loader

ក្រសួង​​ធនធានទឹក​ ៖​ ទំនប់​អាង​ទឹក​តា​កុយ​ ខេត្តកំពង់ឆ្នាំង​ សម្រេច​បាន​ ៩០​ ភាគរយ​ហើយ​

​ភ្នំពេញ ៖ គិត​ត្រឹម​ថ្ងៃ​ទី​១៨​ខែឧសភា​ ឆ្នាំ​២០១៦​ នេះ​ដំណើរការ​ជួសជុល​ឡើង​វិញ​នូវ​ទំនប់​អាង​ទឹក​តា​កុយ​ ស្ថិត​នៅ​ក្នុង​ឃុំ​ព្រៃ​គ្រី​ ស្រុក​ជល​គិរី​ ខេត្តកំពង់ឆ្នាំង​ សម្រេច​លទ្ធផល​បាន​ប្រមាណ​ ៩០​ ភាគរយ​ហើយ​ ។​ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវ​របស់​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ ។​

taku-road
រូបភាពពី៖ Facebook ក្រសួង​ង​ធនធានទឹក

​​ទំនប់​អាង​ទឹក​តា​កុយ​ ត្រូវ​បាន​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ បើក​ការដ្ឋាន​ជួសជុល​ឡើង​វិញ​ កាលពី​ថ្ងៃ​ទី​០១​ខែកុម្ភៈ​ ឆ្នាំ​២០១៦​ ដោយ​មាន​ទំហំ​ការងារ​ ៖​ ជួសជុល​ទំនប់​អាង​ទឹក​ ប្រវែង​ ១.០៥០​ ម៉ែត្រ​,​ សាងសង់​សំណង់​បេតុង​តួ​ទំនប់​ ប្រវែង​ ១.០៥០​ ម៉ែត្រ​,​ បេតុង​ជើងទេរ​ ប្រវែង​ ១.៧៧០​ ម៉ែត្រ​ ។​​

​ការដ្ឋាន​នេះ​ គ្រោង​នឹង​បញ្ចប់​នៅ​អំឡុង​ខែមិថុនា​ ឆ្នាំ​ ២០១៦​ ខាង​មុខ​ ។​​

​ក្រោយ​ពេល​ជួសជុល​រួច​ អាង​ទឹក​តា​កុយ​ នឹង​មាន​លទ្ធភាព​ស្តុក​ទឹកបាន​ប្រមាណ​ ៩.០០០.០០០​ ម៉ែត្រគូប​ សម្រាប់​បម្រើ​ឱ្យ​ការ​ស្រោចស្រព​លើ​ផ្ទៃដី​ដំណាំ​ស្រូវប្រាំង​ ចំនួន​ ៨៦០​ ហិ​កតា​ និង​ដំណាំ​រួម​ផ្សំ​ ចំនួន​ ២០​ ហិ​កតា​ ៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ការស្វែងយល់ពីជំងឺមហារីកមាត់ស្បូន!

ការស្វែងយល់ពីជំងឺមហារីកមាត់ស្បូន!

ថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣

តាមរបាយការណ៍របស់ទីភ្នាក់ងារអន្តរជាតិស្រាវជ្រា[...]

ស្រ្តីគួរស្វែងយល់ពីមូលហេតុនិងវិធីការពារទារកកើតមិនគ្រប់ខែ

ការសម្រាលកូនមិនគ្រប់ខែ ជាបញ្ហាចោទមួយ ក្នុងចំណ[...]

ផលប៉ះពាល់នៃផ្សែងនិងក្លិនបារីចំពោះស្រ្តីមានផ្ទៃពោះនិងគភ៌ក្នុងផ្ទៃ

  ការជក់បារីបង្កផលអវិជ្ជមានច្រើនណាស់ចំពោ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x