loader

បញ្ហា​សិទ្ធិ​មនុស្ស​នៅ​វៀតណាម​ គឺជា​របៀបវារៈ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​អូ​បា​ម៉ា

US ៖ ​​មន្ត្រី​សេត​វិមាន​អា​មេ​រិ​ក​និយាយ​ថា​ បញ្ហា​ដែល​ត្រូវ​ផ្ដោត​លើ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ អូ​បា​ម៉ា​ ទៅ​កាន់​ប្រទេស​វៀតណាម​នៅ​ពេល​ខាង​មុខ​នេះ​ គឺ​បញ្ហា​សិទ្ធិ​មនុស្ស​អាច​ជា​របៀបវារៈ​សំខាន់​មួយ​ដែរ​ ក្នុង​ចំណោម​បញ្ហា​ជា​ច្រើន​។​ នេះ​បើ​តាម​លោក​ Ben​ Rhodes​ ទីប្រឹក្សា​រង​សន្តិសុខ​ជាតិ​របស់​សេត​វិមាន​ ដែល​ស្រង់​មក​ចុះ​ផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​ AFP​ នៅ​ថ្ងៃ​សុក្រ​ទី​ ២០​ ឧសភា​ នេះ​។​

Obama-thum
លោក អូបាម៉ា ប្រធានាធិបតេយ្យសហរដ្ឋអាមេរិក /រូបភាពពី Reuters

​តាម​មន្ត្រី​សេត​វិមាន​រូប​នេះ​  គឺ​បញ្ហា​សិទ្ធិ​មនុស្ស​អាច​ត្រូវ​បាន​លើក​ឡើង​ ស្រប​ពេល​មេដឹកនាំ​អា​មេ​រិ​ក​រូប​នេះ​ និយាយ​ទៅ​ដល់​ការ​លុប​ចោល​បំរាម​លក់​អាវុធ​ទៅ​ឱ្យ​វៀតណាម​។​

អា​មេ​រិ​ក​និង​វៀតណាម​ មាន​ទំនាក់​ទំនងជា​ធម្មតា​ជាមួយ​គ្នា​ឡើង​វិញ​ នៅ​ចុង​ទស​វត្ស​ ១៩៩០​ គឺ​បន្ទាប់​ពី​ ប្រទេស​អតីត​សត្រូវ​សង្គ្រាមត្រជាក់​នឹង​គ្នា​នេះ​ បាន​យល់ព្រម​ស្ដារ​ទំនាក់ទំនង​ទ្វេភាគី​ដើម្បី​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​២​ ។​

​តាម​ប្រភព​ព័ត៌មាន​របស់​សេត​វិមាន​ លោក​អូ​បា​ម៉ា​ ដែល​អមដំណើរ​ដោយ​រដ្ឋមន្ត្រី​ការ​បរទេស​ ច​ន​ ឃើ​រី​ នឹង​ទៅ​ដល់​ប្រទេស​វៀតណាម​ នៅ​ថ្ងៃ​ចន្ទ​ ទី​២៣​ ឧសភា​  ហើយ​ទស្សនកិច្ច​ជា​លើក​ដំបូង​របស់​មេដឹកនាំ​អា​មេ​រិ​ក​នេះ​មាន​រយៈពេល​ ៣​ ថ្ងៃ​៕​

ប្រភពៈ​AFP

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ជនភៀសខ្លួនហៃទីអាចស្នាក់នៅបណ្តោះអាសន្ននៅសហរដ្ឋអាមេរិកបន្តទៀត

  SAN DIEGO៖ យោងតាមAP រដ្ឋបាលលោក Biden ប[...]

ឥណ្ឌូណេស៊ី​នឹង​អនុម័ត​ក្រម​ព្រហ្មទណ្ឌ​ថ្មី​ដែល​​ហាមការ​រួម​ភេទ​ក្រៅចំណង​អាពាហ៍ពិពាហ៍

  ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មាន Reuters [...]

អ៊ីរ៉ង់នឹងរំសាយប៉ូលីសសីលធម៌ចោលខណៈការតវ៉ានៅតែបន្ត

  ប៉ូលីសសីលធ៌មរបស់ប្រទេសអ៊ីរ៉ង់ ដែលមានភា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x