en     km
en     km

ក្រសួង​អប់រំ​៖​ សិស្ស​ និស្សិត​ និង​បុគ្គលិក​អប់រំ​ គួរ​ពាក់មួក​សុវត្ថិភាព​គ្រប់ពេល​ធ្វើ​ដំណើរ​

Share

ភ្នំពេញ​៖​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ និង​ភាគី​ពាក់ព័ន្ធ​ បាន​ធ្វើការ​អំពាវនាវ​ និង​ទ​ទួ​ច​ដល់​ សិស្ស​ និស្សិត​ និង​បុគ្គលិក​អប់រំ​ទាំងអស់​ ត្រូវ​ពាក់មួក​សុវត្ថិភាព​គ្រប់ពេល​ធ្វើ​ដំណើរ​ ដើម្បី​ចូលរួម​កាត់​បន្ថយ​អត្រា​ស្លាប់​ និង​រង​របួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​។​ នេះ​បើ​តាម​ការ​ទី​ភ្នា​ក់​សារព័ត៌មាន​ AKP​។

Edu-thum​​យោង​តាម​ AKP​ បាន​ស្រង់​សម្ដី​លោកស្រី​ គឹ​ម​ សេដ្ឋា​នី​ រដ្ឋលេខាធិការ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ថ្លែង​ក្នុង​សិក្ខាសាលា​ស្ដី​ពី​ ការ​ពង្រឹង​ការ​ពាក់មួក​សុវត្ថិភាព​ ក្នុង​ចំណោម​សិស្ស​ និស្សិត​ និង​បុគ្គលិក​អប់រំ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ កាលពី​ខែមីនា​ ក្រសួង​អប់រំ​បាន​បង្កើត​គណៈ​ក​ម្មា​ការ​ថ្នាក់បឋមសិក្សា​ អនុ​វិទ្យា ល័យ​ វិទ្យាល័យ​ និង​ឧត្ដម​សិក្សា​ស្ដី​ពី​ការ​ណែនាំ​ ត្រួតពិនិត្យ​ វាយតម្លៃ​ ក្នុង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ នឹង​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​។​

ជាមួយ​គ្នា​នេះ​ ផែនការ​សកម្មភាព​ជាតិ​របស់​ក្រសួង​អប់រំ​ស្ដី​ពី​ ការ​ពង្រឹង​ការ​ពាក់មួក​សុវត្ថិភាព​សម្រាប់​សិស្សានុសិស្ស​ និង​បុគ្គលិក​អប់រំ​ ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោលបំណង​បង្កើន​ការ​ពាក់មួក​សុវត្ថិភាព​ នឹង​ចំណេះដឹង​អំពី​សុវត្ថិភាព​ចរាចរណ៍​សំដៅ​កាត់​បន្ថយ​ការ​រង​របួស​ក្បាល​ និង​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​។ ​ចំពោះ​ ផែនការ​សកម្មភាព​នេះ​ នឹង​ក្លាយជា​មូលដ្ឋាន​គ្រឹះ​មួយ​សម្រាប់​ប្រើប្រាស់​ជា​ផ្លូវការ​ដោយ​មន្ត្រី​ បុគ្គលិក​វិស័យ​អប់រំ​គ្រប់​លំដាប់ថ្នាក់​ សំដៅ​ការពារ​ធនធានមនុស្ស​សម្រាប់​ប្រទេស​កម្ពុជា​។​

​បើ​តាម​រដ្ឋលេខាធិការ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ដដែល​ ៖«​ក្នុង​ឆ្នាំ​២០១៦​នេះ​ គឺជា​ពេលវេលា​ដ៏​សំខាន់​បំផុត​សម្រាប់​ប្រទេស​កម្ពុជា​ ដែល​ត្រូវ​ធ្វើការ​ពង្រឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​ ក្នុង​ការ​កាត់​បន្ថយ​ការ​ស្លាប់​ និង​ការ​រង​របួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ ជា​ពិសេស​សិស្ស​ និស្សិត​ ត្រូវ​ចូលរួម​ពាក់មួក​សុវត្ថិភាព​បាន​គ្រប់ៗ​គ្នា​ ក្នុង​ពេល​ធ្វើ​ដំណើរ​»​។​

​យោង​តាម​របាយការណ៍​សិក្សា​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ ឆ្នាំ​២០១៥​កន្លង​ទៅ​ ចំនួន​សិស្ស​ និស្សិត​ និង​បុគ្គលិក​អប់រំ​ជិត​ ៣០០​ នាក់​បាន​ស្លាប់​ និង​ជាង​១​ពាន់​នាក់​ បាន​រង​របួសធ្ងន់​ និង​ស្រាល​ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​៕

Share

Image
Image
Image