loader

សារ​របស់​ស្ត្រី​ប្រធានាធិបតី​ កោះ​តៃវ៉ាន់​ ស្បថ​ចូល​កាន់​តំណែង​ ផ្ដោត​លើ​ប្រទេស​ចិន​

តៃវ៉ាន់៖ ​ប្រធានាធិបតី​ទើប​ជាប់​ឆ្នោត​នៃ​ដែនដី​កោះ​តៃវ៉ាន់​ លោកស្រី​  Tsai​ Ing-wen​ បាន​ស្បថ​ចូល​កាន់​តំណែង​ហើយ​នៅ​ថ្ងៃនេះ​ ដោយ​ពិធី​សច្ចាប្រណិធាន​របស់​លោកស្រី​ផ្ដោត​លើ​ទំនាក់ទំនង​ទ្វេភាគី​ជាមួយ​ ប្រទេស​ចិន​ ។

Tiay-In-wen
លោកស្រីប្រធានាធិបតេយ្យ តៃវ៉ាន់ថ្មី Tsai Ing-wen ដែលមាននិន្នាការចង់ផ្តាច់ខ្លួនចេញពីចិន

​បណ្ដាញ​ផ្សាយ​ព័ត៌មាន​BBC​ បានឱ្យ​ដឹង​ថា​ ក្នុង​ពិធី​ស្បថ​ចូល​កាន់​តំណែង​របស់​លោកស្រី​ Tsai​ Ing-wen​ នៅ​ថ្ងៃ​សុក្រ​ទី​ ២០​ ឧសភា​នេះ​   លោកស្រី​បាន​និយាយ​យោង​ទៅ​លើ​ទំនាក់ទំនង​ទ្វេភាគី​ ជាមួយ​ប្រទេស​ចិន​ ដោយ​ផ្ដោត​សំខាន់​ទៅ​លើ​សហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច​ និង​ ពាណិជ្ជកម្ម​ ។​ ប៉ុន្តែ​ក្នុង​ពិធី​នេះ​ សារ​របស់​លោកស្រី​បាន​ទទូច​ឱ្យ​ទីក្រុង​ប៉េ​កាំ​ង​ គោរព​អធិបតេយ្យភាព​ និង​ប្រជាធិបតេយ្យ​របស់​កោះ​តៃវ៉ាន់​ ។​

​តាម​BBC​ មន្ត្រី​ការទូត​ និង​ ឥស្សរជន​សំខាន់ៗ​ ជិត​ ៧០០​នាក់​ បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​ ។​ ​លោកស្រី​ Tsai​ Ing-wen​ អាយុ​៥៩​ ឆ្នាំ​គឺជា​ប្រធានាធិបតី​ ស្ត្រី​ដំបូង​គេ​នៃ​ដែនដី​កោះ​តៃវ៉ាន់​ ចាប់តាំងពី​ដី​កោះ​នេះ​ ផ្ដាច់ខ្លួន​ពី​ការ​គ្រប់​របស់​ចិន​នៅ​ឆ្នាំ​ ១៩៤៩​ ដោយសារ​សង្គ្រាមស៊ីវិល​ ។​ លោកស្រី​ ជា​មេដឹកនាំ​ ឈ្នះ​ឆ្នោត​មក​ពី​គណបក្សប្រឆាំង​ ដែល​មាន​និន្នាការ​ទៅ​រក​សហរដ្ឋអាមេរិក​ និង​ជា​អ្នក​និយម​ឯករាជ្យ​ពី​ប្រទេស​ចិន​ ។​

មុន​ចូល​កាន់​តំណែង​  ទីក្រុង​ប៉េ​កាំ​ង​បាន​ព្រមាន​លោកស្រី​ កុំឱ្យ​ផ្ញើ​សារ​និយាយ​ពី​ការ​ប្រកាស​ ឯករាជ្យ​ ។​ ក្រុង​ប៉េ​កាំ​ង​ បាន​ហៅ​ក្រុង​តៃប៉ិ​ថា​ ជា​ខេត្ត​មួយ​ របស់​ខ្លួន​ ហើយ​បាន​ទាមទារ​ឱ្យ​ប្រទេស​ទាំងឡាយ​ដែល​មាន​ទំនាក់ទំនង​ជាមួយ​តៃវ៉ាន់​ ត្រូវ​ទទួល ស្គាល់​គោលនយោបាយ​ចិន​តែ​មួយ​ ៕​

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

World Cup មានអាជ្ញាកណ្តាលស្ត្រីជាលើកដំបូងក្នុងរយៈពេល៩២ឆ្នាំ

  យោងតាមReuters កីឡាការិនី Stephanie Fra[...]

អ៊ីរ៉ង់​កាត់ទោស​ប្រហារជីវិត​មនុស្ស​បួន​នាក់​ពីបទ​សហការ​ជាមួយ​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អ៊ីស្រាអែល

  ឌូបៃ៖ យោងតាមសារព័ត៌មាន Reuters រាយការណ[...]

អតីតប្រធានាធិបតីចិន លោក Jiang Zemin បានទទួលមរណភាពក្នុងជន្មាយុ ៩៦ឆ្នាំ

ប៉េកាំង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន បានរា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x