្ចាំ​ង​ឲ្យ​ឃើញ​ពី​ការ​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​កំណែទម្រង់​ប្រកបដោយ​ភាព​ទទួលខុសត្រូវ​ខ្ពស់​របស់​មន្ត្រីរាជការ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​គ្រប់​ជាន់ថ្នាក់​»​។​

SONCHANTHOL-WMC
លោក​ ស៊ុន​ ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន

​ការ​គាំទ្រ​និង​មតិយោបល់​របស់​ប្រិ​យ​មិត្ត​ គឺជា​ការ​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ដំណោះស្រាយ​នៃ​ការ​ធ្វើ​កំណែទម្រង់​នៅ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​។​ នេះ​ជា​ការ​បន្ថែម​របស់​លោក​ ស៊ុន​ ចាន់​ថុ​ល​។​

​លោក​រដ្ឋមន្ត្រី​មាន​ប្រសា​ន៍​យ៉ាង​ដូច្នេះ​ថា​៖​ «​ក្នុង​នាមខ្លួន​ខ្ញុំ​ផ្ទាល់​ ខ្ញុំ​សូម​ជំរុញ​លើកទឹកចិត្ត​ឲ្យ​ប្រិ​យ​មិត្ត​បន្ត​ចែករំលែក​ការ​យល់​ដឹង​និង​ផ្តល់​ជា​មតិយោបល់​មក​កាន់​យើងខ្ញុំ​ដោយ​ផ្ញើ​សារ​ហ្វេ​ស​ប៊ុ​ក​ ឬ​សរសេរ​មតិយោបល់​ជា​សាធារណៈ​នៅ​លើ​ប្រធានបទ​ចុះ​ផ្សាយ​របស់​យើងខ្ញុំ​។​ ការ​ចូលរួម​ទាំងនេះ​នឹង​អាច​អនុញ្ញាត​ឲ្យ​យើងខ្ញុំ​យក​ទៅ​ពិចារណា​ ពិភាក្សា​ រក​ដំណោះស្រាយ​ ពាក់ព័ន្ធ​នឹង​បញ្ហា​ដឹក​ជញ្ជូន​នៅ​កម្ពុជា​ប្រកបដោយ​ប្រសិទ្ធភាព​»​​

​លោក​ ស៊ុន​ ចាន់​ថុ​ល​ បន្ត​ថា​ ៖​ «​ ជាមួយនឹង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​នេះ​ យើងខ្ញុំ​កំពុង​ខិតខំ​ប្រឹងប្រែង​បំពេញការងារ​ដែល​ជា​គំនិត​ផ្តួចផ្តើម​ធ្វើ​កំណែទម្រង់​ ដើម្បី​សម្រេច​បាន​តាម​គោលដៅ​ នៃ​ផែនការ​រយៈពេល​ «១០០​ថ្ងៃ​»​។​ នៅ​ក្នុង​ខែកក្កដា​ ដែល​ជា​ពេលវេលា​កំណត់​បញ្ចប់​ នៃ​ផែនការ​ «១០០​ថ្ងៃ​»​ យើងខ្ញុំ​នឹង​រាយការណ៍​ជូន​ប្រិ​យ​មិត្ត​និង​ប្រជាពលរដ្ឋ​ទាំងអស់​ឲ្យ​បាន​ជ្រាប​ អំពី​សកម្មភាព​ការងារ​កំពុង​បន្ត​និង​សមិទ្ធិ​ផល​សម្រេច​បាន​នានា​»៕

Share

Image
Image
Image