en     km
en     km

បទ​សម្ភាសន៍​ ៖​ ​លោក ​ម៉​ម​ ​សូណ​ង់​ដូ​​ គ្រោង​​ធ្វើ​​បាតុ​កម្ម​​ទាម​ទារ​​អោយ​​ដោះ​​លែង​​មន្ត្រី​​អា​ដ​ហុ​ក​​ និង​​មន្ត្រី​ គ.ជ​.ប​

Share

​ភ្នំពេញ ៖ ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​ លោក​ ម៉​ម​ សូណ​ង់​ដូ​ គ្រោង​នឹង​ធ្វើ​បាតុកម្ម​ ដើម្បី​ទាមទារ​ឲ្យ​មានការ​ដោះ​លែង​មន្ត្រី​សមាគម​អា​ដ​ហុ​ក​ចំនួន​៤​រូប​ និង​អគ្គលេខាធិការ​រង​ គ​.​ជ​.​ប​ មួយ​រូប​ ដែល​បាតុកម្ម​នេះ​ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៩​ខែកក្កដា​ ឆ្នាំ​២០១៦​ខាង​មុខ​ ។​

Momsonungdo
លោក​ ម៉​ម​ សូណ​ង់​ដូ។ រូបភាពពី៖ Facebook គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ BSDP

​ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​រូប​នេះ​ បាន​ដាក់​លិខិតស្នើ​សុំ​ធ្វើ​បាតុកម្ម​ទៅ​សាលា​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​១៨​ឧសភា​ រួច​ហើយ​ ដែល​ក្នុង​លិខិត​នោះ​ បាន​បញ្ជាក់​ទីតាំង​ធ្វើ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ និង​មាន​អ្នកចូលរួម​ចំនួន​២០០​នាក់​ ។​​

​ចំពោះ​បាតុកម្ម​នេះ​ លោក​ ម៉​ម​ សូណ​ង់​ដូ​ បញ្ជាក់​ថា​ ប្រសិនបើ​រដ្ឋាភិបាល​មិន​អនុញ្ញាត​ឱ្យ​ក្រុម​លោក​ ធ្វើ​បាតុកម្ម​ទេ​ នោះ​មាន​ន័យ​ថា​ រដ្ឋាភិបាល​មាន​បំណង​អាក្រក់​ មិន​ព្រម​រក​យុត្តិធម៌​ជូន​ពលរដ្ឋ​របស់​ខ្លួន​ ។​​

​ដើម្បី​ជ្រាប​លម្អិត​ អំពី​ការ​ធ្វើ​បាតុកម្ម​របស់​លោក​ ម៉​ម​ សូណ​ង់​ដូ​ ជា​បន្ត​សូម​អញ្ជើញ​ស្តាប់​បទ​សម្ភាសន៍​រវាង​លោក​ ទួន​ សុផល​ ជាមួយ​លោក​ ម៉​ម​ សូណ​ង់​ដូ​ ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​ ដូច​តទៅ​៖

Share

Image
Image
Image