en     km
en     km

លោក​ សម​ រ​ង្ស៊ី​​ ៖​​ UN​​ពិត​ជា​​អាច​​ជួយ​​ស្ដារ​​លទ្ធិ​ប្រជាធិបតេយ្យ​ ​ឡើង​វិញ​​,​​ព្រះមហាក្សត្រ​​មិន​មាន​​សិទ្ធិ​​រឿង​​នេះ​​ទេ​​

Share

​ភ្នំពេញ​ ៖​ ប្រធាន​គណបក្សប្រឆាំង​នៅ​កម្ពុជា​បាន​ផ្ដល់​ បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​ស្ដ្រី​ FM102​ ថា​ កា​បញ្ជូន​លិខិត​សុំ​អន្ដរាគមន៍​ទៅ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ បាន​ គី​មូ​ន​ ស្នើ​ ឲ្យ​កោះ​ប្រជុំ​សន្និសីទ​សន្ដិភាព​ទី​ក្រុងប៉ារីស​ឡើង​វិញ​ គឺជា​ការ​ផ្ដើម​ឲ្យ​មាន​ក្ដី​សង្ឃឹម​នៅ​ដំណាក់កាល​ថ្មី​ទៀត​ថា​ ប្រជាធិបតេយ្យ​ ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ត្រូវ​បាន​ស្ដារ​ឡើង​វិញ​ ។​

samrainsy-borin

​ប៉ុន្ដែ​នៅ​ពេល​ដែល​សួរ​ថា​តើ​ ហេតុ​អ្វី​បានជា​មិន​រង​ចាំ​ការ​ឆ្លើយ​តប​ពី​ព្រះមហាក្សត្រ​កម្ពុជា​ព្រោះ​គណបក្ស​របស់​លោក​បាន​ថ្វាយ​លិខិត​សុំ​អន្ដរាគមន៍​ពីរ​លើក​ហើយ​នោះ​ លោក​ សម​ រង្សី​ បាន​ថ្លែង​ថា​ព្រះមហាក្សត្រ​មិន​មាន​សិទ្ធិ​អំណាច​ ជួយ​អន្តរាគមន៍​រឿង​នេះ​ទេ​ ។​

​លោក​បញ្ជាក់​ ទៀត​ថា​ តាម​រយៈ​ការ​អន្ដរាគមន៍​របស់​អង្គការសហប្រជាជាតិ​ នឹង​ធ្វើ​ឲ្យ​ខ្មែរ​និង​ខ្មែរ​ មានការ​រួបរួម​ជាតិ​ឡើ​វិញ​ ហើយ​លោក​ នឹង​វិល​ចូល​មក​កម្ពុជា​វិញ​ដែរ​នៅ​ពេល​កាលៈទេសៈ​អំណោយផល​ ។​

​តែ​នៅ​ពេល​ជាមួយ​គ្នា​នោះ​លោក​ក៏​បាន​រិះគន់​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា​ថា​ កំពុង​តែ​ប្រើប្រាស់​អំណាច​មួយ​ដែរ​លោក​ថា​ «​ ផ្ដាច់​ការ​»​ កំពុង​តែ​គាបសង្កត់​សិទ្ធិ​សេរីភាព​របស់​ប្រជាជន​ ។​ ករណី​នេះ​លោក​ថា​ នឹង​មានការ​ផ្ដាស់​ប្ដូរ​អំណាច​រដ្ឋ​នៅ​កម្ពុជា​គឺ​ដូច​ទៅ​នឹង​ប្រទេស​ភូមា​ ។​

​វិទ្យុ​ស្ដ្រី​ នឹង​ស្វែងរក​ប្រតិកម្ម​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ឆ្លើយ​តប​នូវ​អ្វី​ដែល​មេ​បក្ស​ប្រឆាំង​ស្ថិត​នៅ​និរទេស​ខ្លួន​បាន​រិះគន់​ដូចនេះ​ ។​

​តទៅ​នេះ​សូម​ស្ដាប់​បទ​សម្ភាសន៍​រវាង​លោក​ នួន​ បូ​រិ​ន​ អ្នកគ្រប់គ្រង​ព័ត៌មាន​នៃ​វិទ្យុ​ស្ដ្រី​ FM102​ និង​លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដូច​តទៅ​នេះ​៖

Share

Image
Image
Image