en     km
en     km

លោក​សម​ រ​ង្ស៊ី​ ថា​ ព្រះមហាក្សត្រ​គ្មាន​សិទ្ធិ​ដើម្បី​ផ្សះផ្សា​ជាតិ​ទើប​ CNRP​ ប្ដឹង​ UN​ តែ​បក្ស​កាន់​អំណាច​ បដិសេធ​

Share

ភ្នំពេញ​៖​ ប្រធាន​គណបក្សប្រឆាំង​ដែល​កំពុង​រស់នៅ​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស​លោក​ សម​ រ​ង្ស៊ី​ បាន​ផ្តល់​បទ​សម្ភា​ស​ន៍​ដល់​វិទ្យុ​ស្ត្រី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៩​ ខែឧសភា​ ថា​ មូលហេតុ​ដែល​គណបក្ស​សង្គ្រោះ​ជាតិរ​ត់ទៅ​ប្ដឹង​អង្គ​ការ​សហប្រជាជាតិ​(UN)​ ជួយ​ស្តារ​ស្ថានការណ៍​នយោបាយ​កម្ពុជា​ក៏​ព្រោះតែ​គណបក្ស​សង្គ្រោះ​ជាតិយល់ថា​ ព្រះម​ហាក្ស​ត្រ​ ពុំ​មាន​សិទ្ធិ​អំណាច​អ្វី​ដើម្បី​ផ្សះផ្សា​ជាតិ​។​ តែ​យ៉ាងណា​មន្ត្រី​បក្ស​កាន់​អំណាច​ថា​ បក្ស​ប្រឆាំង​កំពុង​កុហក​ព្រះ​មហា​ក្ស​ត្រ​ព្រោះ​នយោបាយ​កម្ពុជា​មិន​មាន​ភ្លើង ​ផ្សែង​ វឹកវរ​ដូច​អ្វី​ដែល​ CNRP​ លើក​ឡើង​នោះ​ទេ​។​  តែ​អ្នកវិភាគ​ហា​ក់​​​ទទួល​ស្គាល់​ការ​អះអាង​របស់​លោក​សមរ​ង្ស៊ី​។​

Samrainsy_Cover
លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង កំពុងនិរទេសខ្លួននៅក្រៅប្រទេស

​លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ និយាយ​ថា​ វិបត្តិ​នយោបាយ​កំពុង​ឡើង​កំ​ដៅ​ ការ​បំបិទ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​​កាន់តែ​អាក្រក់​ឡើងៗ​ ហើយ​អំណាច​ក៏​ត្រូវ​បាន​ប្រមូលផ្តុំ​លើ​បុគ្គល​មួយ​ក្រុម​តូច​ ដែល​ជា​ជម្រើស​មួយ​ចាំបាច់​ ត្រូវ​ប្ដឹង​អង្គ​ការ​សហប្រជាជាតិ​ ឱ្យមក​ជួយ​ដោះស្រាយ​ គឺ​តាម​រយៈ​ការ​បើក​កិច្ចប្រជុំ​នៃ​ប្រទេស​ជា​ហត្ថលេខា​កិច្ចព្រមព្រៀង​សន្តិភាព​ ក្រុង​ប៉ារីស​ ១៩៩១​។​

​ប្រធាន​គណបក្សប្រឆាំង​ និរទេស​ខ្លួន​ រូប​នេះ​ សម្ដែង​ ក្ដី​សង្ឃឹមថា​ ស្ថាប័ន​ពិភពលោក​មួយ​ពិតជា​ជួយ​កម្ពុជា​ ដែល​លោក​ថា​ សូ​ម្បី​ខ្លួន​លោក​ក៏​អាច​វិល​ត្រឡប់​មក​វិញ​ដែរ​ ។​ លោក​ សម​ រ​ង្ស៊ី​៖​«ច្បាស់​ជា​មាន​ហើយ​!​ យើង​យក​ឧ​ទារ​ណ៍​ប្រទេស​ភូមា​ ប្រទេស​ភូមា​គឺ​រង​គ្រោះ​ជាង​ប្រទេស​ម្ពុ​ជា​ទៅ​ទៀត​ ព្រោះ​មាន​អំណាច​ផ្តាច់​ការ​នៅ​ប្រទេស​ភូមា​ ៥០-៦០​ឆ្នាំទៅ​ហើយ​ តែ​ថ្មីៗ​នេះ​មាន​ការ​​រើប​ម្រះ​ដោយសារ​មាន​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ​។​ ដូច្នេះ​បើ​ប្រទេស​ភូមា​អាច​ប្រែ​មុខមាត់​បាន​ពី​របប​ផ្តាច់​ការ​ ទៅ​របប​ប្រជាធិបតេយ្យ​ ប្រទេស​កម្ពុជា​ក៏​អាច​ប្រែ​ដូច​គ្នា​អ​ញ្ចឹ​ង​ដែរ»​​។​

