en     km
en     km

លោក​ហោ​ ណាំ​ហុង​ ជំរុញ​ឱ្យ​ចិន​ទិញ​ផលិតផល​កសិកម្ម​ពី​កម្ពុជា​បន្ថែម​

Share

ភ្នំពេញ​៖​ ឧបនាយករដ្ឋមន្ត្រី​និង​ជា​អតីតរដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា​ ហោ​ ណាំ​ហុង​ បាន​ជំរុញ​ឱ្យ​អ្នក​វិនិយោគ​គិ​ន​ខេត្ត​យូ​ណា​ន​ប្រទេស​ចិន​ ទិញ​ផលិតផល​កសិកម្ម​ពី​កម្ពុជា​ឱ្យ​បាន​ច្រើន​ថែម​ទៀត​ ខណៈ​ដែល​ចិន​បាន​ទិញ​អង្ករ​ពី​កម្ពុ​ជា​  ១​សែន​​តោន​​ក្នុង​​១​ឆ្នាំ​ហើយ​ក៏​ដោយ​។​ ការ​ជំរុញ​របស់​លោក​ឧបនាយករដ្ឋមន្ត្រី​ ដូចនេះ​ធ្វើ​ទ្បើ​ង​នៅ​ក្នុង​ជំនួប​ពិ​ភាក្សា​មួយ​រវាង​លោក​ហោ​ ណាំ​ហុង​ ជាមួយ​ លោក​ចាង​ បៃ​រូ​ អនុប្រធាន​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា​ប្រជាជន​ខេត្ត​យូ​ណា​ន​នៃ​ប្រទេស​ចិន​កាល​ព្រឹក​ថ្ងៃ​ទី​ ២០​ ខែឧសភា​ ឆ្នាំ​ ២០១៦​ ម្សិល​ម៉ិ​ញ​នេះ​។​

Hor-Namhong-China-Meeting-WMC
លោកឧបនាយករដ្ឋមន្រ្តីហោ ណាំហុង បានជួបពិភាក្សាការងាជាមួយលោកចាង បៃរូ អនុប្រធានប្រតិបត្តិនៃគណកម្មាធិការអចិន្រ្តៃយ៍សភាប្រជាជនខេត្តយូណាន់

​ខណៈ​ដែល​អនុប្រធាន​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា​ប្រជាជន​ខេត្ត​យូ​ណា​ន​នៃ​ប្រទេស​ចិន​ លោក​ចាង​ បៃ​រូ​ (Zhang​ Bairu)​ មក​ធ្វើ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា​ចាប់ពី​ថ្ងៃ​ទី​ ១៨-២១​ ខែឧសភា​នេះ​ ឧបនាយករដ្ឋមន្ត្រី​កម្ពុជា​លោកហោ​ ណាំ​ហុង​ បាន​ជួប​ពិភាក្សា​កិច្ចការ​មួយ​ចំនួន​ជាមួយ​តំណាង​របស់​ប្រទេស​ចិន​រូប​នេះ​ ដោយ​ក្នុង​ជំនួប​នោះ​ដែរ​ លោក​​ហោ​ ណាំ​ហុង​ បាន​ជម្រុញ​ឱ្យ​ប្រទេស​ចិន​បន្ត​ការ​ទិញ​ផលិតផល​កសិកម្ម​កម្ពុជា​ឱ្យ​កាន់តែ​ច្រើន​ថែម​ទៀត​។​

​យោង​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ឧបនាយករដ្ឋមន្ត្រី​ហោ​ ណាំ​ហុង​ បាន​បង្ហោះ​កាលពី​ថ្ងៃ​ទី​ ២០​ ឧសភា​ម្សិល​ម៉ិ​ញ​ បានឱ្យ​ដឹង​ថា​ តប​តាម​ការ​អញ្ជើញ​របស់​សម្តេច​ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ លោក​ ចាង​ បៃ​រូ​ អនុប្រធាន​ប្រតិ​បត្តិ​​នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា​ប្រជាជន​ខេត្ត​យូ​ណា​ន​ បាន​ដឹកនាំ​គណៈប្រតិភូ​មក​ធ្វើ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ចាប់ពី​ថ្ងៃ​ទី​ ១៨-២១​ ខែឧសភា​ ឆ្នាំ​ ២០១៦​។​

​ដំណើរ​ទស្សនៈកិច្ច​នេះ​ គោលបំណង​ដើម្បី​អញ្ជើញ​ឧបនាយករដ្ឋមន្ត្រី​ហោ​ ណាំ​ហុង​ ទៅ​ចូលរួម​កិច្ចប្រជុំ​ពេញអង្គ​នៅ​ក្នុង​ប្រទេ​ស​​ចិន​។​ លោក​ឧបនាយករដ្ឋមន្ត្រី​ ក៏​បាន​ស្នើ​ឲ្យ​ចិន​មក​វិនិយោគ​នៅ​កម្ពុជា​លើ​វិស័យ​ទេសចរណ៍​ ហេ​ដ្ឋា​រចនា​សម្ព័​ន​ និង​កសិឧស្សាហកម្ម​ផង​ដែរ​។​

​សូម​ជំរាប​ថា​ ខេត្ត​យូ​ណា​ន​ជា​ខេត្ត​មួយ​ធំ​នៃ​ប្រទេស​ចិន​ដែល​មាន​ប្រជាជន​ដល់​ទៅ​ជិត​ ៤៦​ លាន​នាក់​និង​ផលិតផល​សរុប​ក្នុងស្រុក​ GDP​ ជាង​ ១៩១​ ពាន់​លាន​ដុល្លា​អា​មេ​រិ​ក​ ។​

គូរ​បញ្ជាក់​ផង​ដែរ​ថា​កិច្ចប្រជុំ​ពេញអង្គ​ដែល​មន្ត្រី​ប្រទេស​ចិន​គ្រោង​នឹង​អញ្ជើញលោក​ហោ​ ណាំ​ហុង​ ចូលរួម​នោះ​ មានកម្ម​វិធី​មួយ​ចំនួន​ដូច​ជា​ ការ​តាំង​ពិ​ពណ៌​ចិន​-​អាស៊ី​ខាងត្បូង​លើក​ទី​ ៤​ ដែល​រួម​ទាំង​ពី​ប្រទេស​អាស៊ាន​ទាំង​១០,​ ការ​តាំង​ពិ​ពណ៌​មុខ​ទំនិញ​​នាំ​ចេញ​-​នាំ​ចូល​របស់​ចិន​ គុន​មិ​ញ​ លើក​ទី​ ២៤​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​ ១២​ ដល់​ថ្ងៃ​ទី​ ១៧​ ខែមិថុនា​ ឆ្នាំ​២០១៦​ នៅ​ទីក្រុង​គុន​មិ​ញ​ ខេត្ត​យូ​ណា​ន​នៃ​ប្រទេស​ចិន​៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង