en     km
en     km

ពល​រដ្ឋ​​សហគមន៍​​ស្ទឹង​មាន​ជ័យ ​​មាន​​ជំនឿ​​៧០%​ ​ថា​ក្រសួង​​នឹង​​ដោះ​ស្រាយ​​ជូន​​ពួក​គាត់​

Share

ភ្នំពេញ ៖ ​ប្រជា​សហគមន៍​ស្ទឹង​មាន​ជ័យ​ ដែល​ធ្លាប់តែ​សម្តែង​ការ​ព្រួយ​បារ​ម្ម​ណ៍​ពី​ការ​បណ្តេញ​ចេញពី​មាត់​ប្រ​ទ្បា​យ​ស្ទឹង​មាន​ជ័យ​ នៅ​ពេល​នេះ​បាន​សប្បាយចិត្ត​ទ្បើ​ង​វិញ​ បន្ទាប់​ពី​តំណាង​ស្ថាប័នរដ្ឋ​ចំនួន​២​ អះអាង​ថា​ នឹង​យក​បញ្ហា​ដែល​ពួក​គេ​ព្រួយ​បារ​ម្ម​ណ៍​នោះ​ ទៅ​ពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​ស្ថាប័ន​របស់​ខ្លួន​ ។​ ការ​ជឿជាក់​បែប​នេះ​ បន្ទាប់​ពី​សហគមន៍​ស្ទឹង​មាន​ជ័យ​ប្រមាណ​ជា​២០​រូប​ បាន​ជួប​ពិភាក្សា​ជាមួយ​ខាង​តំណាង​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​កាលពី​ព្រឹក​ថ្ងៃ​ទី​ ១៩​ឧសភា​ នេះ​ ។​

stuenmeanchey-com
តំណាង​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់ បាន​ជួប​ពិភាក្សា​ជាមួយ​សហគមន៍​ស្ទឹង​មាន​ជ័យ


ប្រជា​សហគមន៍​ស្ទឹង​មាន​ជ័យ​ចំនួន​ ៨​ សហគមន៍​បាន​បង្ហាញ​ក្តី​សង្ឃឹម​ ជុំវិញ​ផែនការអភិវឌ្ឍន៍​តំបន់​មាត់​ប្រ​ទ្បា​យ​ស្ទឹង​មាន​ជ័យ​របស់​ពួក​គេ​នៅ​នឹង​កន្លែង​ ។​ ចំពោះ​ជំនឿ​ចិត្ត​នេះ​បន្ទាប់​ពី​ពួក​គេ​បាន​ទៅ​ជួប​ពិភាក្សា​ជាមួយ​តំណាង​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​ និង​ខាង​តំណាង​សាលា​រាជធានី​ភ្នំពេញ​ ដែល​អះអាង​ថា​នឹង​យក​បញ្ហា​ពួក​គេ​ទៅ​ដោះស្រាយ​ ។​

​គណៈកម្មការ​សហគមន៍​ព្រះ​ច័ន្ទ​ក្រហម​ប្រចាំ​សហគមន៍​ស្ទឹង​មាន​ជ័យ​ អ្នកស្រី​ ហន​ សុ​ខន​បាន​លើក​ទ្បើ​ង​ថា​នា​ពេល​កន្លង​មកនេះ​សហ​គន៍​ស្ទឹង​មាន​ជ័យ​ បាន​សម្តែង​ការ​ព្រួយ​បារ​ម្ម​ណ៍​ចំពោះ​ការ​បណ្តេញចេញ​នៅ​ថ្ងៃ​អនាគត​ ។​ ការ​ព្រួ​បារ​ម្ម​ណ៍័​នោះ​ខណៈ​ដែល​ពួក​គេ​ទទួល​បាន​ព័ត៌មាន​ថា​ អភិបាល​រាជធានី​ភ្នំពេញ​នឹង​ធ្វើការ​អភិវឌ្ឍន៍​តំបន់​មាត់​ប្រ​ទ្បា​យ​ស្ទឹង​មាន​ជ័យ​ ដែល​អាច​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​ការ​ផ្លាស់​ប្តូរ​លំនៅ​ស្ថាន​របស់​ពួក​គាត់​  ។​ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ អ្នកស្រី​មិនសូវ​មានការ​ព្រួយ​បារ​ម្ម​ណ៍​ដូច​ពី​មុន​ទៀត​នោះ​ទេ​ ។​  មិនសូវ​មានការ​ព្រួយ​បារ​ម្ម​ណ៍​ដោយ​អ្នកស្រី​អះអាង​ថា​ ស្ថាប័នរដ្ឋ​ចំនួន​២​ រួម​មាន​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ នឹង​សំណង់​ និង​សាលា​រាជធានី​ភ្នំពេញ​ នឹង​យក​សំណូមពរ​របស់​ពួក​គាត់​ ទៅ​ពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​ស្ថាប័ន​របស់​ខ្លួន​។​ «​ការ​ព្រួយ​បារ​ម្ម​ណ៍​យើង​កាត់​បន្ថយ​ហើយ​ ការ​លើក​មុន​យើង​ព្រួយ​បារ​ម្ម​ណ៍​ខ្លាំង​ចា​ ឥលូវ​ចេញ​លទ្ធផល​ភាគច្រើន​គឺ​យើង​មាន​សង្ឃឹម​ដល់​៧០%​ដោយសារ​អី​ ដោយសារ​តែ​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​ថ្មី​គឺ​គាត់​ច្រើន​មាន​ដំណោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ​ល្អៗ​..»​ ។​

