en     km
en     km

សួនច្បារ​ព្រះ​សក្យមុនីចេតិយ​ គ្រោង​នឹង​បញ្ចប់​ការ​សាងសង់​នៅ​ចុងខែ​មិថុនា​

Share

​ភ្នំពេញ​៖​ គម្រោង​កែ​លម្អ​សួនច្បារ​ព្រះ​សក្យមុនី​ចេ​តី​យ​មុខ​ស្ថានីយ​រថភ្លើង​ ត្រូវ​បាន​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​ គ្រោង​នឹង​បញ្ចប់​ការ​សាងសង់​ឱ្យ​រួចរាល់​នៅ​ខែ​ក្រោយ​នេះ​ ដើម្បី​រៀបចំ​សោភ័ណ​ភាព​និង​ការ​ទាក់​ទា​ញ​​​ភ្លៀវ​​​ទេស​ចរ​​ឱ្យមក​កម្សាន្ដ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ។​ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា​ AKP​ ។​

SATCHAKMONY2-CAMBODIA-WMC
ប្លង់ព្រះ​សក្យមុនី​ចេ​តី​យ​មុខ​ស្ថានីយ​រថភ្លើង​ ត្រូវ​បាន​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​ គ្រោង​នឹង​បញ្ចប់​ការ​សាងសង់​ឱ្យ​រួចរាល់​នៅ​ខែ​ក្រោយ​នេះ​ ដើម្បីទាក់​ទា​ញ​​​ភ្លៀវ​​​ទេស​ចរ​​ឱ្យមក​កម្សាន្ដ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ / រូបភាព ៖ កម្ពុជាថ្មី

យោង​តាម​ AKP​ ដកស្រង់​សម្តី​ លោក​ សាំ​ ពិសិដ្ឋ​ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​ បាន​បញ្ជាក់​ថា​ រហូ​ត​​មក​ដល់​ពេល​នេះ​ ការដ្ឋាន​កែ​លម្អ​សួនច្បារ​ព្រះ​សក្យមុនី​ចេ​តី​យ​មុខ​ស្ថានីយ​រថភ្លើង​បាន​សម្រេច​លទ្ធផល​ ៨៥​ ភាគរយ​ហើ​យ​ ដែល​គម្រោង​នឹង​ត្រូវ​បញ្ចប់​ការ​សាងសង់​នៅ​សល់​មួយ​ខែ​ទៀត​។​

​លោក​បាន​បន្ដ​ថា​ គម្រោង​កែ​លម្អ​នេះ​ មានការ​កសាង​អាង​បាញ់​ទឹក​ជុំវិញ​ព្រះ​សក្យមុនី​ចេ​តី​យ​ និង​មាន​បំពាក់​ដោយ​ភ្លើង​ LED​ ព្រមទាំង​រៀប​កម្រាល​ថ្ម​ក្រា​នី​ត​រៀបចំ​សួនច្បារ​ផ្កាស្មៅ​ ដាំ​ដើម​រំដួល​ និង​ដាក់​បង់​អង្គុយ​កម្សាន្ត​ក្នុង​គោលបំណង​ដើម្បី​រួម​ចំណែ​ក​​​លម្អ​​សោភ័ណ​ភាព​ក្រុង​ឱ្យ​កាន់តែ​មាន​ភាព​ស្រស់​ស្អាត​ និង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​បន្ថែម​ទៀត​។​

​លោក​ អាង​ គឹ​ម​អៀង​ ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ ចាត់​ទុក​ថា​ការ​រៀបចំ​សួនច្បារ​ព្រះ​សក្យមុនី​ចេ​តី​យ​និង​ការ​កែ​លម្អ​កន្លែង​សំខាន់ៗ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ នឹង​ធ្វើ​ឱ្យ​មានការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្ដរជាតិ​មក​កម្សាន្ដ​កាន់តែ​ច្រើ​​ន​​បន្ថែម​ទៀត​ ពិសេស​លើកកម្ពស់​សោភ័ណ​ភាព​បរិស្ថាន​នៅ​ក្នុង​រាជធានី​ភ្នំពេញ​។​

សូម​រម្លឹក​ថា​ ការដ្ឋាន​សាងសង់​សួនច្បារ​ព្រះ​សក្យមុនី​ចេ​តី​យ​មុខ​ស្ថានីយ​រថភ្លើង​នេះ​ បាន​ចាប់ផ្ដើម​បើក​ការដ្ឋាន​សាសង់​កាល​ពី​​ថ្ងៃ​​ទី​ ០២​ ខែមេសា​ ឆ្នាំ​ ២០១៦​ ហើយនឹង​បញ្ចប់​ការ​សាងសង់​នៅ​ចុងខែ​មិថុនា​ ឆ្នាំ​ ២០១៦​ ខាង​មុខ​៕

Share

ព័ត៌មានទាក់ទង

Image