en     km
en     km

តុលាការ​​កោះ​ហៅ​​ លោក​ ​កឹ​ម​ ​សុខា​ ​អោយ​​ចូល​​បំភ្លឺ​​ជា​​លើក​​ទី​២​​ នៅ​​ថ្ងៃ​​ទី​​២៦​​ឧសភា​​ ពាក់ព័ន្ធ​​នឹង​​អំ​ពើ​​សញ្ចារ​​កម្ម​

Share

ភ្នំពេញ ៖ ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ កឹ​ម​ សុខា​ ត្រូវ​បាន​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក​ សៀង​ សុខ​ កោះហៅ​ឱ្យ​ចូល​បំភ្លឺ​ជា​លើក​ទី​ ២​ ពាក់ព័ន្ធ​នឹង​អំពើ​សញ្ចារ​កម្ម​ នៅ​ថ្ងៃ​ទី​ ២៦​ខែឧសភា​ ឆ្នាំ​២០១៦​ វេលា​ម៉ោង​ ៩:​ ០០​ ខាង​មុខ​ ។​ នេះ​បើ​តាម​ដីកាកោះ​ ចុះ​ថ្ងៃ​ទី​ ១៧​ខែឧសភា​ ។​

 

kem-sokha
ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ កឹ​ម​ សុខា


​ការ​កោះហៅ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ឱ្យ​ចូល​បំភ្លឺ​នេះ​ ធ្វើ​ឡើង​តាម​ពាក្យបណ្តឹង​របស់​កញ្ញា​ ខុ​ម​ ចាន់​ដា​រា​ទី​ ហៅ​ស្រី​មុំ​ ។​

​សូម​បញ្ជាក់​ថា​ សាលាដំបូង​រាជធានី​ភ្នំពេញ​ ធ្លាប់​បាន​ចេញ​ដីកា​កោះហៅ​ លោក​ កឹ​ម​ សុខា​ ម្តង​រួច​មក​ហើយ​ កាលពី​ថ្ងៃ​ទី​ ០៦​ខែឧសភា​ ឱ្យ​ចូល​បំភ្លឺ​សំនុំរឿង​នេះ​ នៅ​ថ្ងៃ​ទី​ ១៧​ឧសភា​ តែ​លោក​ កឹ​ម​ សុខា​ មិន​បាន​ចូលខ្លួន​បំភ្លឺ​តាម​ដីកាកោះ​នេះ​ឡើយ​ ៕

Share

Image
Image
Image