en     km
en     km

CNRP ​ប្ដឹង​ទៅ ​UN ​ជួយ​ស្រោចស្រង់​ប្រជាធិបតេយ្យ​កម្ពុជា​តែ​បក្ស​កាន់​អំណាច​ថា​ UN ​ស្គាល់​ល្បិច​ក្រុមប្រឆាំង​ហើយ​

Share

ភ្នំពេញ៖ គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ថ្ងៃ​ទី​ ១៧​ មេ​សា​ បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​កាន់​អគ្គលេខាធិការ​អង្គការ សហប្រជាជាតិ​ (​អ​.​ស​.​ប​)​ ដោយ​បាន​ស្នើ​សុំ​ឲ្យ​អង្គការសហប្រជាជាតិ​ ជួយ​ស្ដា​លទ្ធិប្រជាធិប តេយ្យ​ក្នុង​ប្រទេស​កម្ពុជា​ឡើង​វិញ​ ដោយ​បញ្ជាក់​ថា​ ពេល​នេះ​គណបក្សកាន់អំណាច​កំពុង​តែ​ប្រើប្រាស់​វិធី​ជា​ច្រើន​ ដើម្បី​រំលាយ​គណបក្សប្រឆាំង​។​ ក៏​ប៉ុន្ដែ​បក្ស​កាន់​អំណាច​ថា​ ព្រោះតែ​បក្ស​ប្រឆាំង​ខ្លួនឯង​ធ្វើ​ខុស ច្បាប់​ទើប​បង្ក​ឲ្យ​មានការ​ចាប់ខ្លួន​ មិនមែន​គណបក្សកាន់អំណាច​គាបសង្កត់​នោះ​ទេ​។​ តែ​អ្នកវិភាគ​យល់​ថា​ អ្នក នយោបាយ​នៅ​កម្ពុជា​តែង​ប្រកាន់​វប្បធម៌​គុំ​គួ​ន​គ្នា​ដែល​ជា​ទ​ង្វើ​មិនល្អ​។

 

Un-cnrp
រូបសញ្ញាគណបក្សសង្គ្រោះជាតិ និង រូបសញ្ញាអង្គការសហប្រជាជាតិ

​លិខិត​របស់​គណបក្សប្រឆាំង​ ដែល​មាន​តំណាងរាស្ត្រ​ចំនួន​៥៥​រូប​ចុះហត្ថលេខា​ បាន​ដាក់​ជូន​ទៅ​លោក​ បាន​ គី​មូ​ន​ អគ្គលេខាធិការ​នៃ​អង្គការសហប្រជាជាតិ​ (​អ​.​ស​.​ប​)​ គឺ​មាន​សេចក្ដី​ទទូច​ឲ្យ​លោក​ គី​មូ​ន​ រួម​និង​ប្រទេស​ជា​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​ ជួយ​អន្ដរាគមន៍​ស្រោចស្រង់​ដល់​ការ​គោរព​សិទ្ធិ​មនុស្ស​កម្ពុជា​ដែល​កំពុង​រង​ការ​គំរាមកំហែង​។​

លិខិត​នេះ​បាន​បញ្ជាក់​បន្ថែម​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់​អំណាច​សព្វថ្ងៃ​ បាន​ប្រើប្រាស់​ស្ថាប័ន​សំខាន់​ទាំង​បី​របស់​ប្រទេស​ រួម​មាន​  អង្គការនីតិប្បញ្ញត្តិ​  នីតិប្រតិបត្តិ​ និង​តុលាការ​ ដោយ​យក​ទៅ​ប្រើប្រាស់​ជា​គំនៀប​ក្នុង​បំណង​រំលាយ​គណបក្សប្រឆាំង​។​

​ជា​ការ​ឆ្លើយ​តប​លោក​ សុខ​ ឥ​សាន្ដ​ អ្នកនាំពាក្យ​គណបក្សកាន់អំណាច​បាន​ទាត់​ចោលការ​រៀបរាប់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​លោក​ថា​ ទាំងនេះ​មិនមែន​ជា​ការ​ពិត​ឡើយ​។​

​លោក​ សុខ​ ឥ​សាន្ដ​ បង្ហាញ​សុទិដ្ឋិនិយម​ថា​ អង្គការសហប្រជាជាតិ​មិន​មាន​ពេល​មក​យកចិត្ដទុកដាក់​ក្នុង​ការ​ដោះស្រាយ​រឿង​ផ្ទៃក្នុង​របស់​ប្រទេស​កម្ពុជា​ទេ​ ព្រោះ​រឿង​ដែល​គណបក្សប្រឆាំង​លើក​ឡើង​គឺ​សុទ្ធតែ​ខុស​ពី​ការ​ពិត​។​

sok-Insan
លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដែលបក្សនេះបានកាន់អំណាចតាំងពីឆ្នាំ ១៩៨៥ មក

