en     km
en     km

បំណែក​យន្តហោះ​អេ​ហ្ស៊ិ​ប​ដែល​ធ្លាក់ ​នៅ​តែ​មិន​ទាន់​រក​ឃើញ​

Share

អេហ្ស៊ិប៖ បេស​កម្ម​ស្វែងរក​បំណែក​ យន្តហោះ​អេ​ហ្ស៊ិ​ប​ ជើងហោះហើរ​ MS804​ នៅ​តែ​ពុំ​ទាន់​រក​ឃើញ​ ដែល​គិត​មក​ដល់​ថ្ងៃនេះ​ គឺជា​បេសកកម្ម​ ថ្ងៃ​ទី​ពីរ​ ។

Reuters -265fb3086541
នាវាកំពុងបើកស្វែងរកបំណែកយន្តហោះអេហ្ស៊ិប ជើងហោះហើរ MS 804

​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ ក្រុម​បេស​កម្ម​ដែល​ជា​ក្រុម​យោធា​ ពួក​គេ​មក​ពី​ប្រទេស​ អេ​ហ្ស៊ិ​ប​ ក្រិ​ច​ បារាំង​ និង​អង់គ្លេស​ ។​ តាម​ព័ត៌មាន​យន្តហោះ​នេះ​ ដឹក​មនុស្ស​ ៦៦​នាក់​ ដោយ​វា​ហោះ​ចេញពី​ទី​ក្រុងប៉ារីស​ មក​ទៅ​ក្រុង​គែរ​ ប្រទេស​អេ​ហ្ស៊ិ​ប​ ។​ យន្តហោះ​នេះ​ វា​បាន​បាត់​ពី​ប្រព័ន្ធ​រ៉ា​ដា​ នៅ​ព្រឹក​ព្រលឹម​កាល​ថ្ងៃ​ព្រ​ស​ហ្ប​ត្តិ៍​ទី​ ១៩​ ឧសភា​ ។​ គេ​សង្ស័យ​ថា​ វា​អាច​ធ្លាក់​នៅ​ក្នុង​សមុទ្រ​ Mediterranean​។​

អាជ្ញាធរ​អេ​ហ្ស៊ិ​ប​ និយាយ​ថា​ យន្តហោះ​នេះ​ទំនង​ត្រូវ​បាន​បាញ់​ទម្លាក់​ដោយ​ក្រុម​ភេរវកម្ម​ គឺ​ជាង​ធ្លាក់​ដោយ​ សារ​បញ្ហា​បច្ចេកទេស​។​ មនុស្ស​ជិះ​លើ​យន្តហោះ​នោះ​ភាគច្រើន​ ជា​ជនជាតិ​អេ​ហ្ស៊ិ​ប​ និង​បារាំង​ ៕
​ប្រភពៈ​BBC​

Share

Image
Image
Image