en     km
en     km

CNRP​ ៖​ លោក​ កឹ​ម​ សុខា​ នៅ​តែ​មិន​ចូល​បំភ្លឺ​តាម​ដីកាកោះ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ឡើយ​

Share

​ភ្នំពេញ ៖ ព្រះរាជអាជ្ញា​រង​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក​ សៀង​ សុខ​ បាន​ចេញ​ដីកា​កោះហៅ​លោក​ កឹ​ម​ សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ឱ្យ​ចូល​បំភ្លឺ​ជា​លើក​ទី​២​ ពាក់ព័ន្ធ​នឹង​អំពើ​សញ្ចារ​កម្ម​ នៅ​ថ្ងៃ​ទី​ ២៦​ខែឧសភា​ ឆ្នាំ​២០១៦​ ។​ នេះ​បើ​តាម​ដីកាកោះ​ ចុះ​ថ្ងៃ​ទី​១៧​ខែឧសភា​ ។​ កញ្ញា​ ប៉ូ​ សា​គុន​ លម្អិត​ព័ត៌មាន​នេះ​៖

 

Kem-sokha18
ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ លោក កឹម សុខា

​នេះ​ជា​លើក​ទី​២​ហើយ​ ដែល​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចេញ​ដីកា​កោះហៅ​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ឱ្យ​ចូលខ្លួន​បំភ្លឺ​ ពាក់ព័ន្ធ​នឹង​សំនុំរឿង​សញ្ចារ​កម្ម​ តាម​ពាក្យបណ្តឹង​របស់​កញ្ញា​ ខុ​ម​ ចាន់​ដា​រា​ទី​ ហៅ​ស្រី​ មុំ​ ។​ ​បើ​តាម​ដីកា​រកោះ​ លោក​ កឹ​ម​ សុខា​ ត្រូវ​តែ​ចូល​ទៅ​ដល់​សាលាដំបូង​រាជធានី​ភ្នំពេញ​ឱ្យទាន់​ពេល​ នៅ​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២៦​ខែឧសភា​ ។​

​ឆ្លើយ​តប​ទៅ​និង​ដីកា​នេះ​ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ យឹ​ម​ សុវណ្ណ​ បញ្ជាក់​ជា​ថ្មី​ទៀត​ថា​ លោក​ កឹ​ម​ សុខា​ នឹង​មិន​ចូល​ទៅ​បំភ្លឺ​នៅ​តុលា​តាម​ដីកា​កោះហៅ​របស់​ព្រះរាជអាជ្ញា​រង​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក​ សៀង​ សុខ​ នោះ​ទេ​ដោយ​លោក​បញ្ជាក់​ថា​ លោក​ កឹ​ម​ សុខា​ មិន​បាន​ ប្រព្រឹត្ត​កំហុស​អ្វី​ឡើយ​ ។​

​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​ មិន​មានការ​ព្រួយបារម្ភ​ ថា​នឹង​មានការ​ចាប់​ ខ្លួន​ លោក​ កឹ​ម​ សុខា​ ក្រោយ​ពី​លោក​មិន​ចូល​ទៅ​បំភ្លឺ​ នៅ​តុលាការ​នោះ​ទេ​ព្រោះ​លោក​ កឹ​ម​ សុខា​ នៅ​មាន​អ​ភ័​ឯកសិទ្ធិ​នៅឡើយ​ ។​

​ដូច​គ្នា​នេះ​ដែរ​ លោក​មេធាវី​ គង់​ សំ​អុ​ន​ មាន​ប្រសាសន៍​ថា​ បើ​ទោះបីជា​លោក​ កឹ​ម​ សុខា​ មិន​ចូល​ទៅ​បំភ្លឺ​នៅ​ តុលាការ​ជា​លើក​ទី​២​នេះ​ក្តី​ ក៏​តុលាការ​មិន​អាច​ចាប់ខ្លួន​លោក​បាន​ដែរ​ លុះណាតែ​ លោក​ កឹ​ម​ សុខា​ ត្រូវ​បាន​ដក​អភ័យឯកសិទ្ធិ​ជា​មុន​សិន​ ។​ «​ ការ​ពិត​បើសិនជា​ករណី​ប្រជាពលរដ្ឋ​សាមញ្ញ​ តុលាការ​អាច​ចេញ​លិខិត​នាំ​ខ្លួន​ បើសិនជា​ក្នុង​ករណី​ ដែល​គេ​កោះ​ធម្មតា​ មិន​ចូលខ្លួន​ ។​ ប៉ុន្តែ​ដោយឡែក​លោក​ កឹ​ម​ សុខា​ គាត់​ជា​អ្នកតំណាង​រាស្ត្រ​ ចឹ​ង​គាត់​មាន​អភ័យឯកសិទ្ធិ​សភា​ ដែល​អាច​ការពារ​ពី​ការ​ចាប់ខ្លួន​ ឬ​ក៏​នាំ​ខ្លួន​បែប​ណឹ​ង​ ចឹ​ង​ការ​ចោទ​ ប្រកាន់​ដែល​អាច​ធ្វើ​ទៅ​បាន​ ទាល់តែ​ដក​អភ័យឯកសិទ្ធិ​ជា​មុន​សិន​»​ ។​

​ពាក់ព័ន្ធ​នឹង​អំពើ​សញ្ចារ​កម្មនេះ​ លោក​មេធាវី​ មិន​ហ៊ាន​និយាយ​ថា​ តើ​លោក​ កឹ​ម​ សុខា​ អាច​នឹង​បាត់បង់​អភ័យឯកសិទ្ធិ​ ឬ​យ៉ាងណា​នោះ​ទេ​ តែ​លោក​ថា​ការ​ដក​អភ័យឯកសិទ្ធិ​តំណាងរាស្ត្រ​ណាមួយ​ ត្រូវ​តែ​មាន​សំលេង​គាំទ្រ​ជាក់លាក់​ និង​មាន​ចំនួន​ច្រើន​ ។​

​សូម​បញ្ជាក់​ថា​ សាលាដំបូង​រាជធានី​ភ្នំពេញ​ ធ្លាប់​បាន​ចេញ​ដីកា​កោះហៅ​ លោក​ កឹ​ម​ សុខា​ ម្តង​រួច​មក​ហើយ​ ពាក់ព័ន្ធ​នឹង​អំពើ​សញ្ចារ​កម្មនេះ​ កាលពី​ថ្ងៃ​ទី​ ០៦​ខែឧសភា​ ឱ្យ​ចូល​បំភ្លឺ​ នៅ​ថ្ងៃ​ទី​១៧​ឧសភា​ម្សិលមិញ​នេះ​ តែ​លោក​ កឹ​ម​ សុខា​ មិន​បាន​ចូលខ្លួន​បំភ្លឺ​តាម​ ដីកាកោះ​នេះ​ឡើយ​ ៕

 

Share

Image
Image
Image