​ប៉ុន្តែ​នៅ​ពេល​ សួរ​ថា​ហេតុ​អ្វី​បានជា​លោក​ មិន​រង់ចាំ​ អន្តរាគមន៍​ពី​ព្រះមហាក្សត្រ​  ព្រោះ​ គណបក្ស​លោក​បាន​ថ្វាយ​លិខិត​ព្រះ​ម​ហា​ក្សត្រ​ ហើយ​លោក​ សម​ រ​ង្ស៊ី​ ឆ្លើយ​ដោយ​មិន​មាន​សង្ឃឹមលើ​ព្រះ​អង្គ​ទេ​ ។​

ប្រធាន​មេ​បក្ស​ប្រឆាំង​ធំ​ជាងគេ​នៅ​កម្ពុជា​រូប​នេះ​បន្ត​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​មិន​រង់ចាំ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ​ទៀត​ទេ​ ព្រោះ​​​លោក​ជឿ​ថា​ ព្រះមហាក្សត្រ​នៅ​ពេល​នេះ​គឺ​បាត់បង់​សិទ្ធិ​ដែល​រដ្ឋធម្មនុញ្ញ​បាន​ចែង​ និង​ប្រគល់​សិទ្ធិ​ជូន​ព្រះ​អង្គ​ ក្នុង​ការ​ធា​នា​​​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ​ ធានា​បាន​នូវ​តុលាការ​ឯករាជ្យ​ដែល​លោក​គិត​ថា​បក្ស​សង្គ្រោះ​ជាតិ​គ្មាន​ជំនឿ​ថា​ព្រះ​មហា​ក្ស​ក្រ​អាច​ជួយ​ដោះស្រាយ​វិបត្តិ​នយោបាយ​ក្នុង​កាលៈទេសៈ​នេះ​បាន​ឡើយ​។

​លោក​ សម​ រ​ង្ស៊ី​៖​ «ព្រះមហាក្សត្រ​មាន​តួនាទី​សំខាន់​ណាស់​ក្នុង​រដ្ឋធម្មនុញ្ញ​ ព្រះ​អង្គ​ក៏​ជា​ស្ថាប័ន​មួយ​ដែរ​ ដែល​ធានា​សិទ្ធិ​សេរី​ភា​ព​​ប្រជារាស្ត្រ​ខ្មែរ​ ធានា​ឱ្យ​មាន​តុលាការ​ឯករាជ្យ​។​ ប៉ុន្តែ​ឥឡូវនេះ​ព្រះ​អង្គ​មិន​អាច​ធានា​បាន​ទេ​ សូ​ម្បី​តែ​សិទ្ធិ​របស់​ព្រះ​អង្គ​ដើម្បី​​ធានា​នេះ​ក៏​គេ​មិន​ឱ្យ​ធានា​ដែរ​ ហើយ​ព្រះ​អង្គ​គ្មាន​អំណាច​អ្វី​ទល់​តែ​សោះ​ អ​ញ្ចឹ​ង​ហើយ​យើង​ទាំងអស់​គ្នា​ ជា​អ្នក​រង​គ្រោះ​ទាំង​អស់​​គ្នា​មាន​តែ​សហគមន៍​អន្តរជាតិ​ទេ​ ដែល​ទឹកមាត់​គេ​ប្រៃ​ ដែល​គេ​មាន​ឥទ្ធិពល​ខ្លាំង​ ត្រូវ​តែ​ជំរុញ​ឱ្យ​របប​នយោបាយ​នៅ​ទីក្រុង​ភ្នំពេញ​ហ្នឹង​ គឺថា​ ចាប់ផ្តើម​គោរព​លទ្ធិប្រជាធិបតេយ្យ​ត្រឹមត្រូវ​ ស្រប​តាម​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​ឡើង​វិញ​»។​

​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មាត្រា​ ៨​ ចែង​ថា​ ព្រះមហាក្សត្រ​ ព្រះ​អង្គ​ទ្រង់​ជា​និមិត្តរូប​នៃ​ឯកភាព​ជាតិ​ និង​ និរន្តរភាព​ជាតិ​។​ ព្រះមហាក្សត្រ​ ទ្រង់​ជា​អ្នក​ធានា​ឯករាជ្យ​ជាតិ​ អធិបតេយ្យ​ និង​បូរណភាព​ទឹកដី​។​ ទ្រង់​ជា​អ្នក​ធានា​ការ​គោរព​សិទ្ធិ​ និង​សេរី​ភាព​​របស់​ប្រជាពលរដ្ឋ​ និង​ការ​គោរព​សន្ធិសញ្ញា​អន្តរជាតិ​ជាតិ​។​ ​រីឯ​មាត្រា​ ៩​ ក៏​បាន​ចែង​ថា​ ព្រះមហាក្សត្រ​ ទ្រង់មាន​តួនាទី​​ខ្ពង់ខ្ពស់​ជា​អាជ្ញាកណ្តាល​ ដើម្បី​ធានា​ការ​ប្រព្រឹត្ត​ទៅ​នៃ​អំណាច​សាធារណៈ​ឱ្យ​មាន​ភាព​ទៀងទាត់​។​

