en     km
en     km

ទឹក​ជំនន់​​នៅ​​ស្រី​​លង្កា​​ សម្លាប់​​មនុស្ស​​ ជាង​​១០​​នាក់

Share

អន្តរជាតិ ៖ ​ទឹកជំនន់​និង​ការ​បាក់​ស្រុត​ដី​នៅ​ប្រទេស​ស្រី​លង្កា​ បាន​បណ្ដាល​ឲ្យ​មនុស្ស​១៣០​ពាន់​នាក់​បាន​រត់​ចោល​លំនៅ​ស្ថាន​និង​យ៉ាងតិច​មនុស្ស​១១​នាក់​បាន​ស្លាប់​ ។​

India-water
រូបភាពពី ៖ Reuters​

​ពួក​មន្ដ្រី​គ្រប់គ្រង​គ្រោះ​មហន្ដរាយ​នៃ​ប្រទេស​ស្រី​លង្កា​ បាន​និយាយ​ថា​គេ​បាន​បញ្ជូន​កងទ័ព​ទៅ​កាន់​តំបន់​នោះ​ដើម្បី​ជួយ​សង្គ្រោះ​មនុស្ស​ ដែល​កំពុង​ជាប់ផុង​ដោយសារ​តែ​ការ​បាក់​ស្រុត​ដី​ ។​​

​កាលពី​ឆ្នាំ​២០១៤​បាតុភូត​ដូចនេះ​បាន​កើតឡើង​ដោយ​ ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​១៦​នាក់​និង​ជាង​១០០​នាក់​បាន​បាត់​ខ្លួន​មក​ដល់​ពេល​នេះ​ ។​​

​តាម​សេចក្ដីរាយការណ៍​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉ូ​ទ័​រ​ បាតុភូត​បាក់​ស្រុត​ដី​និង​ទឹកជំនន់​នៅ​ពេល​នេះ​គឺ​អាក្រក់​ដូច​ឆ្នាំ​២០១០​ ដែល​វា​បាន​ប៉ះទង្គិច​ដល់​ស្រុក​ចំនួន​១៩​ស្រុក​ និង​បណ្ដាល​ឲ្យ​លំនៅ​ដ្ឋា​ន​រាប់រយ​ខ្នង​បាក់​ស្រុត​ និង​បំផ្លាញ​ ៕​ ប្រភព​:​ Reuters​

Share

ព័ត៌មានទាក់ទង

Image