en     km
en     km

ក្រសួងសុខាភិបាល​៖​ ជន​ណា​ជក់បារី​នៅ​កន្លែង​ហាមឃាត់​ត្រូវ​ពិន័យ​ ២​ ម៉ឺន​រៀល​

Share

​ភ្នំពេញ​៖​ ក្រសួងសុខាភិបាល​ បាន​ចេញ​សេចក្តី​ប្រកាស​ស្តី​ពី​ការ​ដាក់​ស្លាក​បំរាម​​ជក់​ ឬ​ បង្ហុយ​ផ្សែង​​ផលិតផល​ថ្នាំជក់​នៅ​តាម​ហាង​ ភោ​ជនី​ដ្ឋា​ន​ ឬ​សាធារណៈ​ ដែល​ជា​កត្តា​បង្ក​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជា​ពល​រដ្ឋ​​។​

Tobaco-Cambodia-Gavoment-WMC
ស្លាក​បំរាម​ជក់​ ឬ​ បង្ហុយ​ផ្សែង​​ផលិតផល​ថ្នាំជក់​នៅ​តាម​ហាង​ ភោ​ជនី​ដ្ឋា​ន​ ឬ​សាធារណៈ​ ចេញដោយក្រសូងសុខាភិបាល ។

សេចក្តី​ប្រកាស​របស់​ក្រសួងសុខាភិបាល​ បាន​ចុះ​ថ្ងៃ​ទី​ ១៨​ ខែឧសភា​ ដែល​វិទ្យុ​ស្ត្រី​ទើប​ទទួល​បាល​នៅ​ថ្ងៃ​សៅរ៍​នេះ​ បានឱ្យ​ដឹង​ថា​៖​ «​ ស្លាក​បំរាម​អំពី​ការ​ហាម​ជក់​ឬ​បង្ហុយផ្សែង​ផលិតផល​ថ្នាំជក់​ ត្រូវជា​សារ​សរសេរ​ជា​ភាសា​ខ្មែរ​និង​ភាសារ​អង់គ្លេស​អម​ដោយ​សញ្ញា​បំរាម​។​ ស្លាក​បំរាម​ត្រូវ​សរសេរ​ថា​ «​ហាម​ជក់បារី​»​ ឬ​ «No​ Smoking»​ អម​ជាមួយនឹង​សញ្ញា​បំរាម​ដែល​មាន​រូបភាព​បារី​មួយ​ដើម​នៅ​ក្នុង​រង្វង់​មូល​ក្រហម​ និង​ មាន​បន្ទាត់​ក្រហម​មួយ​ គូស​ចំ​អង្កត់ផ្ចិត​បញ្ឆិត​ពី​ខាងលើ​ នៃ​ផ្នែក​ខាងឆ្វេង​មក​ក្រោម​ផ្នែក​ខាងស្តាំ​ឧ​ប​សម្ព័ន្ធ​។​

ស្លាក​បំរាម​អំពី​ការ​ហាម​ជក់​ ឬ​ការ​បង្ហុយផ្សែង​ផលិតផល​ថ្នាំជក់​ត្រូវ​មាន​ទំហំ​អប្ប​បរិ​មា​៖​ សម្រាប់​បរិវេណ​ទំហំ​ ៣៤១០០​ សង់​ទី​ម៉េ​ត្រ​កា​រ៉េ​ (​ បណ្តោយ​ ២២០​ សង់ទីម៉ែត្រ​ និង​ទទឹង​ ១៥០ ​សង់ទីម៉ែត្រ​)​។​ សម្រាប់​កន្លែងធ្វើការ​ កន្លែង​អគារ​សា​ធារ​ណៈ​​ បិទ​បាំង​​​ទំហំ​ ៦០០ ​សង់ទីម៉ែត្រ​កា​រ៉េ​ (​បណ្តោយ​ ៣០​ សង់ទីម៉ែត្រ​ និង​ទទឹង​ ២០​ សង់ទីម៉ែត្រ​)​។​ ចំពោះមធ្យោបាយ​ដឹក​ជញ្ជូន​សា​ធារ​ណៈ​ ទំហំ​ ២០០​ សង់ទីម៉ែត្រ​កា​រ៉េ​(​ បណ្តោយ​ ២៤​សង់ទីម៉ែត្រ​ និង​ទទឹង​ ២២​ សង់ទីម៉ែត្រ​កា​រ៉េ​)​។​

​យោង​តាម​សេចក្តី​ប្រកាស​បាន​បញ្ជាក់​ទៀត​ថា​ អ្នកគ្រប់គ្រង​ឬ​ម្ចាស់​កន្លែងធ្វើការ​ឬ​ម្ចាស់​កន្លែង​សាធារណៈ​ ត្រូវ​បិទ​ផ្សាយ​និង​ដាក់​​ស្លាក​​បំរាម​​ហាម​ជក់បារី​នៅ​កន្លែង​ដែល​អាច​មើលឃើញ​ច្បាស់​។​ បុគ្គល​ណា​ដែល​រំលោភ​បទ​បញ្ញា​តិ្ត​នៃ​ប្រកាស​នេះ​ត្រូវ​ទទួ​ល​​ពិនិត្យ​តាម​ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​ អនុ​ក្រិត​ស្តី​ពី​វិធានការ​ហាមឃាត់​ការ​ជក់​ឬ​បង្ហុយផ្សែង​ថ្នាំជក់​ នៅ​កន្លែ​ង​ធ្វើការ​ឬ​ទី​សាធារណៈ​។​ ជន​ណា​ដែល​ជក់​ឬ​បង្ហុយផ្សែង​ផលិតផល​ថ្នាំជក់​នៅ​កន្លែង​ហាមឃាត់​ត្រូវ​ពិនិត្យ​ជា​ប្រាក់​២​ម៉ឺន​រៀល​៕

Share

Image
Image
Image