en     km
en     km

តុលាការ​សម្រេច​ជំនុំជម្រះ​ករណី​រឿង​ លោក​ រ៉ុ​ង​ ឈុ​ន​ ដែល​គេ​ថា​សំនុំរឿង​នេះ​បាន​ព្យួរ​ចោល​ហើយ​នោះ​

Share

ភ្នំពេញ៖ សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​សម្រេច​ប​ញ្ចូ​ន​សំនុំរឿង​ជំនុំ​ជ​ម្រៈ​ករណី​លោក​ រ៉ុ​ង​ ឈុ​ន​ ដឹកនាំ​កម្មករ​តវ៉ា​ទាមទារ​ប្រាក់ខែ​សមរម្យ​នៅ​លើ​ផ្លូវ​វេ​ង​ស្រេង​ កាលពី​ឆ្នាំ​ ២០១៤​ ដែល​លោក​ រ៉ុ​ង​ ឈុ​ន​ អតីត​ប្រធាន​សហជីព​ និង​ជា​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ ហើយ​បច្ចុប្បន្ន​ជា​សមាជិក​ គ​ ជ​ ប​ ។​

Rung-chun
លោក រ៉ុង ឈុន កំពុងតវ៉ាក្នុងយុទ្ធនាការទាមទារប្រាក់ខែជូនគ្រូបង្រៀន កាលពីគ្រាកន្លងទៅ

​នៅ​ក្នុង​លិខិត​ជូនដំណឹង​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចុះ​តាំង​ថ្ងៃ​ទី​ ២៦​ ខែមេសា​ ឆ្នាំ​២០១៦​ ដែល​វិទ្យុ​ស្ត្រី​ទើប​ទទួល​បាន​បញ្ជាក់​ថា​ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក​ សាន​ សុ​ផាត​ បាន​សម្រេច​ប​ញ្ចូ​ន​សំណុំរឿង​ជំនុំជម្រះ​ករណី​លោក​ រ៉ុ​ ឈុ​ន​ ជា​ជន​ត្រូវ​ចោទ​ក្នុង​រឿង​ព្រហ្មទណ្ឌ​កាល​គ្រានោះ​ លោក​ រ៉ុ​ង​ ឈុ​ន​ នៅ​ជា​ប្រធាន​សហជីព​ធ្វើ​បាតុកម្ម​ទារ​ទារ​ការ​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​ ។​

ប៉ុន្តែ​ក្នុង​លិខិត​ជូនដំណឹង​នោះ​ ពុំ​បាន​បញ្ជាក់​ពី​ពេលវេលា​ជាក់លាក់​ថា​នឹង​ជំនុំ​ជ​ម្រៈ​នៅ​ពេល​ណា​នោះ​ទេ​។​ ​លោក​ រ៉ុ​ង​ ឈុ​ន​  បាន​បញ្ជាក់​ថា​ លោក​ពិតជា​ទទួល​បាន​លិខិត​ជូនដំណឹង​នេះ​មែន​។​ លោក​យល់​ថា​ តុលាការ​សម្រេច​ប​ញ្ចូ​ន​សំនុំរឿង​ជំនុំ ជម្រះ​ឡើង​វិញ​នេះ​ គឺជា​កា​រប​ន្ទុ​ច​បង្អាក់​ការ​បំពេញការងារ​របស់​លោក​នៅ​ក្នុង​ស្ថាន​ប័ន​ គ​.​ជ​.​ប​ ។​ ​លោក​ រ៉ុ​ង​ ឈុ​ន​ មាន​ប្រសាសន៍​ថា៖​«​តាម​ការ​ពិត​ទៅ​នៅ​ក្នុង​សង្គម​កម្ពុជា​យើង​ យើង​តែងតែ​ឃើញ​ រឿង​ជា​បន្តបន្ទាប់​ហើយ​ខុស​ទៅ​និង​នីតិវិធី​ គ្រាន់​ធ្វើ​ ដើម្បី​ជា​រំខាន់​ដល់​ការងារ​របស់​យើង​នោះ​បាទ​»​។​

​ចំណែក​លោក​ គល់​ បញ្ញា​ នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​នៅ​កម្ពុជា​ ហៅ​ថា​ ខុ​ម​ ហ្វ្រែ​ល​ មាន​ប្រសាសន៍​ថា​ ការ​សម្រេច​ប​ញ្ចូ​ន​សំនុំរឿង​ជំនុំជម្រះ​ករណី​លោក​ រ៉ុ​ង​ ឈុ​ន​ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ពេល​នេះ​ គឺជា​ការ​គំរាមកំហែង​ដល់​សុ​វត្តិភាព​ និង​ការ​បំពេញភារកិច្ច​របស់​លោក​រ៉ុ​ង​ឈុ​ន​នៅ​ក្នុង​ស្ថាប័ន​ គ​.​ជ​.​ប​ អាច​នឹង​ធ្វើ​ឱ្យ​ស្ថាប័ន​នេះ​មិន​ឯករាជ្យ​និង​អ​ព្យា​ក្រឹត្យ​។​ ​លោក​ គល់​ បញ្ញា​ ៖«​ប៉ះពាល់​សុវត្ថិភាព​ បង្កើត​ការ​ភ័យ​ខ្លាច​ដល់​សមាជិក​គ​.​ជ​.​ប​ មិន​ស្រប​ទៅ​និង​ច្បាប់​គ​.​ជ​.​ប​។​ ច្បាប់​គ​.​ជ​.​ប​ថា​ នៅ​កំឡុង​គាត់​ធ្វើការ​សមាជិក​ គ​.​ជ​.​ប​ មិន​ត្រូវ​ទទួល​ការ​បំភិតបំភ័យ​គម្រាម​គំ​ហែង​ ហើយ​រឿង​ធំ​គឺ​ធានា​ភាព​ឯករាជ្យ​ភាព​របស់​គាត់​»​​។​

​កាលពី​ឆ្នាំ​ ២០១៤​ កន្លង​ទៅ​លោក​ រ៉ុ​ង​ ឈុ​ន​ ដែល​កាលនោះ​លោក​ជា​ប្រធាន​សមាគម​គ្រូបង្រៀន​ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ចេញ​ដីការ​ហៅ​មក​បំភ្លឺ​ ជុំវិញ​ករណី​លោក​ដឹកនាំ​កម្មករ​ទាមទារ​ប្រាក់​ជូន​កម្មករ​នៅ​ក្នុង​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់​នៅ​កម្ពុជា​។​ ប៉ុន្តែ​សំនុំរឿង​នេះ​ បាន​ស្ងប់​ ឬ​គេ​ហៅ​ថា​ព្យួរ​ចោល​បន្ទាប់​ពី​មាន​ដំណោះស្រាយ​នយោបាយ​រួម​គ្នា​នៅ​ថ្ងៃ​ទី​ ២២​ ក​ក្ដ​ដា​ ៕​

Share

Image
Image
Image