អ្នកនាំពាក្យ​រូប​នេះ​ក៏​បាន​បញ្ជាក់​ទៀត​ថា​ គណបក្សប្រឆាំង​គួរតែ​មើល​លើ​តួនាទី​របស់​ស្ថាន​ប័ន​រដ្ឋ​ទាំងនោះ​ឲ្យ​បាន​ច្បាស់លាស់​ជា​មុន​សិន​ចាំ​ធ្វើការ​ចោទប្រកាន់​លើ​បក្ស​កាន់​អំណាច​ ។​ លោក​ថា​ស្ថាប័ន​ទាំងនោះ​គឺ​ធ្វើការ​តាម​នីតិវិធី​ច្បាប់​គឺ​មិន​ធ្វើ​តាម​ការ​បញ្ជា​របស់​បក្ស​ប្រជាជន​កម្ពុជា​ឡើយ​។​

​លោក​ សុខ​ ឥ​សាន្ដ​៖«​រាល់​បញ្ហា​ដែល​គាត់​លើក​ឡើង​ទៅ​ពិតទូល​អង្គការសហប្រជាជាតិ​នោះ​គឺ​មិន​ដូច​អ្វី​ដែល​គាត់​(CNRP)​ ក្រុម​គាត់​និ​យ​យា​ថា​ស្ថានការណ៍​នយោបាយ​ឡើង​កម្ដៅ​ដោយសារ​គណបក្សកាន់អំណាច​គាប​ស​ង្គ​ត់​នោះ​គឺ​មិន​ពិត​ទេ​»​។​

​ចំ​ណែ​លោក​បណ្ឌិត​ មាស​ នី​ អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍន៍​សង្គម​យល់​ថា​ ការ​ផ្ញើ​លិខិត​ដែល​រៀបរាប់​ពី​ផល​លំបាក​របស់​បក្ស​ប្រឆាំង​ និង​ ការ​គោរព​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ទៅ​អង្គការសហប្រជាជាតិ​ពេល​នេះ​ គឺ​មិន​ខុសឆ្គង​អ្វី​នោះ​ទេ​។​

លោក​ មាស​ នី​ បន្ដ​ថា​ ថ្វីបើ​ពេល​នេះ​គណបក្ស​សង្គ្រោះ​ជាតិ​សរសេរ​លិខិត​ទៅ​កាន់​អង្គការសហប្រជាជាតិ​ ប្រាប់​ពី​ស្ថានភាព​ក្នុង​ប្រទេស​កម្ពុជា​ក៏​ពិតមែន​ ប៉ុន្ដែ​រូប​លោក​ក៏​មិន​ប្រាកដ​ថា​អាច​នឹង​ផ្ដោត​ក្ដី​សង្ឃឹមលើ​អង្គការសហប្រជាជាតិ​បាន​កម្រិត​ណា​នោះ​ទេ​។​ លោក​ថា​ កន្លង​មក​ក៏​មានការ​ថ្លែងការណ៍​រួម​របស់​ក្រុម​អង្គការ​អន្ដរជាតិ​មួយ​ចំនួន​ឲ្យ​គណបក្សកាន់អំណាច​បញ្ឈប់​ការ​គៀប​ស​ង្គ​ត់​គណបក្សប្រឆាំង​ដែរ​ក៏​ប៉ុន្ដែ​នៅ​តែ​មិន​បាន​លទ្ធផល​។​លោក​ មាស​ នី​៖«​អ​ញ្ចឹ​ង​រឿង​នេះ​វា​អាស្រ័យ​ទៅ​លើ​ស្ថានភាព​ប្រ​សិន​ស្ថានភាព​ក្នុងស្រុក​ធូរស្រាល​ការ​ប្ដឹងផ្ដល់​អាច​នឹង​ឈប់​ដែរ​ ក៏​ប៉ុន្ដែ​បើ​ស្ថានភាព​នៅ​តែ​តានតឹង​នោះ​អាច​នឹង​មានទណ្ឌ​កម្ម​ផ្សេងៗ​លេចឡើង​ពី​អន្ដរជាតិ​មិន​ខាន​»​។​

​យ៉ាងណា​ក៏​ដោយ​ ក៏​ថ្ងៃ​ពុធ​ទី​១៨​ ឧសភា​ ក្នុង​បទ​សម្ភាសន៍​ខ្លី​មួយ​ជាមួយ​វិទ្យុ​ស្ត្រី​ FM​ 102​  លោក​ សុខ​ ឥ​សាន្ត​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​និយាយ​ថា​ ទ្វារ​របស់​គណបក្សកាន់អំណាច​នៅ​តែបើ​ចំហ​ជូន​គណបក្ស​ សង្គ្រោះ​ជាតិ​ដើម្បី​ចរចា​ ស្វែងរក​អ្វី​ដែល​ជា​ក្តី​ព្រួយបារម្ភ​របស់​បក្ស​ប្រឆាំង​នេះ​។​

​តែ​សូម​រំលឹក​ថា​លិខិត​របស់​ CNRP​ ផ្ញើ​ទៅ​លោក​ បាន​ គី​មូ​ន​ ធ្វើ​ឡើង​បន្ទាប់​ពី​ CNRP​សុំ​អន្តរាគមន៍​ទៅ​ព្រះមហាក្សត្រ​ចំនួន​ ២​ដង​ដែល​មក​ទល់​ពេល​នេះ​ តែ​មិន​ទាន់​មានការ​ឆ្លើយ​តប​៕​

Share

Image
Image
Image