sok-Insan
លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា

​ទាក់ទង​ក្នុង​រឿង​នេះ​ លោក​ សុខ​ ឥ​សាន្ត​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ជឿ​ថា​អង្គការសហប្រជាជាតិ នឹងមិនមក​ផ្សះផ្សា​នយោបាយ​នៅ​កម្ពុជា​ តប​តាម​ការ​ស្នើ​របស់​បក្ស​ប្រឆាំង​ដែល​លោក​ថា​តាម​ការ​បោកប្រាស់​នោះ​ទេ​ ។​

ជាង​នេះ​ទៅ​ទៀត​លោក​ សុខ​ ឥ​សាន្ត​បញ្ជាក់​ថា​ ការ​សុំ​កិច្ច​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ​ក៏​គ្មាន​ប្រសិទ្ធភាព​អ្វី​ដែល​ ព្រោះ​ព្រះ​មហា​ក្ស​ក្រ​ទ្រង់​ឆ្វេង​យល់​ច្បាស់លាស់​ណាស់​ពី​ស្ថេ​រ​ភាព​ និង​ស្ថានភាព​នយោបាយ​ក្នុង​ប្រទេស​ ដែល​មិន​ដូច​នូវ​អ្វី​ដែល​លោក​ សម​ រ​ង្ស៊ី​ កំពុង​បោក​ព្រះមហាក្សត្រ​ និង​ប្រជាជន​នោះ​ទេ​។​ លោក​ សុខ​ ឥ​សាន្ត​៖«​សភា​ការណ៍​ហ្នឹង​គាត់​បន្លំ​ព្រះមហាក្សត្រ​ គាត់​ភូត​ភូរ​ព្រះមហាក្សត្រ​ ពីព្រោះ​វា​អត់​មាន​សភាពការណ៍​អី​ទៅ​អាក្រក់​ហើយ​ឈាន​ទៅ​រក​គ្រោះ​មហន្តរាយ​នោះ​វា​អត់​មាន​ទេ​។​ អ​ញ្ចឹ​ង​វា​មាន​មូលហេតុ​អី​ដែល​ព្រះមហាក្សត្រ​លោក​ទ្រង់​អន្តរាគមន៍​នោះ​ វា​អត់​មាន​ ព្រោះ​ឥឡូវ​ជីវភាព​សង្គម​បច្ចុប្បន្ន​វា​អត់​អី​នោះ​ទេ​ វា​មាន​ប្រក្រតី​ភាព​ធម្មតា​ទេ​ក្នុង​សង្គម»​។​

ស្ថានភាព​នយោបាយ​ នៅ​កម្ពុជា​ ដែល​គេ​ថា​តានតឹង​នេះ​ ក៏​ជា​ការ​ផ្ដើម​ឱ្យ​មានការ​វិភាគ​ អំពី​អនាគត​របស់​គណបក្សប្រឆាំង​នៅ​កម្ពុជា​ ។​ អ្នកវិភាគ​មួយ​ចំនួន​ដែល​វិទ្យុ​ស្ត្រី​សុំ​សម្ភាសន៍​ ពួក​គាត់​គិត​ថា​ព្រះមហាក្សត្រ​ គឺជា​ឥស្សរជន​មួយ​ដែរ​ ដើម្បី​ជួយ​បន្ថយ​កំ​ដៅ​នយោបាយ​  ប៉ុន្តែ​ពួក​គាត់​ថា​ ជម្រើស​មួយទៀត​ក៏​ល្អ​ ដែរ​ គឺ​ សហគមន៍​អន្តរជាតិ​ ព្រោះ​កម្ពុជា​បាន​ស្គាល់​ សន្តិភាព​ និង​ការ​អភិវឌ្ឍ​ ក៏​ដោយសារ​សហគមន៍​អន្តរជាតិ​នេះ​ដែរ​។​

so-chantha-thum
សាស្ត្រាចារ្យវិទ្យាសាស្រ្តនយោបាយ លោក សូ ចន្ថា

 លោក​ សូ​ ច​ន្ថា​ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ យល់​ថា​ យុទ្ធសាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​សុំ​កិច្ច​អន្តរាគមន៍​ពី​អង្គការសហប្រជាជាតិ​នេះ​ គឺជា​វិធីសាស្ត្រ​មួយ​ល្អ​ ស្រប​ពេល​ដែល​គណបក្ស​នេះ​បាន​ស្វះ​ស្វែងរក​យន្តការ​ជាតិ​គ្រប់​បែប​យ៉ាង​តែ​មិន​មាន​ប្រសិទ្ធភាព​។​

