en     km
en     km

សាលា​រាជធានី​ភ្នំពេញ​រៀបចំ​ពិធី​ដង្ហែរ​ព្រះ​បរម​សារីរិកធាតុ​ ព្រះសម្មាសម្ពុទ្ធ​ទៅ​ភ្នំ​ឧត្តុ​ង​

Share

ភ្នំពេញ៖ សាលា​រាជធានី​ភ្នំពេញ​នឹង​ធ្វើ​ពិធី​ដង្ហែ​ព្រះ​បរម​សារីរិកធាតុ​ ព្រះសម្មាសម្ពុទ្ធ​ទៅ​តម្កល់​នៅ​លើ​ភ្នំ​ព្រះរាជ​ទ្រព្យ​ នា​ថ្ងៃ​ទី​ ២០​ ខែឧសភា​ ឆ្នាំ​២០១៦​ ស្អែក​នេះ​។​ នេះ​បើ​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​ ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​ ១៩​ ឧសភា​នេះ​។​

Phnom-Penh-CityHall-text
រូបសញ្ញាសាលារាជធានីភ្នំពេញ

​បើ​តាម​សេចក្តីជូនដំណឹង​ដដែល​ ក្នុង​ពិធី​ដង្ហែ​នេះ​ សាលា​រាជធានី​នឹង​កាត់​ទម្លាក់​ខ្សែកាប​ដែល​នៅ​តាម តម្រាយ​ផ្លូវ​ប៉ះពាល់​ពិធី​ដង្ហែ​ក្បូន​ ដើម្បី​ឱ្យ​ផ្លូវ​មាន​លក្ខណៈ​ធំ​ទូលាយ​ និង​ជួយ​សម្រួល​ដល់​ចរាចរណ៍​ពេល ​ធ្វើ​ក្បូន​នេះ​។​ ក្បួន​ដង្ហែរ​នឹង​ចេញពី​ព្រះ​បរមរាជវាំង​ តាម​វិ​ថី​ព្រះ​នរោត្តម​ វិ​ថី​ព្រះ​អង្គឌួង​ មហាវិថី​ព្រះ​មុនី​វង្ស​ ឆ្លងកាត់​ស្ពាន​ជ្រោយចង្វារ​ ផ្លូវជាតិ​លេខ​៦​ ឆ្លងស្ពាន​ព្រែក​តា​មា​ក់​ និង​ស្ពាន​ព្រែក​ក្តាម​ ឆ្ពោះទៅ​កាន់​ព្រះ​មហា​សក្ស​មុនី​ចេ​តី​យ៍​ភ្នំ​អដ្ឋរស្ស​។​

​លើស​ពី​នេះ​ទៀត​ សាលា​រាជធានី​តំរូវ​ឱ្យ​អាជីវករ​ ក្រុមហ៊ុន​ឯកជន​ សា្ថ​ប​ន័​រដ្ឋ​ និង​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​មាន​ខ្សែកាប​បណ្តា​យ​ទទឹង​ផ្លូវត្រូវ​កាត់​ចេញ​ និង​ពលរដ្ឋ​ដែល​ដាក់​តាំង​ ម៉ូតូ​ រថយន្ត​ និង​គ្រឿងបន្លាស់​ដែល​មាន​ត​សំ​យ៉ាប​ផ្ទះ​ នៅ​ជាប់​ចិញ្ចើម​ផ្លូវត្រូវ​រៀបចំ​រុះ​រើស​ឡើង​វិញ​ ដើម្បី​ឱ្យ​មាន​ភាព​ងាយស្រួល​ក្នុង​ក្បួន​ដង្ហែ​ព្រះ​បរម​សារីរិកធាតុ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ ៕

Share

Image
Image
Image