ភ្នំពេញ ៖ ប្រធានគណបក្សប្រឆាំងនៅកម្ពុជាបានផ្ដល់ បទសម្ភាសន៍ជាមួយវិទ្យុស្ដ្រី FM102 ថា កាបញ្ជូនលិខិតសុំអន្ដរាគមន៍ទៅអគ្គលេខាធិការអង្គការសហប្រជាជាតិ បាន គីមូន ស្នើ ឲ្យកោះប្រជុំសន្និសីទសន្ដិភាពទីក្រុងប៉ារីសឡើងវិញ គឺជាការផ្ដើមឲ្យមានក្ដីសង្ឃឹមនៅដំណាក់កាលថ្មីទៀតថា ប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្សនៅកម្ពុជាត្រូវបានស្ដារឡើងវិញ ។
ប៉ុន្ដែនៅពេលដែលសួរថាតើ ហេតុអ្វីបានជាមិនរងចាំការឆ្លើយតបពីព្រះមហាក្សត្រកម្ពុជាព្រោះគណបក្សរបស់លោកបានថ្វាយលិខិតសុំអន្ដរាគមន៍ពីរលើកហើយនោះ លោក សម រង្សី បានថ្លែងថាព្រះមហាក្សត្រមិនមានសិទ្ធិអំណាច ជួយអន្តរាគមន៍រឿងនេះទេ ។
លោកបញ្ជាក់ ទៀតថា តាមរយៈការអន្ដរាគមន៍របស់អង្គការសហប្រជាជាតិ នឹងធ្វើឲ្យខ្មែរនិងខ្មែរ មានការរួបរួមជាតិឡើវិញ ហើយលោក នឹងវិលចូលមកកម្ពុជាវិញដែរនៅពេលកាលៈទេសៈអំណោយផល ។
តែនៅពេលជាមួយគ្នានោះលោកក៏បានរិះគន់ទៅគណបក្សប្រជាជនកម្ពុជាថា កំពុងតែប្រើប្រាស់អំណាចមួយដែរលោកថា « ផ្ដាច់ការ» កំពុងតែគាបសង្កត់សិទ្ធិសេរីភាពរបស់ប្រជាជន ។ ករណីនេះលោកថា នឹងមានការផ្ដាស់ប្ដូរអំណាចរដ្ឋនៅកម្ពុជាគឺដូចទៅនឹងប្រទេសភូមា ។
វិទ្យុស្ដ្រី នឹងស្វែងរកប្រតិកម្មពីគណបក្សប្រជាជនកម្ពុជាឆ្លើយតបនូវអ្វីដែលមេបក្សប្រឆាំងស្ថិតនៅនិរទេសខ្លួនបានរិះគន់ដូចនេះ ។
តទៅនេះសូមស្ដាប់បទសម្ភាសន៍រវាងលោក នួន បូរិន អ្នកគ្រប់គ្រងព័ត៌មាននៃវិទ្យុស្ដ្រី FM102 និងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដូចតទៅនេះ៖