​រីឯ​សមាជិក​សហគមន៍​ស្ទឹង​មាន​ជ័យ​កញ្ញា​ ប៉ូ​ ច​ន្ថ​ន​ ក៏​មាន​ជំនឿ​ដូច​អ្នកស្រី​ ហន​ សុ​ខន​ ផង​ដែរ​ថា​ ស្ថាប័នរដ្ឋ​ទាំង​២​ខាងលើ​ នឹង​យក​ផែនការអភិវឌ្ឍន៍​តំបន់​មាត់​ប្រ​ទ្បា​យ​ស្ទឹង​មាន​ជ័យ​នៅ​នឹង​កន្លែង​ទៅ​ពិភាក្សា​ ជា​ពិសេស​ផ្តល់​ទៅ​តាម​សំណូមពរ​របស់​ពួក​គាត់​ ។​ កញ្ញា​ ប៉ូ​ ច​ន្ថ​ន​ បន្ត​ទៀត​ថា​ ប្រជា​សហគមន៍​ស្ទឹង​មាន​ជ័យ​បាន​ដាក់​សំណើ​ចំនួន​៣​ចំនុច​ទៅ​កាន់​ក្រសួង​រៀបចំ​ដែនដី​ន​គូ​រូប​នី​យ​កម្ម​ និង​សំណង់​ និង​សាលា​រាជធានី​ភ្នំពេញ​ ប៉ុន្តែ​បើ​ស្ថាប័ន​ទាំង​២​ខាងលើ​ ក៏​ដូច​ជា​រដ្ឋាភិបាល​មិន​ដោះស្រាយ​តាម​សំណូមពរ​របស់​ប្រជា​សហគមន៍​ស្ទឹង​មាន​ជ័យ​ទេ​នោះ​ ពួក​គាត់​នឹង​បន្ត​ទាមទារ​ដោយ​សន្តិភាព​ទៅ​កាន់​ស្ថាប័ន​ពាក់ព័ន្ធ​បន្ត​ទៀត​រហូត​ទាល់​មាន​ដំណោះស្រាយ​ សម​ស្រប​ទៅ​តាម​ការ​ស្នើ​របស់​ប្រជា​សហគមន៍​ស្ទឹង​មាន​ជ័យ​។​ ដោយ​សំណើរ​ទាំងនោះ​រួម​មាន​ «​ទី​០១​សូម​ឱ្យ​មានការ​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង​ ទី​០២​សូម​ឱ្យ​ខាង​សាលាក្រុង​ក៏​ដូច​ជា​ក្រសួង​ពាក់ព័ន្ធ​និង​ខាង​រាជរដ្ឋាភិបាល​រៀបចំ​ឱ្យ​ខាង​ហេដ្ឋារចនាសម្ព័ន្ធ​ ទី​០៣​សូម​ឱ្យ​មាន​បណ្ណ​កម្មសិទ្ធិ​ដោយ​ស្របច្បាប់​..»​  ។​

​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ លោក​ មាស​ ចាន់​យ៉ា​ដា​ បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃនេះ​ថា​ក្រុម​ជំនាញ​របស់​សាលា​រាជធានី​ភ្នំពេញ​ បាន​ជួប​ជាមួយនឹង​ប្រជា​សហគមន៍​ស្ទឹង​មាន​ជ័យ​ទាំង​៨​សហគមន៍​រួច​មក​ហើយ​។​ លោក​ មាស​ ចាន់​យ៉ា​ដា​បន្ត​ថា​ សំណើរ​របស់​ប្រជា​សហគមន៍​ក៏​បាន​បញ្ជូន​ទៅ​អភិបាល​រាជធានី​ភ្នំពេញ​ លោក​ ប៉ា​ សុ​ជាតិ​វង្ស​ រួចរាល់​ផង​ដែរ​ ប៉ុន្តែ​លោក​មិន​ទាន់​អាច​កំណត់​បាន​ថា​សាលា​រាជធានី​នឹង​មាន​ចំណាត់ការ​យ៉ាងណា​នោះ​ទេ​ជុំវិញ​សំណូមព​របស់​ពួក​គេ​នោះ​ ដោយ​រង់ចាំ​ពិនិត្យ​ពិភាក្សា​គ្នា​ជា​មុន​សិន​ ។​ «​ក្រុម​ជំនាញ​របស់​យើង​បាន​ជួប​ជាមួយ​ នឹង​ខាង​គាត់​ដើម្បី​ក្តាប់​អំពី​សំណូមពរ​ហើយនឹង​សំណើរ​របស់​គាត់​ ហើយ​ឥលូវ​សំណូមពរ​នឹង​សំណើរ​របស់​គាត់​ហ្នឹង​យើង​បាន​ដាក់​ជូន​ឯកឧត្តម​អភិបាល​រាជធានី​ភ្នំពេញ​ដើម្បី​ឱ្យ​គាត់​ពិនិត្យ​..»​ ។​

​សូម​បញ្ជាក់​ថា​ប្រជា​សហគមន៍​ស្ទឹង​មាន​ជ័យ​ដែល​រក​អន្តរាគមន៍​ពី​ ស្ថាប័នរដ្ឋ​ចំនួន​២​ រួម​មាន​ ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​ និង​សាលាក្រុង​ជុំវិញ​ផែនការអភិវឌ្ឍន៍​តំបន់​មាត់​ប្រ​ទ្បា​យ​ស្ទឹង​មាន​ជ័យ​នៅ​នឹង​កន្លែង​របស់​ពួក​គេ​នោះ​ ទទួល​បាន​ផល​វិជ្ជមាន​ច្រើន​ដោយសារ​តែ​ស្ថាប័ន​ទាំង​២​សុទ្ធតែ​សន្យា​ថា​នឹង​យក​សុំ​ណូ​ម​ពរ​របស់​ពួក​គេ​ទៅ​ពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​របស់​ខ្លួន​ ៕

Share

Image
Image
Image