ភ្នំពេញ ៖ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ គ្រោងនឹងធ្វើបាតុកម្ម ដើម្បីទាមទារឲ្យមានការដោះលែងមន្ត្រីសមាគមអាដហុកចំនួន៤រូប និងអគ្គលេខាធិការរង គ.ជ.ប មួយរូប ដែលបាតុកម្មនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៩ខែកក្កដា ឆ្នាំ២០១៦ខាងមុខ ។
ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យរូបនេះ បានដាក់លិខិតស្នើសុំធ្វើបាតុកម្មទៅសាលារាជធានីភ្នំពេញកាលពីថ្ងៃទី១៨ឧសភា រួចហើយ ដែលក្នុងលិខិតនោះ បានបញ្ជាក់ទីតាំងធ្វើនៅទីលានប្រជាធិបតេយ្យ និងមានអ្នកចូលរួមចំនួន២០០នាក់ ។
ចំពោះបាតុកម្មនេះ លោក ម៉ម សូណង់ដូ បញ្ជាក់ថា ប្រសិនបើរដ្ឋាភិបាលមិនអនុញ្ញាតឱ្យក្រុមលោក ធ្វើបាតុកម្មទេ នោះមានន័យថា រដ្ឋាភិបាលមានបំណងអាក្រក់ មិនព្រមរកយុត្តិធម៌ជូនពលរដ្ឋរបស់ខ្លួន ។
ដើម្បីជ្រាបលម្អិត អំពីការធ្វើបាតុកម្មរបស់លោក ម៉ម សូណង់ដូ ជាបន្តសូមអញ្ជើញស្តាប់បទសម្ភាសន៍រវាងលោក ទួន សុផល ជាមួយលោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ដូចតទៅ៖