តែ​យ៉ាងណា​លោក​ សូ​ ច​ន្ថា​ សង្កត់ធ្ងន់​ថា​ មេដឹកនាំ​កម្ពុជា​ដែល​ចាស់វស្សា​អស់​ទៅ​ហើយ​ គប្បី​ប្រើ​វប្បធម៌​នយោបាយ​ចាស់ទុំ​ ពោល​គឺ​ចេះ​ជជែក​ពិភាក្សា​លើ​តុ​រក​ដំណោះស្រាយ​បញ្ហា​ជាតិ​ ជៀសវាង​ទៅ​ពឹង​បរទេស​មក​ផ្សះផ្សា​។​លោក​ សូ​  ច​ន្ថា​៖ «​ ហើយ​យើង​មិន​ពឹង​បរទេស​ទាំងស្រុង​ដើម្បី​ដោះស្រាយ​បញ្ហា​ខ្មែរ​នោះ​។​ មេដឹកនាំ​ខ្មែរ​អ្នកដឹកនាំ​ធំៗ​ មាន​វ័យ​ចំណាស់​ណាស់​ហើយ​ គួរតែ​មាន​វប្បធម៌​នយោបាយ​ចាស់ទុំ​ ហើយ​ប្រកាន់​យក​នូវ​វប្បធម៌​នយោបាយ​ប្រជាធិបតេយ្យ​ដែល​អាច​ជជែក​គ្នា​បាន​ ដោះស្រាយ​បញ្ហា​ជាតិ​បាន​ ហ្នឹង​ជា​រឿង​ដែល​ត្រឹមត្រូវ​ ហើយ​ពលរដ្ឋ​ខ្មែរ​សាទរ»​។​

ប្រទេស​កម្ពុជា​បាន​ចាក​ផុត​ពី​សង្គ្រាមស៊ីវិល​ ដោយសារ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​ ២៣​ តុលា​១៩៩១​ ដែល​មាន​ប្រទេស​មហាអំណាច​ និង​ ប្រទេស​ជា​មិត្ត​បាន​ជួយ​ជំរុញ​ឱ្យ​ភាគី​ខ្មែរ​ មាន​ជំ​លោះ​ នឹង​គ្នា​ យល់ព្រម​ ឱ្យ​មានការ​ឯកភាព​ជាតិ​មួយ​គឺ​តាម​រយៈ​យន្តការ​អន្តរជាតិ​នេះ​ ។​ កិច្ចព្រមព្រៀង​នេះ​ ក៏​ជា​ការ​ផ្ដួចផ្ដើម​ផង​ដែរ​ ពី​អគ្គលេខាធិការ​អង្គការ​សហ​ប្រជា​តិ​ ។​ យ៉ាងណា​ក៏​ដោយ​ ព្រះមហាក្សត្រ​ គឺជា​និមិត្តរូប​ នៃ​សន្តិភាព​បង្រួបបង្រួម​ជាតិ​ ។​ នេះ​បើ​យោង​តាម​រដ្ឋធម្មនុញ្ញ​  ។​

ចុះ​ហេតុ​អ្វី​បានជា​គណបក្ស​សង្គ្រោះ​ជាតិ​មិន​រង់ចាំ​អន្តរាគមន៍​ពី​ព្រះ​អង្គ​ ទំនងជា​មេរៀន​មួយ​ដែល​ក្រុមប្រឆាំង​មិន​ទុកចិត្ត​នោះ​ គឺ​ប្រហែល​ គណបក្ស​នេះ​ ឃើញ​ព្រះ​អង្គ​យាង​ទៅ​ធ្វើ​អធិបតី​ប្រជុំ​សភា​ដំបូង​ បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣​ ដោយ​ពុំ​មាន​វត្តមាន​អ្នកតំណាង​រាស្ត្រ​បក្ស​ប្រឆាំង​នេះ​ ។​ តែ​យ៉ាងនេះ​ក្ដី​លោក​ សូ​ ច​ន្ថា​ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ នៅ​តែ​សង្ឃឹមថា​ ព្រះមហាក្សត្រ​ នឹង​មាន​កិច្ច​អន្តរាគមន៍​ ករណី​របស់​គណបក្សប្រឆាំង​នេះ​៕

Share

Image
Image
Image