en     km
en     km

សេចក្តី​កែតម្រូវ​ខ្លឹមសារព័ត៌មាន​

Share

ភ្នំពេញ៖ ​គេហទំព័រ​ព័ត៌មាន​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា​សូម​ធ្វើការ​កែតម្រូវ​ខ្លឹមសារ​នៃ​អត្ថបទ​ ដែល​បាន​ដក​​ស្រង់​​​មាន​​ចំ​ណង​​ថា ​«​លោក​ សួន​ សេរីរ​ដ្ឋា​ និង​លោក​ ខឹ​ម​ វាសនា​ អំពាវនាវ​កុំឱ្យ​អ្នកនយោបាយ​លូក​ដៃ​​​រឿង​​កញ្ញា​​​ស្រី​មុំ​​»​ ដែ​ល​ខ្លឹម​សារ​​គឺ​លោក​​ទាំង​​ពីរ​​អំពាវ​នាវ​​ឱ្យ​អ្នក​នយោ​បាយ​កុំ​​លូក​ដៃ​​រឿង​កញ្ញា​​ស្រី​មុំ​ ដែល​​បា​ន​ផ្សាយ​​កា​លពី​​ថ្ងៃ​​អាទិត្យ ទី​ ១៥​ ​ខែ​ឧសភា​ ​ឆ្នាំ​ ​២០១៦​ ។​​

​លោក​ សួន​ សេរីរ​ដ្ឋា​ ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ បាន​បដិសេធ​ថា​ លោក​មិន​បាន​និយាយ​ពាក្យ​នេះ​ទេ​។​ លោ​ក​​​បាន​បញ្ជាក់​ថា​ សារ​នៅ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​គឺ​និយាយ​ស​ម្តៅ​ទៅ​លើ​ការ​មិន​លូកលាន់​ចូល​រច​នា​ស​ម្ព័ន្ធ​របស់​គណបក្ស​នយោបាយ​ផ្សេង​តែ​ប៉ុណ្ណោះ​ មិន​មាន​ពាក់ព័ន្ធ​នឹង​ការ​អំពាវនាវ​ដល់​អ្នកនយោបាយ​ផ្សេង​ ហើ​យ​​ក៏​មិន​មាន​ពាក់ព័ន្ធ​នឹង​រឿងស្រី​មុំ​ដែរ​។​

​ដោយឡែក​អគ្គលេខាធិការ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ លោក​ កូវ​ គា​ បាន​បដិសេធ​ចំពោះ​ការ​ផ្សាយ​អត្ថបទ​នេះ​ដែរ​ ។​ លោក​បាន​បញ្ជាក់​ប្រាប់​អ្នក​យក​ព័ត៌មាន​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា​នៅ​ថ្ងៃនេះ​ថា​ លោក​ ខឹ​ម​ វាសនា​ ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​បាន​សរសេរ​នៅ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​លោក​ថា​ «​តើ​លោក​ កឹ​ម​ សុខា​ គួរតែ​លាលែង​ពី​តំណែង​ដែរ​ឬទេ​?​ »​ លោក​បាន​និយាយ​ថា​ មិនមែន​ជា​សំណួរ​ដែល​ត្រូវ​សួរ​មក​កាន់​អ្នក​នៅ​ក្រៅ​បក្ស​សង្គ្រោះ​ជាតិ​ទេ​ មាន​តែ​អ្នកគាំទ្រ​បក្ស​សង្គ្រោះ​ជាតិ​ទេ​ដែល​ត្រូវ​ពិភាក្សា​រឿង​នេះ​ ហើយ​ធ្វើការ​សម្រេ​ច​ចិត្ត​​ថា​ត្រូវ​បណ្តេញ​លោក​ កឹ​ម​ សុខា​ ចេញពី​តំណែង​ គ្មាន​រឿង​អ្វី​ដែល​អ្នក​ដទៃ​ឬ​បក្ស​ដទៃ​ទៅ​ពិភាក្សា​ឬ​សម្រេ​ច​ចិត្ត​ក្នុង​​រឿង​នេះ ​​ជួស​​អ្នកគាំទ្រ​សង្គ្រោះ​ជាតិ​ទាល់តែ​សោះ​។​ លោក​ កូវ​ គា​ បញ្ជាក់​ថា​ លោក​ ខឹ​ម​ វាសនា​ មិន​បាន​អំពាវនាវ​ទៅ​អ្នកនយោបាយ​ណាមួយ​ឡើយ​៕

Share

Image
Image
Image